តំណាងថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនឃុំគីមស៊ើង និងគណៈចាងហ្វាងសាលាបឋមសិក្សាគីមស៊ើង ព្រមទាំងអង្គភាពឧបត្ថម្ភជូនអំណោយដល់ប្អូនៗសិស្សានុសិស្ស។
នៅបណ្ដាថ្ងៃទី ១០-១២ ខែកញ្ញា ការិយាល័យសន្តិសុខផ្ទៃក្នុងនៃនគរបាលខេត្ត និងសេវាកម្មម៉ីលិញ នៅទីក្រុងហូជីមិញ សហការជាមួយរដ្ឋអំណាចមូលដ្ឋាន និងគណៈចាងហ្វាងបណ្ដាសាលាជូនអំណោយចំនួន ១.០០០ ចំណែក អំណោយមួយចំណែកៗតម្លៃ ៥០.០០០ ដុង រួមមានគោម និងនំទ្រុងធូ។ អំណោយទាំងនោះ បានជូនដល់ប្អូនៗ បណ្ដាសាលា៖ឋមសិក្សាតឹងស៊ើងចំនួន ៤០០ ចំណែក បឋមសិក្សា ង៉ាយស្វៀងបេ ៤០០ ចំណែក និងបឋមសិក្សាគីមស៊ើង ២០០ ចំណែក។ សរុបតម្លៃ ៥០ លានដុង។
កម្មវិធីបុណ្យពេញបូណ៌មីទ្រុងធូនៅតាមបណ្ដាសាលាបានប្រព្រឹត្តទៅជាមួយឈុត តន្រ្តីច្រៀងរាំ ដោយមានខ្លឹមសារស្ងើចសរសើរមាតុភូមិស្ងើចសរសើរក្ដីស្រឡាញ់របស់អ៊ំហូចំពោះយុវកុមារ និងចម្រៀងអំពីបុណ្យទ្រុងធូ អាស្រ័យប្អូនៗសិស្សានុសិស្សសាលាអនុវិទ្យាល័យ បឋមសិក្សា និងពន្លកនៅតាមបណ្ដាឃុំសម្ដែង៕ ខាក់លឿង-សម្បត្តិ