ក្នុងឱកាសអនុស្សាវរីយ៍ឆ្នាំទី ៤៩ ទិវារំដោះភាគខាងត្បូង និងឯកភាពប្រទេសជាតិ (៣០/៤/១៩៧៥ - ៣០/៤/២០២៤) កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៤ សមាគមសហព័ន្ធន៍នារីស្រុកទីវកឹងចាត់តាំងពិធីជួបជុំកងឈ្លបនារី - ជាប់ពន្ធនាគារក្នុងសម័យសង្គ្រាម។ អញ្ជើញចូលរួមមានកងឈ្លបនារីជាប់ពន្ធនាគារក្នុងសម័យសង្គ្រាម និងកម្មាភិបាលនារីជាង ៥០ នាក់។
ថ្នាក់ដឹកនាំស្រុកជូនអំណោយដល់បណ្តាតំណាងឈ្លបនារី - ជាប់ពន្ធនាគារក្នុងសម័យសង្គ្រាម។ រូបថត៖ តូវៀង
ក្នុងពិធីជួបជុំនេះ ថ្នាក់ដឹកនាំសមាគមសហព័ន្ធន៍នារីស្រុកទីវកឹងរំលឹកឡើងវិញនូវប្រវេណីតស៊ូរបស់ជនជាតិ។ ឆ្លងកាត់សង្រ្គាមដ៏យូរអង្វែងទាំងពីរលើក ស្រុកទីវកឹង មានអ្នកម្តាយចំនួន ២៩៥ នាក់បានឧទ្ទិស និងប្រទានកិត្តិនាមអ្នកម្តាយវៀតណាមវីរភាព។
ដើម្បីបន្តប្រពៃណីវីរភាពនារីជំនាន់មុន ក្នុងបណ្តាឆ្នាំកន្លង សមាគមសហព័ន្ធន៍នារីស្រុកទីវកឹងតែងតែពង្រីកស្មារតីធ្វើជាគំរូ រក្សាតួនាទីស្នូលក្នុងការប្រមូលផ្តុំ និងបំផុសចលនាប្រជាជនគ្រប់ជាន់ស្រទាប់ចូលរួមសកម្មភាពរបស់សង្គម អនុវត្តល្អគោលការណ៍ គោលនយោបាយ ច្បាប់របស់បក្ស និងរដ្ឋ អនុវត្តល្អបណ្ដាចលនាប្រឡងប្រណាំងបដិវត្តន៍ រួមចំណែកក្នុងការពង្រីកសេដ្ឋកិច្ច វប្បធម៌ សង្គម រក្សាការពារជាតិ ស្ថិរភាពសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមនៅមូលដ្ឋាន។
ក្នុងឱកាសនេះ សមាគមសហព័ន្ធន៍នារីស្រុក ក៏បានជូនអំណោយចំនួន ៤៣ ចំណែកដល់បណ្តាអ្នកម្តាយ អ៊ំមីងដែលជាកងឈ្លបជាប់ពន្ធនាគារក្នុងសម័យសង្គ្រាម ដែលនៅមានជីវិតនៅលើភូមិសាស្ត្រស្រុក៕
តូវៀង‑សុខា