កាលពីថ្ងៃទី ១១ ខែធ្នូ សាលាសកលវិទ្យាល័យត្រាវិញចាត់តាំងពិធីប្រកាស និងប្រទានជូនសេចក្តីសម្រេចចិត្តតែងតាំងឋានន្តរសាស្ត្រាចារ្យសាស្ត្រាចារ្យរងដល់គ្រូបង្រៀន ០៣ រូបរបស់សាលាសកលវិទ្យាល័យត្រាវិញ។
សាស្ត្រាចារ្យរង-បណ្ឌិតង្វៀងមិញហ្វា (ឆ្វេង) និងលោកត្រឹងហ្វាងគីមជូនសេចក្តីសម្រេចចិត្តតែងតាំងឋានន្តរសាស្ត្រាចារ្យរង និងបាច់ផ្កាដល់សាស្ត្រាចារ្យរងផាមធីភឿងធ្វី។
អញ្ជើញចូលរួមមានសាស្ត្រាចារ្យរង-បណ្ឌិតភឿកមិញហ៊ីប អតីតនាយកនៃនាយកដ្ឋានស្ថាប័ន ប្រចាំការភាគខាងត្បូង សមមិត្តង្វៀងវុាំងតាម សមាជិកគណៈប្រតិបត្តិការបក្សខេត្ត លេខាគណៈកម្មាធិការបក្សផែនបណ្តាស្ថាប័ន និងអាជីវកម្មខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ ផ្នែកខេត្ត លោកត្រឹងហ្វាងគីម ប្រធានក្រុមប្រឹក្សាផ្តល់យោបល់សាលាសាស្ត្រាចារ្យរង-បណ្ឌិតង្វៀងមិញហ្វា ចាងហ្វាងសាលាសកលវិទ្យាល័យត្រាវិញ បណ្តាចាងហ្វាងរងសាលាសកលវិទ្យាល័យត្រាវិញ រួមជាមួយនឹងថ្នាក់ដឹកនាំបណ្តាអង្គភាពស្ថិតក្រោមឱវាទ និងស្ថិតក្រោមឱវាទសាលា។
យោងតាមសេចក្តីសម្រេចចិត្តលេខ ៨០/QĐ-HĐGSNN ចុះថ្ងៃទី ២០/១១/២០២៣ របស់ក្រុមប្រឹក្សាសាស្ត្រាចារ្យរដ្ឋស្តីពីទទួលស្គាល់ការសម្រេចបទដ្ឋានសម្បទាឋានន្តរសាស្ត្រាចារ្យ សាស្ត្រាចារ្យរងឆ្នាំ ២០២៣ សាលាសកលវិទ្យាល័យត្រាវិញមានគ្រូបង្រៀន ០៣ រូបបានទទួលស្គាល់រួមមាន៖ (១) សាស្ត្រាចារ្យរង-បណ្ឌិតផាមទៀកខាញ់កើតឆ្នាំ ១៩៦១ សាស្ត្រាចារ្យផ្នែកវប្បធម៌សាស្ត្រ (២) បណ្ឌិតង្វៀងថាញហ៊ុង កើតឆ្នាំ ១៩៨៥ សាស្ត្រាចារ្យរងផ្នែកសេដ្ឋកិច្ច (៣) បណ្ឌិតផាមធីភឿងធ្វី កើតឆ្នាំ ១៩៧៦ សាស្ត្រាចារ្យរងផ្នែកកសិកម្ម។
មានយោបល់ក្នុងពិធីនេះ សាស្ត្រាចារ្យរង-បណ្ឌិតង្វៀងមិញហ្វាប្រសិទ្ធពរដល់បណ្តាគ្រូបង្រៀន ដែលបានទទួលសេចក្តីសម្រេចចិត្តតែងតាំងឋានន្តរសាស្ត្រាចារ្យ សាស្ត្រាចារ្យរងឆ្នាំ ២០២៣ និង កំណត់ត្រាបណ្តាការខិតខំបញ្ចេញកម្លាំងបរិច្ចាគរបស់បណ្តាគ្រូបង្រៀនទៅក្នុងបណ្តាវិស័យបណ្តុះបណ្តាល សិក្សាស្រាវជ្រាវវិទ្យាសាស្ត្រសហប្រតិបត្តិការអន្តរជាតិ។ល។ ថ្នាក់ដឹកនាំសាលាដាក់ក្តីជំនឿជឿជាក់លើបទពិសោធ និងទឹកចិត្តស្រឡាញ់មុខរបរ បណ្តាគ្រូបង្រៀននឹងបន្តពង្រីកល្អតួនាទីរបស់ខ្លួនដើម្បីរួមចំណែកអនុវត្តសម្រេចគោលបំណង និងតម្លៃស្នូលរបស់សាលាសកលវិទ្យាល័យត្រាវិញក្នុងអនាគត។
បណ្តាសាស្ត្រាចារ្យ សាស្ត្រាចារ្យរងថ្មីបញ្ជាក់ថា នេះគឺជាក្តីរីករាយកិត្តិយសថ្លៃថ្នូរ និងក្តីមោទនៈ ដែលបានតែងតាំងឋានន្តរសាស្ត្រាចារ្យ សាស្ត្រាចារ្យរង។ នេះគឺជាថាមពលយ៉ាងធំធេងដើម្បីបន្តការខិតខំច្រើនជាងទៀត សកម្មចូលរួមការងារបណ្តុះបណ្តាលសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រដើម្បីបំពេញបន្ថែមបណ្តាផលប្រយោជន៍សម្រាប់អង្គភាពក្នុងអនាគត៕