ឆ្នាំ ២០២៣ គណៈការងាររណសិរ្សអនុសង្កាត់ទី ៩ បានសហការជាមួយបណ្តាអង្គការមហាជនអនុសង្កាត់ផ្សព្វផ្សាយ ចលនាប្រជាជនសកម្មក្នុងការអនុវត្តន៍របៀបរស់នៅវប្បធម៌ ការរស់នៅមានសុជីវធម៌ អារ្យធម៌ ចុងឆ្នាំមានគ្រួសារប្រជាជន ៤៧៣/៥១៥ គ្រួសារសម្រេចសម្បទា គ្រួសារវប្បធម៌ស្មើ ៩១,៨៤%។ ចលនាសប្បុរសជនជូនអំណោយ ៤៧៧ ចំណែក និងប្រាក់ ដល់គ្រួសារអ្នកមានសគុណ គ្រួសារក្រីក្រ គិតជាតម្លៃជាង ១៧៤ លានដុង កសាង ប្រគល់ជូន ផ្ទះមហាសាមគ្គី ០២ ខ្នង សរុបថវិកា ១០០ លានដុង។ល។
សមមិត្ត ឡឹមមិញដាំង (ខាងឆ្វេង) ជូនស្លាកសញ្ញាឧបត្ថមផ្ទះ "មហាសាមគ្គី" ដល់ថ្នាក់ដឹកនាំស្រុកកាងឡុង។
ក្នុងឱកាសនេះ គណៈកម្មាធិការបក្សខេត្ត - ក្រុមប្រឹក្សាប្រជាជន - គណៈកម្មាធិការប្រជាជន -គណៈកម្មាធិការរណសិរ្សមាតុវៀតណាមខេត្តឧបត្ថម្ភផ្ទះ "មហាសាមគ្គី" ប្រភពថវិកានៃមូល និធិសុខុមាភាពសង្គមខេត្តដល់គ្រួសារប្រជាជន ២២ គ្រួនៅស្រុកកាងឡុង គិតជាតម្លៃ ៩៤០ លានដុង។ គណៈកម្មាធិការរណសិរ្សមាតុវៀតណាមខេត្ត ស្រុកជូនបណ្ណលិខិតសរសើរដល់ សមូហភាព ០១ កន្លែង និងបុគ្គល ០៥ រូបដែលសម្រេចឆ្នើមក្នុងការអនុវត្តន៍ចលនា “ទូទាំងប្រជាជនចូលរួមកសាងជនបទថ្មី និង អារ្យធម៌ទីក្រុង” ឆ្នាំ ២០២៣ ជូនអំណោយជាច្រើនចំណែកដល់ប្រជាជននៅអនុសង្កាត់ទី ៩ ទីប្រជុំជនកាងឡុង៕ ដំណឹង-រូបថត៖ សុជា