សូមផ្ញើជូនចំពោះ -ជនរួមជាតិ កម្មាភិបាល យុទ្ធជន និងប្រជាជនខេត្តត្រាវិញ
-បណ្តាអាជីវកម្ម ស្ថាប័ន អង្គការចាត់តាំង បុគ្គល សប្បុរសធម៌នៅលើភូមិសាស្ត្រខេត្តត្រាវិញ
ក្នុងបណ្តាថ្ងៃកន្លងហើយនេះ អាស្រ័យដោយជះឥទ្ធិពលរបស់ព្យុះសង្ឃរាលេខ ៣ (Yagi) បណ្តាលឱ្យមូលដ្ឋានភាគច្រើននៅលើភូមិសាស្ត្រ បណ្តាខេត្តភាគខាងជើងត្រូវរងអន្តរាយហិនហោចយ៉ាងធ្ងន់ធ្ងរ បណ្តាលឱ្យបាត់បង់ជីវិតមនុស្ស និងរងរបួស គេហស្ថានរាប់ម៉ឺនខ្នងត្រូវរម្លើងរម្លំ របើកដំបូលទាំងស្រុង ទឹកជំនន់ជន់លិចផ្ទៃដីផលិតស្រូវ ផលដំណាំបន្លែបង្ការ ឈើហូបផ្លែ និងមូលដ្ឋានចិញ្ចឹម ចិញ្ចឹមជលផលជាច្រើនត្រូវរង អន្តរាយយ៉ាងធ្ងន់ធ្ងរ មានគ្រួសារខ្លះរងអន្តារាយទាំងស្រុង ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសេដ្ឋកិច្ចសង្គមរបស់មូលដ្ឋានមួយចំនួនត្រូវខូចខាតធ្ងន់ធ្ងរ ភូមិសាស្ត្រភាគច្រើនត្រូវកាត់ផ្តាច់ មានតំបន់អាសយជនស្ថិតក្នុងការផ្តាច់ឯកោជាច្រើនថ្ងៃ។
ជ្រោមជ្រែងសេចក្តីអំពាវនាវរបស់គណៈអធិបតីគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងអនុវត្តមតិចង្អុលការរបស់អចិន្ត្រៃយ៍នៃគណៈកម្មា ធិការបក្សខេត្តជាមួយនឹងស្មារតី “រួមដំណើរជាមួយនឹងទូទាំងប្រទេស ចែករំលែកសេចក្តីអាណោចអាធ័មការបាត់បង់ ទុក្ខលំបាកជាមួយនឹងប្រជាជនបណ្តាខេត្ត ទីក្រុងភាគខាងជើងត្រូវរងអន្តរាយផលវិបាកអាស្រ័យដោយគ្រោះធម្មជាតិ” ជាមួយនឹងស្មារតី “អ្នកមានរក្សាខ្សត់” អ្នកមានទ្រព្យរួមវិភាគទានដោយទ្រព្យ អ្នកមានកម្លាំងរួមវិភាគទានដោយកម្លាំង អ្នកមានតិចរួមវិភាគទានតាមតិច អ្នកមានច្រើនរួមវិភាគ ទានតាមច្រើន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញអំពាវនាវទូទាំងកម្មាភិបាល បក្ខជន និងប្រជាជន សហគមន៍អាជីវកម្ម បណ្តាសប្បុរសធម៌នៅលើភូមិសាស្ត្រខេត្តចូលរួមកម្លាំងចែករំលែក គាំទ្រឧបត្ថម្ភជនរួមជាតិត្រូវរងអន្តរាយព្យុះសង្ឃរាបង្កឡើង។ កម្រិតខិតខំការចូលរួមវិភាគទានគឺ៖ កម្មាភិបាល បុគ្គលិក និយោជិត យុទ្ធជនបណ្តាកងកម្លាំងប្រដាប់អាវុធ បណ្តាអ្នកទទួលបៀវត្សពីថវិការដ្ឋ ក្នុងមនុស្សម្នាក់ៗគប្បីរួមវិភាគទានបៀវត្សពីមួយថ្ងៃឡើងទៅ អ្នកពលកម្មគប្បីចូលរួមវិភាគទានពីប្រភពចំណូលមួយថ្ងៃ សមាជិកសម្ព័ន្ធយុវជន សមាជិកសមាគម យុវជន គ្រួសារដែលមានកម្រិតរស់នៅពីមធ្យមឡើងទៅប្រិតសំចៃការចំណាយឧបត្ថម្ភពី ៥០-១០០ ពាន់ដុង។
បណ្តាការងារធ្វើប្រកបដោយទង្វើសប្បុរសធម៌ ការគាំទ្រឧបត្ថម្ភជាក់ស្តែងអំពីស្មារតី សម្ភាររបស់សហគមន៍សង្គមនាពេលបច្ចុចប្បន្ននេះគឺ ជាថាមពលយ៉ាងធំធេង មានអត្ថន័យវប្បធម៌នៃមនុស្សជាតិដ៏ខ្ពង់ខ្ពស់ជួយឱ្យជនរួមជាតិតំបន់រងគ្រោះធម្មជាតិលំនឹងចិត្ត ឆាប់បានលំនឹងជីវភាព និងស្ថាបនាការផលិតឡើងវិញ៕
កំណត់ពេលទទួលយកការវិភាគទាន៖ចាប់ពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២៤។
សូមគោរពអរគុណ!
តំណាងឱ្យគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ
ប្រធានចុះហត្ថលេខានិងត្រា
ឡេថាញ់បិញ