កាលពីថ្ងៃទី ២៥ ខែសីហា អចិន្ត្រៃយ៍នៃ គណៈកម្មាធិការបក្សខេត្តធ្វើការជាមួយនឹងបណ្តាអង្គការចាត់តាំងសមាគម អាស្រ័យដោយបានបក្ស រដ្ឋប្រគល់ភារកិច្ច ដើម្បីស្តាប់របាយការណ៍អំពីស្ថានភាព លទ្ធផលអនុវត្តភារកិច្ច តាំងពីដើមឆ្នាំមកដល់ពេលនេះ បណ្តាការលំបាកជំពាក់វាក់វិន និងសំណើស្នើវិធានការអនុវត្តក្នុងពេលខាងមុខ។
ទិដ្ឋភាពធ្វើការជាមួយនឹងបណ្តាអង្គការចាត់តាំងសមាគម។ រូបថត៖ ហុងញុង
អញ្ជើញចូលរួមមានបណ្តាសមមិត្ត ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ឡឹមមិញដាំង អនុលេខាបក្សខេត្ត ឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកខេត្ត។
បច្ចុប្បន្ននេះ ត្រាវិញមាន ៤៣៩ សមាគម ក្នុងនោះសមាគមស្ថិតក្នុងក្របខ័ណ្ឌធ្វើសកម្មភាពថ្នាក់ខេត្តចំនួន ៣២ (មាន ១៣ សមាគម បានទទួលស្គាល់ជាសមាគមមានលក្ខណៈ ពិសេស) ៥៥ សមាគមស្ថិតក្នុងក្របខ័ណ្ឌ ធ្វើសកម្មភាពថ្នាក់ស្រុក (មាន ០៩ សមាគមបានទទួលស្គាល់មានលក្ខណៈពិសេស) ៣៥២ សមាគមស្ថិតក្នុងក្របខ័ណ្ឌធ្វើសកម្មភាពថ្នាក់ឃុំ។ ក្នុង ០៨ ខែដើមឆ្នាំ ២០២៣ បណ្តាសមាគមអនុវត្តភារកិច្ចជាមួយនឹងបណ្តាលទ្ធផល ដែលបានប្រគល់ជូន និងសម្រេចបានលទ្ធផល គួរឱ្យកត់សម្គាល់។ ដូចជាសមាគមជំរុញការសិក្សាគ្រប់លំដាប់ថ្នាក់ក្នុងខេត្តចលនាសាច់ប្រាក់និងសម្ភារគិតជាតម្លៃសរុបរួមជាង ១៨,៩ ពាន់លានដុង។ ឆ្លងតាមនោះ ជូនអាហារូបករណ៍ ដល់សិស្សបាន ៥.០៩២ ចំណែក និងនិស្សិត ២១៨ រូប ឧបត្ថម្ភដល់សិស្ស និស្សិត ៣.៧៨៨ រូប និងគ្រូបង្រៀន ០២ រូប ស្ងើចសរសើរជូនអំណោយដល់សិស្ស ១៩.៧៧៧ រូបជាមួយនឹងតម្លៃប្រាក់សរុបរួមជាង ១១,៧ ពាន់លានដុង។ ទន្ទឹមនឹងនោះ ចលនាសមូហភាព ៣១១ កន្លែង និងបុគ្គល ៦០៣ នាក់ទទួលឧបត្ថម្ភដល់សិស្ស និស្សិតចំនួន ២.៧៩៥ រូប គិតជាតម្លៃជាង ២,៤ ពាន់លានដុង។
សមាគមគាំពារជនពិការ និងជនរងគ្រោះជាតិពុលឌីអូស៊ីនខេត្តចលនាបណ្តាហិរញ្ញប្បទានិក បរិបាលឧបត្ថម្ភសាច់ប្រាក់ និងសម្ភារគិតជាទឹកប្រាក់ជាង ១៤ ពាន់លានដុង ឧបត្ថម្ភដល់ជនពិការ និងជនរងគ្រោះជាតិពុលឌីអូស៊ីន ជនពិការភ្នែក កុមារកំព្រានិងអ្នកជំងឺក្រីក្រ ៥៦.៩៥០ លើក។
គណៈតំណាងសមាគមអ្នកមានវ័យចាស់ខេត្តពង្រីកសមាជិកបាន ៧.៦៨៩ រូប បង្កើនចំនួនមកដល់ពេលនេះ ក្នុងទូទាំងខេត្តមានសមាជិកអ្នកមានវ័យចាស់ចំនួន ១០៥.២៩៤ រូប។ សមាគមចលនាសាច់ប្រាក់ និងអំណោយគិតជាតម្លៃជាង ៧,៧ ពាន់លានដុង ជូនអំណោយដល់អ្នកមានវ័យចាស់បាន ២៦. ៦៤៤ លើកនាក់។
ស្ថិតនៅនឹងពិធីធ្វើការបណ្តាសមាគមបានឆ្លុះបញ្ចាំងនូវបណ្តាការលំបាក ជាប់ជំពាក់វាក់វិនក្នុង ការងារដូចជា៖ ការចងសម្ព័ន្ធ សហការជាមួយនឹង បណ្តាគណៈ ផ្នែក អង្គការចាត់តាំងមហាជនមិន ទាន់បានស្រឡះស្រលួន បន្តបន្ទាប់ បណ្តាកម្មវិធិឧបត្ថម្ភរបស់បណ្តាសមាគមសម្រេចបានលទ្ធផលខ្ពស់ពិតមែន ប៉ុន្តែមិនទាន់បានរឹងមាំ សំខាន់នោះគឺការឧបត្ថម្ភដោយអំណោយ សាច់ប្រាក់ មិន ទាន់មានបណ្តាសកម្មភាពឧបត្ថម្ភស្ថិរភាពដូចជា បង្រៀនវិជ្ជាជីវៈ បង្កការងារធ្វើ សមាគមថ្នាក់ស្រុក មួយចំនួនចលនានៅទាប មិនច្បាមខ្ជាប់លក្ខណៈជីវភាពជាក់ស្តែងរបស់មុខសញ្ញាបានទាន់ពេល មានសមាគមមួយចំនួនមិនទាន់ទទួលបានការឧបត្ថម្ភអំពីមូលដ្ឋានសម្ភារ និងថវិកាធ្វើសកម្មភាព។
មានយោបល់សន្និដ្ឋានពិធីធ្វើការ សមមិត្តង៉ូជីកឿង លេខាបក្សខេត្តកំណត់ត្រានូវបណ្តាលទ្ធផលធ្វើសកម្មភាពរបស់បណ្តាសមាគមក្នុងពេលកន្លង។ ដើម្បីទុកឱ្យបណ្តាសមាគមធ្វើសកម្មភាពក្នុងពេលខាងមុខបានងាយស្រួល សមមិត្តលេខាបក្សខេត្ត ចង្អុលការបណ្តាសមាគមយោងលើសមត្ថកិច្ច ភារកិច្ចសកម្មចូលរួមបណ្តាចលនាសកម្មភាពបដិវត្តន៍ ពិសេសគឺការងារប្រជាចលនា ធ្វើការរិះគន់ និងត្រួតពិនិត្យឃ្លាំមើល។ល។ បង្កើនការសហការ រវាងបណ្តាមន្ទីរ ផ្នែក មូលដ្ឋានដើម្បីអនុវត្តសម្រេច ជោគជ័យភារកិច្ចដែលបានប្រគល់ជូន។ បណ្តាអង្គការចាត់តាំងសមាគមគប្បីពង្រីកទូលាយ សាយភាយបណ្តាទម្រង់ថ្មី ទម្រង់ពូកែ។ ទន្ទឹមនឹងនោះ សមមិត្តលេខាបក្សខេត្តចង្អុលការបណ្តាផ្នែកគប្បីប្រមូលផ្តុំកម្លាំងអនុវត្តបណ្តាគោលនយោបាយ ចំពោះកម្មាភិបាល និយោជិតដែលចូលនិវត្តន៍របស់បណ្តាអង្គការចាត់តាំងសមាគម។ បណ្តាសមាគមគប្បីបង្កើនការសហការជាមួយផ្នែកជំនាញ ចាត់តាំងបណ្តាថ្នាក់ហ្វឹកហឺ្វន បំពាក់បំប៉នការងារអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជនជាតិ បណ្តាអង្គការចាត់តាំងសមាគមគប្បីធ្វើបច្ចុប្បន្នកម្មព័ត៌មាន ស្ថានភាពធ្វើសកម្មភាពរបស់អង្គភាពដើម្បីឆ្លុះ បញ្ចាំងក៏ដូចជាដោះស្រាយបណ្តាការលំបាកជំពាក់វាក់វិនបានទាន់ពេល៕ រតនា