យាយ ត្រឹងធីភឿង ចូលរួមគបប្រាក់ជាមួយគណៈកម្មការ និងប្រជាពុទ្ធបរិស័ទវត្តត្រោកកើត ។
ព្យុះសង្ឃរាលេខ ៣ បណ្តាលឲ្យអន្តរាយហិនហោចយ៉ាងធ្ងន់ធ្ងរដល់បណ្តាខេត្តភាគខាងជើងនៃប្រ ទេសយើង។ ចូលរួមជ្រោមជ្រែងសេចក្តីអំពាវនាវរបស់គណៈអធិបតីគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងអនុវត្តតាមមតិចង្អុលការរបស់អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត និងប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញស្តីពីគាំទ្រឧបត្ថម្ភដល់ជនរួមជាតិបណ្តាខេត្តភាគខាងជើងជម្នះគ្រោះ អន្តរាយហិនហោចអាស្រ័យព្យុះសង្ឃរាលេខ ៣ បង្កឡើង។ ព្រះសង្ឃនិងប្រជាជនខ្មែរក្នុងខេត្តត្រាវិញនិយាយរួម នៅចំណុះជើងវត្តចម្បីសោភ័ណ (ត្រោកកើត) ឃុំដាឡុក ស្រុកចូវថាញ់និយាយដោយឡែកបានចាត់តាំងបណ្តាសកម្មភាពចលនាគបប្រាក់ដើម្បីឧបត្ថម្ភប្រជាជននៅបណ្តាខេត្ត ភាគខាងជើង ។ ទង្វើទាំងនេះបញ្ជាក់ឲ្យឃើញថា ព្រះសង្ឃ ប្រជាពុទ្ធបរិស័ទខ្មែរនៅចំណុះជើងវត្ត ចម្បីសោភ័ណ (ត្រោកកើត) ពោរពេញដោយក្តីមេត្តា ជ្រោងខ្ពស់ស្មារតីសាមគ្គីទទួលខុសត្រូវចំ ពោះសហគមន៍ និងសង្គម។
ចំណុះជើងវត្តចម្បីសោភ័ណ (ត្រោកកើត) មានគ្រួសារប្រជាពុទ្ធបរិស័ទជាង ៤០០ គ្រួ ។ ធម្មតា ពុទ្ធបរិស័ទអញ្ជើញទៅវត្តក្នុងបណ្តាថ្ងៃឧបោសថសីល ១ ខែ ៤ ថ្ងៃតែប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ន ប្រជាពុទ្ធបរិស័ទខ្មែរទៅវត្តជារៀងរាល់ថ្ងៃដើម្បីចូល រួមពិធីកាន់បិណ្ឌ។ នេះជាឱកាសដ៏ល្អសម្រាប់ព្រះ ចៅអធិ ការ និងគណៈកម្មការវត្តផ្សព្វផ្សាយចលនា ពុទ្ធបរិស័ទចូលរួមឧបត្ថម្ភប្រាក់ដល់ប្រជាជននៅបណ្តាខេត្តភាគខាងជើង។
ព្រះឧបជ្ឈាយ៍គឹមថន ប្រធានសមាគមព្រះសង្ឃ សាមគ្គីស្នេហាជាតិស្រុកចូវថាញ់ ព្រះចៅអធិការ វត្តចម្បីសោភ័ណ(ត្រោកកើត)មានថេរដីកា៖អនុវត្តតាមសេចក្តីអំពាវនាវរបស់ប្រធានគណៈកម្មាធិ ការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញនិងអនុវត្តតាមមតិចង្អុលការរបស់អចិន្ត្រៃយ៍នៃគណៈ កម្មាធិការបក្សខេត្តជាមួយនឹងស្មារតី “រួមដំណើរជាមួយទូទាំងប្រទេសចែលរំលែកការឈឺឆ្អាល អា ណោចអាធ័មការបាត់បង់ ទុក្ខលំបាកជាមួយប្រជាជនបណ្តាខេត្ត ទីក្រុងភាគខាងជើង ជម្នះគ្រោះអន្តរាយហិនហោច អាស្រ័យព្យុះ សង្ឃរាលេខ ៣ បង្កឡើង អាត្មាក៏ចំណាយប្រាក់ ឯកជន ០២ លានដុងឧបត្ថម្ភមុនសិនទើបចលនា ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទឧបត្ថម្ភជាបន្តទៀត។ រដូវនេះ ជារដូវដែលប្រជាពុទ្ធបរិស័ទអញ្ជើញទៅវត្តដើម្បីចូលរួមពិធីកាន់បិណ្ឌ ម្ល៉ោះហើយជាឱកាស ដែលព្រះសង្ឃជូនព័ត៌មានអំពីទុក្ខវេទនារបស់ប្រជាជននៅបណ្តាខេត្តភាគខាងជើងរងគ្រោះព្រោះព្យុសង្ឃ រាលេខ ៣ បណ្តាលឲ្យបាត់បង់ជីវិត ហិនហោចទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ។ តាមរយៈការបំផុសចលនានោះប្រជាពុទ្ធបរិស័ទក៏ពង្រីកស្មារតី“ជួយគ្នាក្នុងគ្រាមានអាសន្នអន្ធក្រ”ស្ម័គ្រចិត្តចូល រួមគបប្រាក់តាមលទ្ធភាពតាមសទ្ធាដើម្បីឧបត្ថម្ភ ប្រជាជន ភាគខាងជើង។ ទឹកប្រាក់ដែលប្រជាពុទ្ធបរិស័ទខ្មែរចូលរួមឧបត្ថម្ភមិនត្រឹមតែមានតម្លៃ ផ្នែកសម្ភារប៉ុណ្ណោះទេ នៅទាំងបញ្ជាក់អំពីទឹកចិត្តមេត្តា សាមគ្គីភាពរវាងបណ្តាជនជាតិក្នុងប្រទេស វៀតណាម ដែលមិនអាច កាត់ថ្លៃបាន។ ទង្វើទាំង នេះ បានរួមចំណែកឧបត្ថម្ភប្រជាជន ភាគខាងជើង ឆ្លងកាត់ការលំបាក សាយភាយអំពីទឹកចិត្តសប្បុ រសធម៌របស់ជនរួមជាតិខ្មែរ តែងធ្វើនូវទង្វើដ៏ល្អ តែងជួយគ្នាក្នុងគ្រាមានអាសន្នអន្ធក្រ ។
ចូលរួមឧបត្ថម្ភប្រាក់ជាមួយពុទ្ធបរិស័ទក៏ដូចជាគណៈកម្មការវត្តចម្បីសោភ័ណ(ត្រោកកើត) លោកយាយត្រឹងធីភឿង(ជនជាតិខ្មែរ) នៅភូមិប្លុយ ដើមស្វាយ ឃុំដាឡុក សំណេះសំណាល៖ រដូវនេះ ខ្ញុំមកវត្តជារៀងរាល់ថ្ងៃដើម្បីចូលរួមពិធីកាន់បិណ្ឌរាប់បាត្រ ប្រគេនចង្ហាន់ដល់ព្រះសង្ឃក្នុងវត្ត។ ទទួលបានព័ត៌មានពីព្រះឧបជ្ឈាយ៍បានផ្សព្វអំពីជីវភាពគ្រោះអន្តរាយរបស់ប្រជាជនបណ្តាខេត្តភាខាងជើងរងគ្រោះព្រោះព្យុះសង្ឃរាលេខ ៣ នោះខ្ញុំអាណិតអាធ័ម ខ្លាំងណាស់។ បើតាមខ្ញុំ យល់ ឃើញថា បច្ចុប្បន្នប្រជាជនភាគខាងជើងត្រូវការក្តីអាណិតអាធ័មស្រឡាញ់របស់ប្រជាជនក្នុងទូទាំងប្រទេសនិយាយរួមជនរួមជាតិខ្មែរនិយាយដោយឡែក។ ខ្ញុំវ័យចាស់ដែរហើយ កូនចៅជូនប្រាក់បន្តិច បន្តួចសម្រាប់ទៅវត្តធ្វើបុណ្យ ដូច្នោះហើយ ខ្ញុំក៏ចូលរួមវិភាគទាន ១00 ពាន់ដុង រួមជាមួយពុទ្ធបរិស័ទ ចំណុះជើងវត្ត ដើម្បីផ្ញើជូនប្រជាជន ភាគខាងជើង ក្នុងពេលដែលជួបលំបាក ។
អ្នកស្រីយឿងធីធ្វីកេវប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាឃុំដាឡុកបានឲ្យដឹងថា៖ ព្រះ ចៅអធិការគណៈកម្មការវត្តបានចលនាប្រជាពុទ្ធបរិស័ទចំណុះជើងវត្តចូលរួមវិភាគទានប្រាក់ឧបត្ថម្ភដល់ប្រជាជនភាគខាងជើង។ នេះជាទង្វើសប្បុរសធម៌គួរឲ្យស្ងើចសរសើរ។ ក្នុងពេល មានគ្រោះធម្មជាតិបណ្តាលឲ្យឥទ្ធិពលដល់ជីវភាព ប្រជាជននៅភូមិភាគខាងជើង សាមគ្គីភាពរវាង សហគមន៍បណ្តាជនជាតិមានតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមជួយគ្នាទៅវិញទៅមក។ ទង្វើជាក់ ស្តែងរបស់ព្រះសង្ឃនិងប្រជាពុទ្ធបរិស័ទខ្មែរវត្តចម្បីសោភ័ណ (ត្រោកកើត) ជាសក្ខីភាពមួយបញ្ជាក់អំពីកម្លាំងសាមគ្គីទូទាំងប្រជាជាតិបានផ្តល់នូវផលប្រយោជន៍យ៉ាងសំខាន់ក្នុងការចូលរួមឧបត្ថម្ភ ប្រជាជនភាគខាងជើងដែលរងគ្រោះយ៉ាងធ្ងន់ធ្ងរ ព្រោះព្យុះសង្ឃរាលេខ៣បង្កឡើង។
បច្ចុប្បន្ន ក្នុងមួយថ្ងៃ ប្រជាពុទ្ធបរិស័ទចំណុះជើង វត្តចម្បីសោភ័ណ(ត្រោកកើត) ចូលរួមគបប្រាក់ ម្នាក់ៗពី ២០.000-១០០.០០០ ដុង។ គិតមធ្យមគបបានពី 0៥-0៧ លានដុង/ថ្ងៃ។ ប្រាក់ទាំងនោះ គណៈកម្មការវត្តចំណាយសម្រាប់ធ្វើចង្ហាន់ប្រគេនព្រះសង្ឃ៣០%ប្រាក់ក្រៅពីនោះ ព្រះចៅអធិការ និងគណៈកម្មការវត្តជូនគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំសម្រាប់ជូនប្រជាជនភាគខាងជើង។តាមការគ្រោងទុកនៅចុងសប្តាហ៍នេះព្រះចៅអធិការនិងគណៈ កម្មការវត្តជូនគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំចំនួន១៥ លានដុង។ សង្ឃឹមថា ប្រជាជនបណ្តាខេត្តភាគខាងជើងនឹងឆ្លងផុតពីគ្រោះអាសន្នលើកនេះ៕ អត្ថបទ-រូបថត៖ សុជា