ឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ ស្ថិតនៅតំបន់ឆ្ងាយដាច់ស្រយាល មាន ប្រជាជនជាង ៣.០០០ គ្រួសារ ក្នុងនោះមាន ជនរួមជាតិខ្មែរជិត ៥០% ។ បច្ចុប្បន្ន ថ្នាក់ដឹកនាំឃុំបានចង្អុលការបណ្តាអង្គការមហាជន បង្កើនការផ្សព្វផ្សាយ ណែនាំប្រជាជនពីរបៀបដំឡើងកម្មវិធីផ្លាស់ប្តូរឌីជីថលក្នុងទូរស័ព្ទជូនយុវវ័យ មាមីងស្ថិតក្នុងមជ្ឈិមវ័យជិត ៥០% ដែលប្រើប្រាស់ទូរស័ព្ទទំនើប។
នគរបាលស្រុកថ្កូវ សហការជាមួយនគរបាលឃុំអាងក្វាងហ៊ឺវ ផ្សព្វផ្សាយ ណែនាំប្រជាជនឃុំអាងក្វាងហ៊ឺវ អនុវត្តការផ្លាស់ប្តូរឌីជីថល។
លោក ថាច់ហាញ់ហឿង លេខាសាខាបក្សភូមិក្រកណ្តាល ឃុំអាងក្វាងហ៊ឺវ ឲ្យដឹងថា៖ ភូមិក្រកណ្តាល មានប្រជាជនជាង ៣៥០ គ្រួសារ ក្នុងនោះ ជនរួមជាតិខ្មែរជាង ៩៨% ។ ភូមិ តែងបានកម្មាភិបាលនគរបាល កម្មាភិបាល បុគ្គលិកនិយោជិត អញ្ជើញមកដល់ផ្ទះប្រជាជនដើម្បីណែនាំ និងជួយដំឡើងកម្មវិធី VNeID ណែនាំអំពីរបៀបចុះឈ្មោះ និងរបៀបប្រើគណនេយ្យកម្មវិធីអត្តសញ្ញាណបណ្ណអេឡិចត្រូនិច។ល។ បច្ចុប្បន្ននេះ ប្រជាជនក្នុងភូមិភាគច្រើនបានយល់ពីអត្ថន័យនៃការ “ផ្លាស់ប្តូរឌីជីថល" ។ ជាពិសេសចំពោះយុវវ័យបានទាញយកទិន្នន័យដែលបញ្ចូលតាមរយៈឌីជីថលឧបនីយកម្មនោះមកប្រើក្នុងការទំនាក់ទំនង និងប្រើក្នុងការងារផ្សេងៗក្នុងជីវភាពប្រចាំថ្ងៃ។
បងស៊ើងធីធឹម នៅភូមិពាម ឃុំ អាងក្វាងហ៊ឺវ បានឲ្យដឹងថា៖ ដំបូងខ្ញុំមិនទាន់យល់ពីប្រយោជន៍ ក៏ដូចជាតួនាទីនៃការផ្លាស់ប្តូរឌីជីថលឡើយ។ លុះបានកងកម្លាំងនគរបាល កម្មាភិបាល បុគ្គលិកនិយោជិតជួយណែនាំ ពីការផ្លាស់ប្តូរឌីជីថល ខ្ញុំក៏យល់ និងចេះបញ្ចូលលេខកូដអត្តសញ្ញាណប័ណ្ណអេឡិចត្រូនិច ផ្ញើប្រាក់តាមរយៈលេខកូដធនាគារ។ល។ អំពីការផ្ញើប្រាក់តាមលេខកូដ ដំបូងខ្ញុំក៏បារម្ភខ្លាចបាត់ប្រាក់ដែរ ប៉ុន្តែបន្ទាប់ពីយល់ និងដឹងពីរបៀបប្រើរួចឃើញថា ងាយស្រួល និងសុវត្ថិភាព ។
បងស៊ើងធីធឹម នៅភូមិពាម ឃុំអាងក្វាងហ៊ឺវបានកម្មាភិបាលនគរបាលណែនាំពីរបៀបដំឡើងកម្មវិធីផ្លាស់ប្តូរឌីជីថល ក្នុងទូរស័ព្ទទំនើប។
លោក ញ៉ាំងរ៉ានី លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវមានប្រសាសន៍ថា៖ ការផ្លាស់ប្តូរឌីជីថលគឺជាភារកិច្ចសំខាន់ រួមចំណែកដល់ការអនុវត្តន៍មានប្រសិទ្ធភាព កម្មវិធីគោលដៅជាតិស្តីពីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ជាក់ស្តែងគឺអនុវត្តគម្រោងការតូចលេខ ២ នៃគម្រោងការលេខ ១០ ៖ ការប្រើបច្ចេកវិទ្យាព័ត៌មាន ដើម្បីជំនួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ធានាសន្តិសុខសណ្តាប់ធ្នាប់ក្នុងតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ។ ជាពិសេស សេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១៣ របស់បក្សបានកំណត់ច្បាស់អំពីភារកិច្ចសំខាន់ៗគឺ “ជំរុញការផ្លាស់ប្តូរឌីជីថលជាតិ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល យោងតាមមូលដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មី ច្នៃប្រតិដ្ឋ”។ ម្ល៉ោះហើយ គណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ បាននិងកំពុងផ្តុំកម្លាំងចង្អុលការគណៈកម្មាធិការប្រជាជន អង្គការមហាជនឃុំ សកម្មក្នុងការផ្សព្វផ្សាយពីការងារផ្លាស់ប្តូរឌីជីថលជាតិ ដើម្បីប្រជាជនគ្រប់រូបបង្កើនការយល់ដឹងអំពីការផ្លាស់ប្តូរឌីជីថល និងចេះរបៀបប្រើ ស្ទាត់ជំនាញដើម្បីកែលម្អជីវភាពប្រជាជន រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសតាមរយៈការផ្លាស់ប្តូរឌីជីថល៕
អត្ថបទ-រូបថត៖ សុជា