• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 29/09/2023
  • នយោបាយ - សង្គម
  • សេដ្ឋកិច្ច-សង្គម
  • មហាសាមគ្គីជនជាតិ
  • វប្បធម៌-សិល្បៈ-សង្គម
  • សន្តិសុខ-ការពារប្រទេស
  • សុខភាព - អប់រំ
  • កំសាន្ត
  • កីឡា - ទេសចរណ៍

គណៈអចិន្ត្រៃយ៍នៃសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត៖ បណ្តាសំណង់អំណរមហាសន្និបាតដែលមានឈ្មោះថា “សាមគ្គីធម៌”

29/08/2023 - 07:56

រួមជាមួយរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ និងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិបណ្តាស្រុក-ទីក្រុងក្នុងខេត្ត គណៈអចិន្ត្រៃយ៍នៃសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ ចំណាយប្រាក់ពីមូលនិធិធ្វើសកម្មភាពរបស់សមាគមខេត្ត និងចលនាព្រះឧបជ្ឈាយ៍ ព្រះថេរានុត្ថេរក្នុងគណៈអចិន្ត្រៃយ៍នៃសមាគមខេត្ត ចូលរួមថវិកាកសាងផ្ទះ ជូនគ្រួសារក្រីក្រដោយមានឈ្មោះថាផ្ទះ “សាមគ្គីធម៌”។ គិតតាំងពីឆ្នាំ ២0២0 មកទល់បច្ចុប្បន្ននេះ គណៈអចិន្ត្រៃយ៍នៃសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត កសាងផ្ទះ “សាមគ្គីធម៌” បាន ០៧ ខ្នង សរុបថវិកា ៣៥0 លានដុង។

គណៈអចិន្ត្រៃយ៍សមាគមខេត្ត ចូលរួមពិធីប្រគល់ជូនផ្ទះសាមគ្គីធម៌ដល់គ្រួសារលោកមាវិញ។

  ការប្រាថ្នារបស់លោកមាថាច់វិញនៅភូមិកិញឆាង ឃុំហ៊ីវទឺ ស្រុកទីវកឹង បានសម្រេចដូចបំណងអាស្រ័យបានការឧបត្ថម្ភរបស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត។ កាលពីដើមឆ្នាំ ២0២៣ លោកមាថាច់វិញ បានសមាគមខេត្តឧបត្ថម្ភប្រាក់កសាង និងប្រគល់ជូនផ្ទះមួយខ្នង ធានាតាមតម្រូវការរឹងមាំ ០៣​ យ៉ាង៖ “ដំបូលរឹងមាំ គ្រឹះរឹងមាំ  និងជញ្ជាំងរឹងមាំ” សម្រាប់គ្រួសារលោកមាស្នាក់នៅបានយូរអង្វែង នឹងនរចិត្តប្រកបការងារកសាងជីវភាព ស្ថិរភាព។

    គ្រួសារ​លោកមា ថាច់វិញ មានកូន ០៣ នាក់។ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួច កូនចៅគាត់រស់នៅជាមួយគ្នា (មានសមាជិក ១0 នាក់) ក្នុងផ្ទះពាក់កណ្តាលរឹងមាំ។ យល់អំពីការលំបាកនោះ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកទីវកឹង ពិគ្រោះយោបល់ជាមួយគណៈអចិន្ត្រៃយ៍នៃសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ដើម្បីឧបត្ថម្ភលោកមាវិញសាងសង់ផ្ទះថ្មីបានសម្រេចដូចបំណងប្រាថ្នា ។លោកមាវិញសំណេះសំណាល៖ គ្រួសារខ្ញុំមានដីធារផ្ទះដែរ ប៉ុន្តែគ្មានលទ្ធភាពសង់ផ្ទះ ។ កូនចៅខ្ញុំរស់នៅក្នុងផ្ទះជាមួយគ្នា។ អាស្រ័យបានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តឧបត្ថម្ភ ៥0 លានដុង និងការឧបត្ថម្ភគាំទ្ររបស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកទីវកឹង និងប្រាក់កូនៗខ្ញុំសន្សំបន្ថែមនោះ ខ្ញុំក៏សង់ផ្ទះថ្មីបានដូចបំណង។

     ក៏ដូចលោកមា ថាច់វិញដែរ លោកមាស៊ើងញុង (អាយុជាង ៨0 ឆ្នាំ) នៅភូមិតាឡេះ ឃុំ ថាញ់ស៊ើង មានក្តីរីករាយ និងសុភមង្គលក្រៃលែងដោយបានគណៈអចិន្ត្រៃយ៍សមាគមខេត្តឧបត្ថម្ភប្រាក់កសាងបានផ្ទះថ្មី។ លោកមាស៊ើងញុង រៀបរាប់ដោយរីករាយថា៖ ខ្ញុំ​មាន​កូន​ ០៣ ​នាក់។ បច្ចុប្បន្ន​ខ្ញុំ​រស់នៅ​ជាមួយ​កូន​ទី ២ ជីវភាពគ្រួសារ​ក៏​លំបាក​ដែរ ។ ផ្ទះពីមុនក៏​ជា​ផ្ទះមេត្តាធម៌របស់រដ្ឋ​ឧបត្ថម្ភកាលពី​ឆ្នាំ ​២០០០ បច្ចុប្បន្ន​ខូច​ខាត​អស់​ហើយ។ ដោយ​បានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិគ្រប់លំដាប់ថ្នាក់ឧបត្ថម្ភ គ្រួសារ​ខ្ញុំ​ទើបមាន​ផ្ទះ​ថ្មី រឹង​មាំបែបនេះ។ នេះជា ព្រះទ័យ សប្បុរស ពោរពេញដោយក្តីមេត្តា និងស្មារតី "សាមគ្គី" របស់ព្រះឧបជ្ឈាយ៍ ព្រះថេរានុត្ថេរគ្រប់ព្រះអង្គបានប្រោសប្រទានដល់ខ្ញុំ។ ខ្ញុំកាន់តែរំភើប និងសុភមង្គលជាងទៀតគឺក្នុងវ័យជាង ៨០ ឆ្នាំនេះ ខ្ញុំទទួលបានផ្ទះថ្មីដែលមានឈ្មោះថា “សាមគ្គីធម៌” ។ ខ្ញុំពិតជារស់នៅយ៉ាងសប្បាយរីករាយ ដើម្បីមានសុខភាពល្អ អាយុយឺនយូរដើម្បីផ្តល់កម្លាំងចិត្តដល់កូន ចៅខិតខំប្រកបការងារកសាងជីវភាពឲ្យរីកចម្រើនជាងទៀត។

ព្រះឧបជ្ឈាយ៍កិត្តិបណ្ឌិត ថាច់សុខសាន្ត(ទី ១ ខាងឆ្វេង) ចូលរួមពិធីប្រគល់ជូនផ្ទះ “សាមគ្គីធម៌” ដល់លោកមា ស៊ើងញុង។

     ព្រះឧបជ្ឈាយ៍កិត្តិបណ្ឌិត ថាច់សុខសាន្ត ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ មានថេរដីកាថា៖ ផ្ទះ “សាមគ្គីធម៌” នីមួយៗ ដែលកសាងបានសម្រេច រួចប្រគល់ជូនដល់ប្រជាជន ០៧ គ្រួសារ ក្នុងបណ្តាស្រុក - ក្រុង ទាំង ០៧ គឺជាសំណង់អំណរមហាសន្និបាតតំណាងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញលើកទី ៨ អាណត្តិកាល ២០២៣ - ២០២៨ ។ បច្ចុប្បន្ន គណៈអចិន្ត្រៃយ៍សមាគមខេត្តកំពុងចង្អុលការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកចូវថាញ់កសាងផ្ទះ សាមគ្គីធម៌ទី ៨ ដើម្បីឧបត្ថម្ភប្រគល់ដល់ ០៨/០៨ សមាគមស្រុក ក្រុង ក្នុងខេត្តសម្រាប់ជូនដល់គ្រួសារប្រជាពុទ្ធបរិស័ទកំពុងជួបការលំបាកពីលំនៅឋាន។ ផ្ទះ “សាមគ្គីធម៌”  របស់គណៈអចិន្ត្រៃយ៍ សមាគមខេត្ត ជាអំណោយមានប្រយោជន៍ជាក់ស្តែង បញ្ជាក់អំពីទង្វើមនុស្សធម៌ដ៏ប្រសើរនិងទឹកព្រះទ័យ “មេត្តាធម៌” របស់ព្រះថេរានុត្ថេរគ្រប់ព្រះអង្គក្នុងគណៈអចិន្ត្រៃយ៍សមាគមខេត្ត ជូនដល់គ្រួសារប្រជាពុទ្ធបរិស័ទដែលជួបលំបាកពីលំនៅឋាន។ ផ្ទះដែលដាក់ឈ្មោះថា “សាមគ្គីធម៌” មិនត្រឹមតែផ្តើមពីទឹកព្រះទ័យ “មេត្តាធម៌” ប៉ុណ្ណោះទេ ថែមទាំងពោរពេញដោយស្មារតី “សាមគ្គី” របស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិទាំង ៨/៨ ស្រុក-ក្រុង ក្នុងខេត្តទៀតផង។

     ទទួល​ស្គាល់​ និងស្ងើចសរសើរការ​រួម​ចំណែក​របស់​គណៈ​​អចិន្ត្រៃយ៍​សមាគម​​ខេត្ត លោកគាងបុណ្យ អនុប្រធាន​គណៈកម្មាធិការ​រណសិរ្សមាតុភូមិ​វៀត​ណាម​ខេត្ត​​មាន​ប្រសា​សន៍​ថា៖ ការ​យក​ចិត្ត​ទុក​ដាក់គិតគូរដល់​ជីវភាព​ប្រជាជនរបស់​បក្ស​និង​រដ្ឋ​តែង​មានការចូលរួមរបស់ទូទាំងប្រព័ន្ធនយោបាយ និងបណ្តាសាសនា។ ក្នុងនោះ មានគណៈអចិន្ត្រៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ តែងរួមដំណើរជាមួយគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនខេត្ត ក្នុងការឧបត្ថម្ភកសាងលំនៅឋានបានរឹងមាំជូនប្រជាជន។ ទង្វើជាក់ស្តែងរបស់គណៈអចិន្ត្រៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត បានរួមចំណែកជំរុញឲ្យខេត្តត្រាវិញអនុវត្តលក្ខឋានស្តីពីលំនៅឋានបានទាន់ពេលដើម្បីឆាប់បានទទួលស្គាល់សម្រេចលក្ខឋានជនបទថ្មីមុនឆ្នាំ ២០២៥៕

អត្ថបទ​-រូបថត៖ សុជា

ដំណឹងនិងអត្ថបទថ្មីៗ
  • សមាគមអតីតយុទ្ធជនផែនបណ្តាស្ថាប័ន និងអាជីវកម្មខេត្តជូនអំណោយដល់អ្នកក្រីក្រ និងបណ្ណគាំពារសុខាភិបាលដល់សិស្សនៅស្រុកថ្កូវ (12/09)
  • ថ្ងៃបវេសនកាលពោរពេញដោយក្តីរីករាយ (12/09)
  • បណ្ដាវត្តពុទ្ធសាសនាមហានិកាយចូលរួមអនុវត្តល្អការងារជំរុញការសិក្សា (05/09)
  • សម្ព័ន្ធយុវជនឃុំ ភឿកហ៊ឹង ចូលរួមកសាងឃុំជនបទថ្មីលើកកម្ពស់ (29/08)
  • កូវង៉ាង៖ វិនិយោគជាង ៣៥,៧ពាន់លានដុងកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់បម្រើការផលិតក្នុងតំបន់ជនរួមជាតិខ្មែរ (01/08)
  • ជារៀងរាល់ថ្ងៃ រាល់សប្តាហ៍ តែងធ្វើការងារមានប្រយោជន៍ (01/08)
រួមដំណើរជាមួយអាជីវកម្ម
  • BÁO TRÀ VINH CHỮ KHMER
  • Chuyên trang của Báo Trà Vinh Online
  • Tổng Biên tập: 
  • Phụ trách Báo chữ Khmer: SƠN HÙNG
  • Email: phongbandocbtv@gmail.com
  • Giấy phép số ........./GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày ......