• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 30/09/2023
  • នយោបាយ - សង្គម
  • សេដ្ឋកិច្ច-សង្គម
  • មហាសាមគ្គីជនជាតិ
  • វប្បធម៌-សិល្បៈ-សង្គម
  • សន្តិសុខ-ការពារប្រទេស
  • សុខភាព - អប់រំ
  • កំសាន្ត
  • កីឡា - ទេសចរណ៍

បណ្ដាវត្តពុទ្ធសាសនាមហានិកាយចូលរួមអនុវត្តល្អការងារជំរុញការសិក្សា

05/09/2023 - 09:10

បណ្ដាវត្តពុទ្ធសាសនាមហានិកាយខ្មែរ មិនត្រឹមតែជាកន្លែងសម្រាប់បួសរៀនរបស់ព្រះសង្ឃឡើយ នៅទាំងជាកន្លែងចាត់តាំងបណ្ដាសកម្មភាពជំរុញការសិក្សា ជំរុញបញ្ញា ជួយឲ្យចលនារៀនសូត្រ កាន់តែបានស៊ីជម្រៅ ទាក់ទាញបានមនុស្សជាច្រើនចាប់អារម្មណ៍ដល់ការងារជំរុញការសិក្សា ជំរុញបញ្ញាទៀតផង។

     នៅស្រុកយ្វៀងហាយ ជាស្រុកដែលមានវត្តខ្មែរចំនួន ១៤ វត្ត ការងារជំរុញការសិក្សា ជំរុញបញ្ញាតែងបានព្រះចៅអធិការបណ្ដាវត្តចាត់ទុក ជាភារកិច្ចយ៉ាងសំខាន់។ ព្រះចៅអធិការគ្រប់វត្តមិនត្រឹមតែបើកថ្នាក់រៀននៅក្នុងវត្តប៉ុណ្តោះឡើយ ព្រះអង្គនៅទាំងចាត់តាំងជូនអំណោយជាច្រើនចំណែកដល់សិស្សដែលមានស្ថានភាពលំបាក ប្អូនៗដែលមានលទ្ធផលរៀនសូត្រល្អដើម្បីជំរុញស្មារតីរៀនសូត្ររបស់ប្អូនៗឱ្យបានល្អប្រ​សើរជាង។

ឧបត្ថម្ភទោចក្រយានដល់ប្អូនៗដែលមានស្ថានភាពលំបាក។

    ព្រះតេជគុណថាច់រឿនព្រះចៅអធិការវត្តប្រខុប ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេ​ហា​ជាតិស្រុកយ្វៀងហាយមានថេរដីកាឱ្យដឹងថា៖ ជ្រោមជ្រែងការងារជំរុញការសិក្សា ជំរុញបញ្ញា ជារៀងរាល់ឆ្នាំបណ្ដាវត្តតែងជូនអំណោយយ៉ាងហោចណាស់ក៏ ២០០ ចំណែកដល់ប្អូនៗដែលមានស្ថានភាពលំបាក សិស្សកំពា្រ។ ក្រៅពីនោះ ក្នុងការចាត់តាំងមហាសន្និបាតសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកនាពេលកន្លង គណៈអចិន្ត្រៃយ៍សមាគមចលនាបណ្ដាវត្តលើភូមិសាស្រ្តជូនទោចក្រយានដល់ប្អូនៗដែលឆ្លងកាត់ការលំបាករៀនពូកែបាន ២៣ គ្រឿង  គិតជាតម្លៃក្នុងមួយគ្រឿង ១,៥ លានដុង ។    ត្រៀមបម្រុងឱ្យឆ្នាំសិក្សាថ្មី ២០២៣-២០២៤ បណ្ដាវត្តក៏រួមដំណើរជាមួយបណ្ដាសាលា​ដើម្បីស្វែងយល់អំពីមុខសញ្ញាដើម្បីជូនអំណោយដល់សិស្សក្រីក្រ។  

     នៅវត្តធ្លកឃុំហ៊ីបហ្វា ស្រុកកូវង៉ាងបានការឯកភាពរវាងព្រះចៅអធិការ​ គណៈអារាមាភិបាល ឱ្យតែដល់ពេលត្រៀមបម្រុងឱ្យឆ្នាំសិក្សាថ្មី ក៏ដូចជាបូកសរុបលទ្ធផលចុងឆ្នាំសិក្សា វត្តតែងជូនអំណោយតិចបំផុត ១០០ ចំណែក រួមមាន ៖ សៀវភៅពុម្ព សម្ពៀត ប៊ិក សម្លៀកបំពាក់ឯកសណ្ឋានសម្រាប់ប្អូនៗ បង្កថាមពលជួយឱ្យប្អូនៗមានស្មារតីរៀនសូត្របានល្អ ។ ដោយឡែកឆ្នាំសិក្សាថ្មី ២០២៣-២០២៤ នេះ វត្តត្រៀមបម្រុងបំផុសចលនាសប្បុរសជនជូនសៀវភៅពុម្ពជាង ២០ ឈុតតាំងពីកម្រិតបឋមសិក្សាដល់អនុវិទ្យាល័យរួមជាមួយអំណោយជាច្រើនទៀត សរុបតម្លៃជាង ១០ លានដុង ។

    ព្រះតេជគុណថាច់តារា ព្រះចៅអធិការវត្តធ្លកមានថេរដីកាឱ្យដឹងថា៖ យោងទៅតាមថវិការបស់វត្តដែលមាន ឆ្នាំខ្លះថវិកាឃើញគ្រាន់បើវត្តម្ចាស់ការទាក់ទង​ជាមួយសាលាផ្ទៀងផ្ទាត់មុខសញ្ញាដើម្បីជូនអំណោយ អាហារូបករណ៍ និងទោចក្រយានដល់ប្អូនៗ។ ទង្វើនោះគឺរួមចំណែកទប់ស្កាត់ស្ថានភាពសិស្សបោះបង់ការសិក្សាអាស្រ័យជីវភាពលំបាក។

ព្រះតេជគុណ ថាច់តារា រួមជាមួយតំណាងសប្បុរសជនជូនសៀវភៅពុម្ពដល់ប្អូនៗ។

    លោកគ្រូឡេក្វឹកហោយ ចាងហ្វាងសាលាបឋមសិក្សា-អនុវិទ្យាល័យហ៊ីបហ្វា ស្រុកកូវង៉ាងបានឱ្យដឹងថា៖ ជារៀងរាល់ឆ្នាំ សាលាទទួលបសិស្សចូលរៀនជាង ៦០០ រូប ។ ក្នុងនោះសិស្សជាជនជាតិខ្មែរមានប្រមាណ ៦២%។ ក្នុងចំនួនសិស្សរួម មានសិស្សខ្លះមានជីវភាពលំបាកត្រូវការ ឧបត្ថម្ភពីសហគមន៍ ម៉្លោះហើយសាលាតែង ទាក់ទងជាមួយព្រះចៅអធិការបណ្ដាវត្តដើម្បីរិះរកវិធីជួយឧបត្ថម្ភ។ ក្រោយពេលបានការយល់ព្រមរបស់ព្រះចៅអធិការ សាលាបង្កើតបញ្ជីរាយនាមផ្ញើទៅវត្តដើម្បីទទួលបានការឧបត្ថម្ភ ជួយឱ្យប្អូនៗ ស្ងប់ចិត្តក្នុងការរៀនសូត្រ។ ក្នុងឆ្នាំសិក្សា ២០២២-២០២៣ សាលាបានព្រះតេជគុណ ព្រះចៅអធិការវត្តធ្លក ឧបត្ថម្ភអាហារូបករណ៍ជាង ២០ ចំណែក ក្នុងមួយចំណែកៗជាទឹកប្រាក់ ៥០០.០០០ ដុង ព្រមទាំងសិក្ខូបករណ៍ជាច្រើនទៀត ជួយឱ្យចលនាជំរុញការសិក្សា ជំរុញបញ្ញា ក្លាយជាចលនានៃទូទាំងប្រជាជន៕

អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

ដំណឹងនិងអត្ថបទថ្មីៗ
  • សមាគមអតីតយុទ្ធជនផែនបណ្តាស្ថាប័ន និងអាជីវកម្មខេត្តជូនអំណោយដល់អ្នកក្រីក្រ និងបណ្ណគាំពារសុខាភិបាលដល់សិស្សនៅស្រុកថ្កូវ (12/09)
  • ថ្ងៃបវេសនកាលពោរពេញដោយក្តីរីករាយ (12/09)
  • គណៈអចិន្ត្រៃយ៍នៃសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត៖ បណ្តាសំណង់អំណរមហាសន្និបាតដែលមានឈ្មោះថា “សាមគ្គីធម៌” (29/08)
  • សម្ព័ន្ធយុវជនឃុំ ភឿកហ៊ឹង ចូលរួមកសាងឃុំជនបទថ្មីលើកកម្ពស់ (29/08)
  • កូវង៉ាង៖ វិនិយោគជាង ៣៥,៧ពាន់លានដុងកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់បម្រើការផលិតក្នុងតំបន់ជនរួមជាតិខ្មែរ (01/08)
  • ជារៀងរាល់ថ្ងៃ រាល់សប្តាហ៍ តែងធ្វើការងារមានប្រយោជន៍ (01/08)
រួមដំណើរជាមួយអាជីវកម្ម
  • BÁO TRÀ VINH CHỮ KHMER
  • Chuyên trang của Báo Trà Vinh Online
  • Tổng Biên tập: 
  • Phụ trách Báo chữ Khmer: SƠN HÙNG
  • Email: phongbandocbtv@gmail.com
  • Giấy phép số ........./GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày ......