កាលពីថ្ងៃទី ១៤ ខែធ្នូ សមាគមអ្នកកាសែតខេត្តត្រាវិញ សហការជាមួយមជ្ឈមណ្ឌលបំពាក់បំប៉នវិជ្ជាជីវៈសារព័ត៌មាន សមាគមអ្នកកាសែតវៀតណាម ចាត់តាំងវគ្គហ្វឹកហាត់ “ផលិតវីដេអូឃ្លីប លើសារព័ត៌មានពហុគ្រឹះស្ថាន”។ សិក្ខាកាមចំនួន ៣៤ រូបកំពុងបំពេញការងារនៅតាមបណ្ដាស្ថាប័នសារព័ត៌មាន ការិយាល័យវប្បធម៌ ឃោសនាការ មជ្ឈមណ្ឌលវប្បធម៌ ឃោសនាការ និងកីឡា បណ្ដាស្រុក ទីផ្សាររួមខេត្ត ទីក្រុងចូលរួមថ្នាក់ហ្វឹកហាត់នេះ។
បណ្ដាសិក្ខាកាមអនុវត្តការបង្វិលវីដេអូឃ្លីបលើសារព័ត៌មានពហុគ្រឹះស្ថាន។
ក្នុងរយៈពេល ២ ថ្ងៃ (១៤- ១៥ ខែធ្នូ) បណ្ដាសិក្ខាកាមបានអ្នកកាសែត ង្វៀងថាញ់ទុង ប្រធានគណៈឃោសនាការនៃកាសែត ង៉ឺយឡាវដុង ពន្យល់ពីបណ្ដាលទ្ធភាពសារវន្តក្នុងការអនុវត្តន៍វីដេអូឃ្លីបលើសារព័ត៌មានពហុគ្រឹះស្ថាន និងលទ្ធភាពមួយចំនួនទៀតទាក់ទងដល់វិជ្ជាជីវៈសារព័ត៌មាន។
វគ្គហ្វឹកហាត់ សំដៅបំពាក់ចំណេះដឹងឱ្យដល់បណ្ដាអ្នកយកព័ត៌មាន អ្នករៀបរៀងនៃបណ្ដាសា្ថប័នសារព័ត៌មាន បណ្ដាការិយាល័យវប្បធម៌ ឃោសនាការ មជ្ឈមណ្ឌលវប្បធម៌ ឃោសនាការ និងកីឡាបណ្ដាស្រុក ទីផ្សាររួមខេត្ត ទីក្រុងកសាងបានល្អជាងទៀតវីដេអូឃ្លីបក្នុងសារព័ត៌មានទូរទស្សន៍ សមស្របជាមួយសម័យកាលបច្ចេកវិទ្យាឌីជីថលបច្ចុប្បន្ន។ ដំណឹង-រូបថត៖ សម្បត្តិ