ក្នុងរយៈពេល ០២ ថ្ងៃ (ទី ០៩ និងទី ១០) ខែធ្នូ នៅសាលាឧត្តមវិជ្ជាជីវៈត្រាវិញ នាយកដ្ឋានវប្បធម៌ជនជាតិ (ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍) សហការជាមួយមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តត្រាវិញចាត់តាំងកម្មវិធីផ្ទេរជូនរបរ អភិរក្សរបរសិប្បកម្មប្រពៃណីបណ្ដាជនជាតិភាគតិចនៅតំបន់វាលទំនាបទន្លេគឺវឡុងឆ្នាំ ២០២៣។
គណៈចាត់តាំងថតរូបអនុស្សាវរីយ៍ជាមួយសិក្ខាកាមចូលរួមកម្មវិធី។ រូបថត៖ បាធី
អញ្ជើញនិងនិមន្តចូលរួមកម្មវិធីនេះ មានសិក្ខាកាមជាព្រះសង្ឃ យុវជន ៥៤ អង្គនិងរូប មកពីស្រុកចូវថាញ់ ទីក្រុងត្រាវិញនិងសាកលវិទ្យាល័យត្រាវិញ។ អស់រយៈពេល ០២ ថ្ងៃ ប្រព្រឹត្តឡើងកម្មវិធី សិក្ខាកាមទាំងនោះបានបណ្ឌិតស៊ើងកាវថាំង សាកលវិទ្យាល័យត្រាវិញនិងសិប្បករថាច់សាង នៅស្រុកចូវថាញ់ផ្ទេរជូនបណ្ដាបច្ចេកទេសជាមូលដ្ឋានក្នុងការច្នៃក្បាំងមុខសម្រាប់ប្រើក្នុងសិល្បៈសម្ដែងរបស់ជនរួមជាតិខ្មែរ។
ទន្ទឹមនឹងនោះ បណ្ដាសិក្ខាកាមនៅទាំងបានសមមិត្តត្រឹងធីបិចហ្វៀង នាយិការងនាយកដ្ឋានវប្បធម៌ជនជាតិចែករំលែកអំពីបធានបទ “អភិរក្ស អភិវឌ្ឍវប្បធម៌ប្រពៃណីជនជាតិភាគតិចភ្ជាប់ជាមួយការអភិវឌ្ឍវិស័យទេសចរណ៍នៅតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ”។
បញ្ចប់កម្មវិធី មានសិក្ខាកាម ៤៨ អង្គនិងរូបគ្រប់លក្ខណៈបានផ្ដល់លិខិតទទួលស្គាល់សម្រេចកម្មវិធី។ ឆ្លងតាមរយៈកម្មវិធី បណ្ដាសិក្ខាកាមបានផ្ទេរជូនចំណេះដឹងពីទ្រឹស្ដីដល់ការអនុវត្តរបរសិប្បកម្មច្នៃខ្មុកនិងក្បាំងមុខប្រពៃណី។ ហើយឆ្លងតាមរយៈនោះ រួមចំណែ កអភិរក្ស អភិវឌ្ឍអត្តសញ្ញាណវប្បធម៌បណ្ដាជនជាតិក្នុងដំណាក់កាលបច្ចុប្បន្ននេះ បង្កលក្ខណៈឲ្យបណ្ដាសិក្ខាកាមមានមុខរបរលំនឹងដើម្បីអនាគតក្លាយជាសិប្បករ នាំមកប្រភពចំណូលជូនគ្រួសារនិងរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍នៅមូលដ្ឋាន៕
ប្រែសម្រួល៖ ថាច់ហ្វាង