អនុវត្តសេចក្ដីសម្រេចចិត្តលេខ ៥៩/QĐ-TTg ចុះថ្ងៃទី ១៦/០១/២០១៧ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស្ដីពី “ផ្ដល់ជូនព្រឹត្តិបត្រ ទស្សនាវដ្ដីមួយចំនួនដល់តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ តំបន់ជនរួមជាតិដែលលំបាកខ្លាំង” (សេចក្ដីសម្រេចចិត្ត) ។
គណៈកម្មាធិការប្រជាជនស្រុក បានចង្អុលការបណ្ដាផ្នែកជំនាញ ប្រៃសណីយ៍ស្រុកកូវង៉ាង បែងប្រភេទរួច ផ្ដល់ជូនចំពោះមុខសញ្ញាដែលទទួលផលនៅលើភូមិសាស្រ្ត ៨ ឃុំតំបន់ជនជាតិខ្មែររបស់ស្រុកកូវង៉ាង ជាមួយទស្សនាវដ្ដី កាសែតឥតប្រមូលលុយចំនួន ១០២.២១៨ ឈុត/ក្បាល។ ដោយឡែកក្នុងដំណាក់កាល ២០២១-២០២៣ ស្រុកផ្ដល់ជូន គណៈកម្មាធិការប្រជាជនឃុំ គណៈកម្មការប្រជាជនភូមិ និងមុខសញ្ញាដទៃទៀតចំនួន ៤៥.៤៣២ ឈុត/ក្បាលនៃ ១៦ ប្រភេទ ទស្សនាវដ្ដី កាសែត។ ក្នុងនោះ ផ្ដល់ជូនដល់បណ្ដាថ្នាក់បឋមសិក្សាចំនួន ១៧.៧០៣ ឈុតនៃកាសែត ២ ប្រភេទ ផ្ដល់ដល់បណ្ដាសាលាអនុវិទ្យាល័យ ជនជាតិអន្តេវាសិកចំនួន ១១.០៤៦ ឈុតនៃកាសែត ២ ប្រភេទ ផ្ដល់ជូនដល់អ្នកមានប្រជាប្រិយភាព លើភូមិសាស្រ្តស្រុកចំនួន ១៦.៨០១ ឈុតរបស់កាសែត ២ ប្រភេទ ផ្ដល់ជូនវត្តខ្មែរចំនួន ២៣ វត្តលើភូមិសាស្រ្តដោយមានកាសែត ទស្សនាវដ្ដីចំនួន ១១.២៣៦ ឈុត/ក្បាលនៃកាសែត ២ ប្រភេទ។
ដោយមានសេចក្ដីសម្រេចចិត្តលេខ ៥៩ ម៉្លោះហើយមានព្រឹត្តិបត្រ កាសែតកាន់តែសម្បូរបែបបម្រើដល់តម្រូវការអានរបស់ព្រះសង្ឃខ្មែរ។
នៅឃុំញីទ្រឿង ជាឃុំដែលមានជនរួមជាតិខ្មែររស់នៅច្រើន ជារៀងរាល់ឆ្នាំ ឃុំទទួល និងផ្ដល់ព្រឹត្តិបត្រទស្សនាវដ្ដីបណ្ដាប្រភេទជិត ១០.០០០ ឈុត/ក្បាលដល់
ព្រះសង្ឃ ៤ វត្ត អ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិចំនួន ៨ រូប សាលាវិទ្យាល័យ ១ កន្លែង សាលាអនុវិទ្យាល័យ ១ កន្លែង សាលាបឋមសិក្សា ២ កន្លែង។ល។ បណ្ដាសាលារៀនតាំងពីកម្រិតមត្តេយ្យដល់អនុវិទ្យាល័យ មានសិស្សភាគច្រើនជាជនជាតិខ្មែរ។
លោក ឡេថុងញ៉ឹក ប្រធានគណៈកម្មាធិការប្រជាជនឃុំញីទ្រឿង បានឱ្យដឹងថា៖ កំណត់ឃើញបណ្ដាព្រឹត្តិបត្រ ទស្សនាវដ្ដីមានតួនាទី សំខាន់ក្នុងការនាំយកបណ្ដាសារាចរ សេចក្ដីសម្រេចចិត្ត គោលនយោបាយរបស់បក្ស និងរដ្ឋទៅក្នុងជីវភាព ម៉្លោះហើយមូលដ្ឋានក៏តែងចង្អុលការដល់បណ្ដាផ្នែកពាក់ព័ន្ធ ក្នុងនោះតួនាទីសំខាន់គឺខាងប្រៃសណីយ៍ទទួលបន្ទុកអនុវត្តល្អសេចក្ដីសម្រេចចិត្ត។ ហេតុនោះ ព្រឹត្តិបត្រ កាសែត ទស្សនាវដ្ដីសុទ្ធតែបានទៅដល់មុខសញ្ញា ជនរួមជាតិទទួលផល ឆ្លើយតបកាន់តែបានល្អប្រសើរជាងសម្រាប់បណ្ដាវត្តដែលបង្កើតបានក្លឹបផ្សព្វផ្សាយ អប់រំច្បាប់ ងាយស្រួលក្នុងការស្រាវជ្រាវបណ្ដាខ្លឹមសារពាក់ព័ន្ធបម្រើឱ្យការងារផ្សព្វផ្សាយ។
នៅវត្តដំបូកបី ពេលទទួលបានព្រឹត្តិបត្រ ទស្សនាវដ្ដីបានព្រះចៅអធិការប្រគល់ឱ្យព្រះឧទ្ទេសាចារ្យ ថាច់ចន្ទប៊ុនធឿន ជាអង្គទទួលបន្ទុក រៀបចំទុកដាក់នៅកន្លែងសមស្រប បំពេញតម្រូវការអានរបស់ព្រះសង្ឃក្នុងវត្ត ក៏ដូចជាពុទ្ធបរិស័ទចំណុះវត្ត។
ព្រះតេជព្រះគុណ ថាច់ចន្ទប៊ុនធឿន រៀមចំព្រឹត្តិបត្រ កាសែតមួយចំនួនដាក់ទុកកន្លែងដ៏សមគួរ។
ព្រះឧទ្ទេសាចារ្យ ថាច់ចន្ទប៊ុនធឿន មានថេរដីកាឱ្យដឹងថា៖ បានព្រះចៅអធិការប្រគល់ភារៈទទួលរៀបចំបណ្ដាព្រឹត្តិបត្រ កាសែត ទស្សនាវដ្ដីដែលប្រៃសណីយ៍ផ្ញើមក អាត្មារៀបចំទុកដាក់កន្លែងសមគួរដើម្បីឱ្យការស្វែងរកអាន ស្រាវជ្រាវខ្លឹមសារមួយចំនួននោះមានភាពងាយស្រួល ។ បណ្ដាព្រឹត្តិបត្រ ទស្សនាវដ្ដី មានខ្លឹមសារជាព័ត៌មានច្រើនជ្រុងជ្រោយសម្រាប់មិត្តអ្នកអាន ក្នុងនោះមានការជួយឱ្យមិត្តអ្នកអានយល់បានច្បាស់លាស់ពីគោលការណ៍ គោលមាគ៌ា គោលនយោបាយរបស់បក្ស និងរដ្ឋជួយឲ្យបណ្ដាមិត្តអ្នកអានដែលចូលចិត្តស្វែងយល់ពីការកត់ត្រាបកប្រែ ឬបកប្រែផ្ទាល់មាត់ពីភាសាវៀត ទៅជាភាសាខ្មែរមានចំណេះដឹងល្អប្រសើរជាង៕
អត្ថបទ-រូបថត៖ សម្បត្តិ