បច្ចុប្បន្ន ការអនុវត្តន៍យន្តូបនីយកម្មក្នុងការផលិតកសិកម្មកាន់តែមានភាពទូលំទូលាយ។ ក្រៅពីការ ធ្វើដី ប្រមូលផល ដឹកជញ្ជូនដោយគ្រឿងយន្ត មាមីងកសិករនៅទាំងប្រើប្រាស់ដ្រូនហោះបាញ់ថ្នាំទៀតផង ប្រិតសំចៃបានប្រាក់មួយចំណែកក្នុងដំណាក់កាលផលិត។
យល់ឃើញពីតម្រូវការបាញ់ថ្នាំកម្ចាត់ សត្វដង្កូវ ក្រា មមាច ជំងឺ។ល។ របស់ប្រជាកសិករកាន់តែច្រើន បង ង្វៀងវ៉ាំងទៀង នៅភូមិអំពាំងសាន្ត ឃុំទ្រឿងទ័រ ស្រុកកូវង៉ាង បានវិនិយោគថវិកាជាង ៤០០ លានដុង ទិញដ្រូនមួយគ្រឿង រួមទាំងបណ្ដាឧបករណ៍ប្រើប្រាស់បន្ទាប់បន្សំសម្រាប់បាញ់ថ្នាំឱ្យស្រូវជាង ៦ ហិកតារបស់គ្រួសារ និងទទួលពាក្យបាញ់ថ្នាំស៊ីឈ្នួលដល់មាមីង ដែលមានតម្រូវការ។
លាយថ្នាំឱ្យដ្រូនត្រៀមហោះបាញ់ស្រូវ។
បង ង្វៀងវ៉ាំងទៀង ឱ្យដឹងថា៖ បច្ចុប្បន្ន គ្រួសារខ្ញុំទទួលបាញ់ថ្នាំស្រូវឱ្យមាមីងដែលមានតម្រូវការដោយតម្លៃ ១៨.០០០ ក្នុងមួយកុង( ១.០០០ ម៉ែត្រក្រឡា) ទាបជាងយ៉ាងច្រើនប្រៀបជាមួយជួលអ្នកបាញ់ថ្នាំដោយធុងម៉ាស៊ីន ដោយធុងប្រើប្រាស់អាគុយ។ ក្នុងមួយថ្ងៃយើងខ្ញុំ(ពីរនាក់) បាញ់ថ្នាំស្រូវតិចបំផុតពី ២០០-២៥០ កុង។ ដំបូងបាញ់ថ្នាំដោយដ្រូន មានអ្នកមកហៅឱ្យបាញ់ត្រឹមតែបន្តិចបន្តួច ប៉ុន្តែសព្វថ្ងៃមានមាមីងកសិករជាច្រើនបានដឹងឮដោយអាស្រ័យការបាញ់នោះនាំមកប្រសិទ្ធភាពខ្ពស់ជាងប្រៀបជាមួយបាញ់ដោយប្រើធុងម៉ាស៊ីន។ អាស្រ័យហេតុនោះសេវាកម្មបាញ់ថ្នាំរបស់ខ្ញុំមិនត្រឹមតែបម្រើមាមីងនៅក្នុងឃុំប៉ុណ្ណោះទេ នៅទាំងបើកទូលាយទៅមូលដ្ឋានដទៃទៀតផង។
កាលពីមុន គ្រួសារបង សឺនកើន នៅភូមិផ្នោជើង ឃុំទ្រឿងទ័រ ផលិតស្រូវ និងបង្ការកម្ចាត់ដង្កូវមមាចដោយប្រើប្រាស់ធុងម៉ាស៊ីន ពីព្រោះបងចាត់ទុកថានោះជារបៀបធ្វើសមស្របសម្រាប់បង។ មុនពេលបាញ់ថ្នាំបងអានការណែនាំយ៉ាងហ្មត់ចត់របស់អ្នកផលិតថ្នាំការពាររុក្ខជាតិ បន្ទាប់មកទើបលាយថ្នាំ ចាក់ចូលក្នុងធុងបាញ់ដោយចំនួនទឹកធានាត្រូវតាមការណែនាំនៅលើកញ្ចប់ថ្នាំ។ ប៉ុន្តែប្រសិទ្ធភាពជួនកាលមិនបានខ្ពស់ ហើយត្រូវបាញ់ច្រើនលើកក្នុងរដូវផលិតស្រូវម្ដងៗ។ ដោយបានឃើញ មាមីង មួយចំនួនជួលដ្រូនបាញ់ថ្នាំមិនសូវបង់ខាតប្រាក់ចំណាយ ហើយប្រសិទ្ធភាពក៏ខ្ពស់ជាង ម៉្លោះហើយក្នុងរដូវស្រូវដើមឆ្នាំ ២០២៤ បងសម្រេចចិត្តជួលដ្រូនបាញ់ថ្នាំស្រូវប្រមាណ ៣ ហិកតារបស់គ្រួសារ ។
បងសឺនកើន ឱ្យដឹងថា៖ ទោះបីបរិមាណទឹកមិនច្រើនដូចបាញ់ដោយធុងម៉ាស៊ីន ធុងប្រើប្រាស់ដោយអាគុយក៏ពិតមែន ប៉ុន្តែបាញ់ថ្នាំដោយដ្រូនជួយឱ្យស្រូវទទឹក ស្មើ ពីចុងដល់គល់ស្រូវ។ បើបាញ់ថ្នាំឱ្យការកម្ចាត់ជំងឺ និងដង្កូវមមាចសែនមានប្រសិទ្ធភាព។ ខ្ញុំធ្លាប់បានពិនិត្យមុនពេលបាញ់ថ្នាំចំពោះស្រូវដែលមានចំនួនមមាចត្នោត មមាចកន្ទក់រោមគល់ស្រូវតាមការប៉ាន់ស្មានពី ៣.០០០-៤.០០០ ក្បាលក្នុងផ្ទៃដីមួយម៉ែត្រក្រឡា បាញ់ថ្នាំរួច ព្រឹកនៃថ្ងៃបន្ទាប់មកទៅពិនិត្យមើលគល់ស្រូវគ្មានឃើញនៅមមាចមួយ។ រយៈពេលជាច្រើនលើកពិនិត្យដូច្នោះ រួមជាមួយការកាត់បន្ថយបានប្រាក់ចំណាយដូច្នោះ ទើបខ្ញុំសម្រេចចិត្តជួលដ្រូនបាញ់ថ្នាំស្រូវរបស់ខ្ញុំ។
ដ្រូនកំពុងហោះហើរបាញ់ថ្នាំជូនកសិករ។
លោក ត្រឹងវ៉ាំងទ្រុង ប្រធានគណៈកម្មាធិការប្រជាជនឃុំទ្រឿងទ័រ មានប្រសាសន៍ថា៖ ជាឃុំកសិកម្ម ប្រជាជនជាង ៨០% រស់ពឹងផ្អែកលើរបរធ្វើស្រែ ដាំដំណាំ ក្នុងនោះមានកសិករខ្មែរជាច្រើនបានផ្លាស់ប្ដូរនីតិវិធីផលិតមានប្រសិទ្ធភាពជាង។ តាមការកត់សម្គាល់របស់មូលដ្ឋាន ក្នុងដំណាក់កាលផលិតស្រូវ នៅតែការងារឆ្លូកស្រូវប៉ុណ្ណោះធ្វើដោយដៃ ចំពោះការងារតាំងពីធ្វើដី ព្រោះស្រូវ បាចជីរហូតដល់បាញ់ថ្នាំភាគច្រើនសុទ្ធតែប្រើដោយម៉ាស៊ីន។ បច្ចុប្បន្ន ក្នុងការបាញ់ថ្នាំកម្ចាត់ដង្កូវមមាច ជំងឺឱ្យស្រូវក៏បានមាមីងភាគច្រើនប្រើប្រាស់ដ្រូន កាត់បន្ថយបានប្រាក់ចំណាយក្នុងការបាញ់ថ្នាំឱ្យស្រូវប្រមាណ ៥០%។
បច្ចុប្បន្ន នៅលើផ្ទៃដី ១.០០០ ម៉ែក្រឡា ប្រសិនបើកសិករជួលអ្នកបាញ់ថ្នាំដោយម៉ាស៊ីនមានតម្លៃទាបបំផុតក៏ប្រមាណ ២៥.០០០ ដុងក្នុងមួយធុងដែរ រួចក្នុងផ្ទៃដី ១.០០០ ម៉ែត្រក្រឡាបាញ់តិចបំផុតក៏ជិត ២ ធុងដែលមានចំណុះទឹក ២៥ លីត្រ។ ចំពោះបាញ់ថ្នាំដោយដ្រូនមានតម្លៃត្រឹមតែ ១៨.០០០ ដុង ហើយប្រសិទ្ធភាពនៅតែធានា ជាការនាំមកក្ដីពេញចិត្តសម្រាប់ប្រជាកសិករ។ អាស្រ័យហេតុនោះ បណ្ដាគ្រួសារដែលផលិតស្រូវតិច ពួកគាត់ច្រើនរួបរួមគ្នា និងជួលដ្រូនមកបាញ់ថ្នាំស្រូវរបស់ខ្លួន។
ក្នុងស្ថានភាពផលិតកសិកម្មនាពេលបច្ចុប្បន្ន កសិករត្រូវប្រឈមមុខជាមួយធាតុអាកាសប្រែប្រួលខុសប្រក្រតី ក្នុងនោះមេឃច្រើនមានភ្លៀង អាស្រ័យហេតុនោះ បាញ់ថ្នាំដោយដ្រូនគឺសំដៅបង្រួញពេលវេលា ជៀសវាងការឥទ្ធពលដោយភ្លៀង ជួយឱ្យស្រូវស្រូបយកជាតិថ្នាំការពាររុក្ខជាតិបានល្អ កម្ចាត់បណ្ដាប្រភេទមមាច និងជំងឺមួយចំនួន មានប្រសិទ្ធភាព៕
អត្ថបទ-រូបថត៖ សម្បត្តិ