បច្ចុប្បន្ននេះ ទូទាំងខេត្តមានភូមិរបរ ១៣ កន្លែង រួមជាមួយមូលដ្ឋាន ១៥.៩០០ កន្លែងចូលរួមធ្វើសកម្មភាពរបរជនបទ។ ក្នុងនោះ មានភូមិរបរប្រមាណ ៤៥% មានផលិតផល OCOP ។ ឆ្លងតាមរយៈនោះ ជារៀងរាល់ឆ្នាំ ដោះស្រាយការងារធ្វើជូនពលករប្រមាណ ៣៦.៥០០ នាក់ បង្កើតតម្លៃបរិមាណផល ៣.៣០០ ពាន់លានដុង។
តាមភាពជាក់ស្តែងបង្ហាញឲ្យឃើញថា បណ្តាផលិតផលរបរជនបទក្នុងខេត្តនាពេលបច្ចុប្បន្ននៅខ្វះការចងសម្ព័ន្ធតាមកន្សោមតម្លៃ។ ផ្តើមពីនោះ បណ្តាលឲ្យប្រភពចំណូលរបស់ពលករនៅបណ្តាភូមិរបរ និង របរនៅជនបទមិនទាន់បានខ្ពស់ មិនទាន់ទាក់ទាញការចូលរួមរបស់ប្រជាជននៅមូលដ្ឋាន។ល។
ភូមិរបរបោះគ្រែនៅឃុំហាមយ៉ាង។
លោកយាយទ្រិញធីអាង នៅភូមិតឹងថាញ់តី ឃុំតឹងហ្វា ស្រុកទីវកឹងបានឲ្យដឹងថា៖ នៅមូលដ្ឋានមានរបរចង អំបោស រាល់គ្រួសារ និងអ្នករាល់គ្នាតែងឆ្លៀតពេល ទំនេរដើម្បីចូលរួមធ្វើ ការងារចង អំបោស។ លោកយាយអាយុជិត ៨០ ឆ្នាំហើយ ជារៀងរាល់ថ្ងៃចូលរួមច្បូតសន្លឹកដូងដើម្បីយកឆ្អឹងខ្នងស្លឹកដូងទៅលក់ឲ្យ បណ្តាមូលដ្ឋានចង អំបោស បាន ១៥.០០០ ដុងក្នុងមួយថ្ងៃ (ប្រមាណ ០៣ គីឡូក្រាម)។
របរចងអំបោសឃុំតឹងហ្វា ស្រុកទីវកឹង ប្រមូលផ្តុំនៅ ភូមិ កាវម៉ោក ត្រែម តឹងថាញ់តី និងតឹងថាញ់ដុង។ នេះជាបណ្ដាភូមិរបរ មានចំនួនពលករចូលរួម ផលិតអំបោសច្រើនបំផុត ជាមួយពលករជាង ១.៥០០ នាក់។ ក្នុងនោះ មានពលករជិត ៣០០ នាក់ចូលរួមធ្វើវគ្គចុងក្រោយនៃផលិតផល និងពលករជាង ១.២០០ នាក់ចូលរួមប្រមូលទិញឆ្អឹងខ្នងស្លឹកដូង ចងអំបោសលក់ផលិតផល។ល។
សមមិត្តវ៉ថាញ់ត្រេវ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងហ្វាបានឲ្យដឹងថា៖ បច្ចុប្បន្ននេះ ទូទាំងឃុំមានផ្ទៃដីដាំដូងប្រមាណ ១.៥០០ ហិកតា ក្នុងនោះ វត្ថុធាតុដើម (ឆ្អឹងខ្នងស្លឹកដូង) នៅមូលដ្ឋានបានប្រជាជនប្រើប្រាស់សម្រាប់ធ្វើជាវត្ថុធាតុដើមលក់ឲ្យបណ្តាមូលដ្ឋានផលិតអំបោសនៅក្នុងឃុំស្រូបយក ២០%។ ទន្ទឹមនឹងនោះ បណ្តាមូលដ្ឋានផលិតអំបោសរបស់ឃុំនៅទាំងប្រមូលទិញវត្ថុធាតុដើមនៅបណ្តាស្រុកក្នុងខេត្ត និងក្រៅខេត្ត ដូចជាបេនត្រែ សុកត្រាំង។ល។ អំពីការឧបត្ថម្ភវិនិយោគឲ្យភូមិរបរ ប៉ុន្មានឆ្នាំកន្លង ជាមួយប្រភពទុនរបស់គម្រោងការ AMD ត្រាវិញបានវិនិយោគជាង ១០,៥ ពាន់លានដុងសម្រាប់កសាងសំណង់ផ្លូវគមនាគមន៍ ០២ សំណង់ចូលកាន់ភូមិរបរ (ផ្លូវកៅស៊ូភូមិកាវម៉ោក ប្រវែង ១,៦ គីឡូម៉ែត្រ ផ្លូវកៅស៊ូភូមិកឹងទីវប្រវែងជាង ១,៨ គីឡូម៉ែត្រ) និងឧបត្ថម្ភបណ្តាមូលដ្ឋានកសាងទីលានហាយ ០១។ ម៉ាស៊ីនហូតខ្សែដែកក្នុងការចងអំបោស ម៉ាស៊ីនកាត់ដងអំបោស។
ចំណែកភូមិរបរឧស្សាហសិប្បកម្មនៅឃុំហាមយ៉ាង ស្រុកថ្កូវ ប្រមូលផ្តុំច្រើនបំផុតនៅភូមិបន្ទាយក្រ(អា) បន្ទាយក្រ(បេ) និងបន្ទាយក្រ(សេ)។ ជារៀងរាល់ឆ្នាំ ទាក់ទាញពលករជាង ១.២៨៤ នាក់ចូលរួមធ្វើការ៖ ប្រមូលទិញ កាប់ ដឹកជញ្ជូនសម្ភារ (ឫស្សី ពក ពីងពង់)។ វិនិច្ឆ័យសម្ភារមុនពេលផលិតបណ្តាផលិតផល៖ គ្រែ ជណ្តើរ តុ តាំង។ល។ផលិតពីឫស្សី ពក និងពីងពង់។
សមមិត្ត គឹមថា ប្រធានគណៈកម្មាធិការប្រជាជនឃុំហាមយ៉ាង ស្រុកថ្កូវបានឲ្យដឹងថា៖ នេះជាភូមិរបរមានជនរួមជាតិខ្មែរចូលរួមធ្វើច្រើនកុះករ (ជាង ៨០%)។ ភូមិរបរសំខាន់គឺអាស្រ័យមាមីងម្ចាស់ការធ្វើរួចដឹកទៅលក់ដោយខ្លួនឯង។ មិនទាន់មានការចងសម្ព័ន្ធទីផ្សារនៅក្រៅខេត្ត តម្លៃនាំមកមិនទាន់បានខ្ពស់។ល។ ផ្តើមពីនោះ ប្រភពចំណូលរបស់បណ្តាគ្រួសារក្នុងភូមិរបរមិនទាន់បានលំនឹង។
បច្ចុប្បន្ននេះ មានភូមិរបរមួយចំនួនបាននាំមកប្រភពចំណូលយ៉ាងខ្ពស់ពីផលិតផល ដូចជាភូមិរបរដាំឈើលម្អ (ឃុំឡុងឌឹក) ភូមិរបរដាំឈើលម្អ សង្កាត់លេខ ៤ (ទីក្រុងត្រាវិញ) ភូមិរបរច្នៃផលិតជលផលសមដាយ (ឃុំដុងហាយ ស្រុកយ្វៀងហាយ) ភូមិរបរនំអន្សមជ្រូកត្រាកួង (ឃុំគីមហ្វា ស្រុកកូវង៉ាង) ភូមិរបរស្រាស្វឹងថាញ់ (ឃុំហ្វាធ្វឹង ស្រុកចូវថាញ់)៕
ប្រែសម្រួល៖ តឹងង៉ុក