នោះគឺទម្រង់របស់យុទ្ធជនពិការគាងញ៉ូ នៅភូមិស្មោញ ឃុំឡុងឌឹក ទីក្រុងត្រាវិញបានអនុវត្តសម្រេចជោគជ័យជិត ១០ ឆ្នាំកន្លង ផ្តល់ប្រភពចំណូលប្រចាំឆ្នាំជាង ១០០ លានដុង។
អតីតយុទ្ធជន គាងញ៉ូ ថែទាំដូង។ រូបថត៖ ម៉ីញ៉ឹង
កសិករគាងញ៉ូចែករំលែក៖ឆ្នាំ ១៩៨៣ គាត់ទៅបំពេញកាតព្វកិច្ចយោធានៅសមរភូមិ កម្ពុជា។ ឆ្នាំ ១៩៨៤ បងត្រូវរបួសអត្រាពិការ ៣/៤។ ក្រោយពេលព្យាបាលជាសះស្បើយ គាត់វិលត្រឡប់មកស្រុកកំណើតឃុំឡុងឌឹក ពង្រីកសេដ្ឋកិច្ចលើផ្ទៃដីផលិតស្រូវ ០,៥ ហិកតា របស់ឪពុកម្តាយចែកឲ្យ ។ អាស្រ័យដោយដីទួលខ្ពស់ផលិតស្រូវមិនសូវមានផលក្នុង ០១ កុង ទិន្នផលសម្រេចបានតែ ៥០០ គីឡូក្រាម តម្លៃមិនលំនឹង មានរដូវខ្លះគ្រប់តែដើមទុន មិនគ្រប់ហូប។ ឆ្នាំ ២០១៤ បង បង្វែរផ្ទៃដីផលិតស្រូវមិនសូវមានផលមកឡើងចម្ការដាំដូងខ្ទិះចំណេញខ្ពស់ជាង ១០ ដងបើប្រៀបជាមួយការផលិតស្រូវ។
យុទ្ធជនពិការគាងញ៉ូឲ្យដឹងបន្ថែម៖ ក្នុងមួយខែដូងខ្ទិះផ្តល់ប្រភពចំណូលបានពី ០៥-៦០ លានដុង មានខែខ្លះដូងមានខ្ទិះច្រើនប្រភពចំណូលអាចកើនឡើងពី ០៧-០៨ លានដុង។ គិតជាមធ្យមក្នុងដើមដូងមួយដើម ផ្តល់ផ្លែដូងខ្ទិះ ពី ០២-០៣ ផ្លែ។ដូងខ្ទិះប្រភេទ ១ ក្នុងមួយផ្លែលក់ជាមួយតម្លៃ ១០០.០០០ ដុង។ ក្រៅពីនោះ គាត់នៅមានប្រភពចំណូលពីការលក់ដូងទុំក្នុងមួយទ្វាទសកៈ (១២ ផ្លែ) តម្លៃ ៦៥.០០០ ដុងផង។ បើប្រៀបធៀបជាមួយដំណាំផ្សេងៗ ការដាំដូងនាំមកប្រភពចំណូលខ្ពស់និងលំនឹងជាង ហើយងាយថែទាំគឺគ្រាន់តែអនាម័យចម្ការជាញឹញាប់។ ក្នុងមួយឆ្នាំដាក់ជីពី ០២-០៣ ដង។។គិតជាមធ្យមក្នុងមួយខែគ្រួសារគាត់ទទួលបានប្រភពចំណូលពីដូងខ្ទិះនិងដូងទុំ ប្រមាណ១០ លានដុង។ ក្រៅពីនោះ គាត់នៅទាំងដាំស្វាយ និងក្រូចក្នុងចម្ការដូងដើម្បីមានប្រភពចំណូលបន្ថែម។
តាមប្រសាសន៍របស់អ្នកស្រីថាច់ធីគន្ធី បុគ្គលិកកសិកម្មឃុំឡុងឌឹក៖ ទោះបីជាឃុំនៅជាយក្រុងក៏ដោយ ប៉ុន្តែប៉ុន្មានឆ្នាំមកនេះ មាមីងកសិករក្នុងឃុំបានបង្វែរមកដាំដំណាំ ដាំដូងគួបផ្សំជាមួយចិញ្ចឹមសត្វផ្ដល់លទ្ធផលសេដ្ឋកិច្ចខ្ពស់ រួមចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ប្រភពចំណូល។ ក្នុងនោះដើមដូងជា ដំណាំមានតម្លៃខ្ពស់និងលំនឹងសម្រាប់ប្រជាជននៅលើភូមិសាស្រ្តឃុំ ជាពិសេសគឺដូងខ្ទិះ។ បច្ចុប្បន្ន ទូទាំងឃុំ មានចម្ការដូងប្រមាណ ៩០០ ហិកតា ក្នុងនោះដូងខ្ទិះ ១០ ហិកតា ដូងសរីរាង្គ ៣០០ ហិកតា៕
ម៉ីញ៉ឹង-លឺវវ៉ូ