អាស្រ័យបង្វែរផ្ទៃដីផលិតស្រូវមិនសូវមានផល និងដីចម្ការចម្រុះមកដាំដំណាំគ្រប់ប្រភេទ គួបផ្សំជាមួយនឹងការអនុវត្តវិទ្យាសាស្ត្របច្ចេកទេសចូលទៅក្នុងការផលិត ម៉្លោះហើយដំណាំរដូវភ្លៀងឆ្នាំ ២០២១ របស់មាមីងកសិករខ្មែរជាច្រើននៅបណ្ដាឃុំ៖ឡុងស៊ើង ធ្វឹងហ្វា ថាញ់ហ្វាស៊ើង ម៉ីហ្វា ញ៉ីត្រើង ស្រុកកូវង៉ាង ទទួលបានផលខ្ពស់។ នៅលើភូមិសាស្ត្រស្រុកមានកសិផលចម្បងមួយចំនួនដូចជា៖ សណ្តែកដី ត្រសក់ ឪឡឹក ពោត ត្រឡាច។ល។ លក់ជាមួយតម្លែពី ៥.០០០- ១២.០០០ ដុងក្នុងមួយគីឡូក្រាម ក្រោយពេល ទូទាត់ប្រាក់ចំណាយរួច ក្នុងមួយហិកតាមាមីងកសិករនៅចំណេញពី ៤០-៨០ លានដុងក្នុងមួយរដូវ។ បច្ចុប្បន្នមានដំណាំមួយចំនួនបានប្រមូលផលរួចស្រេច ហើយមានទីផ្សារលក់ចេញយ៉ាងលំនឹង៕
ពណ៌នារូបថត៖ សុខា
ប្រមូលផលដំឡូងម៉ី ។
ដំណាំពោត ។
ប្រមូលផលម្ទេស។
ប្រមូលផលម្រះ ។