តាមផែនការវិនិយោគសាធារណៈឆ្នាំ ២០២១ ស្រុកទីវកឹងបន្តអាទិភាពអនុវត្តបណ្តាសំណង់របស់លក្ខឋានទីក្រុងប្រភេទ ៤ (សម្រេចលក្ខឋានឃុំឡើងសង្កាត់) បណ្តាកំណាត់ផ្លូវគមនាគមន៍សំខាន់ៗ បណ្តាសំណង់សំខាន់ៗរបស់មុខសញ្ញាវិនិយោគរបស់ប្រភពទុនថវិកាមូលដ្ឋានប្រមាណ ៩៦,៥ ពាន់លានដុង។
ដំណើរការកសាងហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋាន។ រូបថត៖ ថាញ់ក្វាង
ក្នុងនោះប្រភពទុនតុល្យភាពថវិកាមូលដ្ឋានគឺ ២៥ ពាន់លានដុង ប្រភពប្រាក់ប្រើប្រាស់ដីធ្លីគឺ ៤,៥ ពាន់លានដុង ប្រភពពីស្លឹកឆ្នោតជាតិគឺ ៦៦ ពាន់លានដុង ប្រភពសេសសល់ថវិការដ្ឋស្រុកឆ្នាំ ២០២០ គឺ ០១ ពាន់លានដុង។ តាមនោះស្រុកនឹងអនុវត្តល្អបណ្តាវិធីសាស្ត្រដូចជា៖ បង្កើនការគ្រប់គ្រងការវិនិយោគ និងវិនិច្ឆ័យបំណុលកកកុនក្នុងការកសាងសារវន្ត និងបណ្តាសេចក្តីកំណត់អំពីច្បាប់វិនិយោគ ធានាគោលដៅរបស់ច្បាប់វិនិយោគគឺជាប្រការ ប្រជែង សមាភាព តម្លាភាពប្រសិទ្ធភាពសេដ្ឋកិច្ច ជំរុញមាំការកែទម្រង់រដ្ឋបាល បង្រួញពេលវេលាក្នុងវិស័យកសាងសារវន្ត ជំរុញមាំការរំសាយប្រភពទុនវិនិយោគកសាងបណ្តាសំណង់ គម្រោងការ ប្រើប្រាស់ប្រាក់ទុនពីឆ្នាំមុនដែលផ្ទេរបញ្ជូនមក និងប្រភពថវិកាឆ្នាំ ២០២១ ប្រមូលផ្តុំចង្អុលការដោះស្រាយនូវបណ្តាការជំពាក់វាក់វិនក្នុងការងាររំដោះទីធ្លារដើម្បីប្រគល់ដីស្អាតឲ្យបណ្តាម្ចាស់វិនិយោគផ្សព្វផ្សាយអនុវត្តគម្រោងការបានត្រឹមត្រូវតាមសន្ទុះកំណើន មិនជ្រើសរើសម្ចាស់ម៉ៅការមិនគ្រប់សមត្ថភាព។ ចំពោះបណ្តាបរិមាណសំណង់សម្រេចត្រូវប្រញាប់ពិនិត្យបញ្ជាក់បរិមាណដើម្បីទូទាត់តាមសន្ទុះកំណើនកសាងសំណង់ ទន្ទឹមនឹងនោះសំណូមពរម្ចាស់វិនិយោគសន្យាធានាសន្ទុះកំណើនកសាង និងពិនិត្យផ្ទេរប្រគល់ទូទាត់ត្រឹមត្រូវតាមកិច្ចសន្យា៕
ថាញ់ក្វាង-រតនា