គិតមកទល់ពេលនេះ ស្រុកយ្វៀងហាយមានគ្រួសារប្រជាជនបានប្រើប្រាស់អគ្គិសនីជាតិចំនួន ២០.៧៩៧ គ្រួ ស្រូបយកអត្រា ៩៩,៩៤%។ បច្ចុប្បន្ននេះ នៅមាន ១២ គ្រួសារមិនទាន់មានអគ្គិសនីប្រើប្រាស់ (ក្នុងនោះឃុំឡុងវិញ ០៤ គ្រួ ឃុំដូងស្វឹង ០៨ គ្រួ) មាន ០៦/០៦ ឃុំសម្រេចអត្រាប្រើប្រាស់អគ្គិសនីសុវត្ថិភាពតាមលក្ខឋានលេខ ៤។ ស្រុកបន្ដពិនិត្យអង្កេតការវិនិយោគ បង្កើនកម្រិតបើកទូលាយបណ្ដាផ្លូវអគ្គិសនី ផ្គត់ផ្គង់អគ្គិសនីទាន់ពេលជូនប្រជាជនសម្រាប់ប្រជុំជីវភាព ពង្រីកការផលិត។
បណ្តាញអគ្គិសនីបានអន្ទងចុះដល់មូលដ្ឋាន។ រូបថត៖ រតនា
ទន្ទឹមនឹងនោះ ក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ ផ្ដល់លិខិតអនុញ្ញាតធ្វើអាជីវកម្មថ្មីឲ្យគ្រួសារ ០២ គ្រួចុះឈ្មោះធ្វើអាជីវកម្ម បង្កើនចំនួនមកទល់ពេលនេះទូទាំងស្រុកមានគ្រួសារធ្វើអាជីវកម្មបានផ្ដល់លិខិតអនុញ្ញាតចំនួន ៩៦ គ្រួ។ បង្កើតអាជីវកម្មថ្មី ០២ កន្លែង សម្រេច ១០% នៃសេចក្ដីសម្រេចចិត្ដ បង្កើនចំនួនមកទល់ពេលនេះ លើភូមិសាស្រ្ដស្រុកមានអាជីវកម្ម ១១៣ កន្លែង ជាមួយទុនវិនិយោគ ២០៨,៥៣៥ ពាន់លានដុង។ ប្រមូលថវិកាក្នុងវិស័យផលិតឧស្សាហកម្ម សិប្បកម្មបាន ៦៣,០៥ ពាន់លានដុង សម្រេច ១២,០២% សេចក្ដីសម្រេចចិត្ដ។ វិស័យពាណិជ្ជកម្ម សេវាកម្ម ពង្រីកថ្មីបាន ២០ មូលដ្ឋានបង្កើនចំនួនមកដល់ពេលនេះមាន ៨៨៨ មូលដ្ឋាន។ ចំនួនមុខទំនិញលក់រាយ និងសេវាកម្មប្រើប្រាស់តាមការប៉ាន់ស្មានសម្រេច ២២៧,០២ ពាន់លានដុង សម្រេច ២០,៨៣% នៃផែនការ។
ដោយឡែកវិស័យកសាងសំណង់រឹងមាំ ក្នុងត្រីមាសទី ១ តម្លៃសាងសង់សម្រេច ២៩១,០១ ពាន់លានដុង សម្រេច ២១,៧៤% នៃសេចក្ដីសម្រេចចិត្ត។ ឆ្នាំ ២០២១ លើភូមិសាស្រ្ដស្រុកយ្វៀងហាយវិនិយោគកសាងសំណង់បាន ៤៩ កន្លែង សរុបទុនវិនិយោគ ១៣១,៨០០ ពាន់លានដុង។ គិតមកទល់ពេលនេះ រំសាយទុនបាន ១,២៥៥/១៣១,៨០០ ពាន់លានដុង សម្រេច ០,៩៥%។ ប្រគល់ទីធ្លាដំណើរការកសាងសំណង់ពីថវិកាស្រុកបាន ១២/៤១ សំណង់ ល្បឿនដំណើរការកសាងបណ្ដាសំណង់សម្រេចពី ៤២-៤៩% រួមមានបណ្ដាសំណង់៖ ផ្លូវក្នុងមជ្ឈមណ្ឌលស្រុកយ្វៀងហាយកែប្រែ បង្កើនកម្រិតបើកទូលាយបណ្ដាសាលាបឋមសិក្សា អនុវិទ្យាល័យដំណាក់កាលទី ៤ ល្បឿនសម្រេច ៤៩% កសាងបណ្ដាបន្ទប់រៀនស្ថិតក្នុងគម្រោងផែនការសម្រាប់កុមាររៀនថ្នាក់ពន្លកមានអាយុ ០៥ ឆ្នាំ លើភូមិសាស្រ្ដស្រុក៕
ប្រែសម្រួល៖ លឺវវូ