ដើម្បីបង្កលក្ខណៈឲ្យមាមីងក្រីក្រទទួលអំណរបុណ្យសែនដូនតារីករាយ កាលពីថ្ងៃទី ១១ កញ្ញ ត្រូវនឹង ថ្ងៃ ១១ រោច ខែភទ្របទ វត្តពោធិព្ឹកគិរីវង្សារាម(ស្វាយសៀមថ្មី)សហការជាមួយរដ្ឋអំណាចមូលដ្ឋាននិងអ្នកឧបត្ថម្ភចាត់តាំងជូនអំណោយ ១០០ ចំណែកដល់គ្រួសារក្រីក្រនៅភូមិស្វាយសៀមនិងជ្រៃធំ ឃុំង៉ាយស្វៀង ស្រុកថ្កូវ។
អំណោយមួយចំណែកៗតម្លៃ ៥០០.០០០ ដុង អាស្រ័យព្រះតេជគុណថាច់ញ៉ឹក អនុប្រធានសមាគមព្រះ សង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវ ព្រះចៅអធិការវត្តពោធិគិរីវង្សារាម (ស្វាយ សៀមថ្មី) ចលនាគ្រួសារបងវិញថាញ់ ឌឹក ម្ចាស់អាជីវកម្មឯកជនឌឹកធិញនៅអនុសង្កាត់ លេខ ១ សង្កាត់ទី ៧ ទីក្រុងត្រាវិញឧបត្ថម្ភ។
ក្នុងថ្ងៃដដែលនោះដែរ វត្តភឿកឡុងអាង ភូមិសមចយ សហការជាមួយរដ្ឋអំណាច ឃុំង៉ាយ ស្វៀងនិងក្រុមសប្បុរសធម៌ មកពីខ័ណ្ឌហ្គវ៉ាប់ (ទីក្រុងហូជីមិញ)ចាត់តាំង ជូនអំណោយ ២០០ ចំណែកដល់គ្រួសារក្រីក្រនៅបណ្ដាភូមិ៖ សមចយ កូវហាញ់ យុងត្រាញ់និងពាមបួន។ អំណោយមូយចំណែកៗតម្លៃ ៥០០.០០០ ដុង សរុបតម្លៃនៃអំណោយទាំង អស់ ១០០.០០០.០០០ ដុង៕
ដំណឹង, រូបថត៖ ថាច់ហ្វាង