សាលាបឋមសិក្សាតឹបស៊ើង ឃុំតឹបស៊ើងស្រុកថ្កូវ តែងយកចិត្តទុកដាក់ផ្សព្វផ្សាយ អប់រំសិស្សឲ្យរៀនសូត្រនិងធ្វើតាមគំរូអ៊ំ រួចក៏បានសិស្សរបស់សាលាចូលរួមជ្រោមជ្រែងរៀនសូត្រយ៉ាងសកម្ម។ ក្នុងនោះមានប្អូនស៊ើងសុខភិរម្យ ជាសិស្សថ្នាក់ទី ៤/៣ តែងរៀនសូត្រនិងធ្វើតាមដំបូន្មាន ០៥ ប្រការរបស់អ៊ំហូ។
ប្អូនស៊ើងសុខភិរម្យកំពុងអានកាសែត។
ប្អូនសម្រេចកិត្តិនាមជាសិស្សពូកែ ០៣ ឆ្នាំ បន្តបន្ទាប់។ អ៊ំហូបានប្រៀនប្រដៅ “ វ័យក្មេងធ្វើការងារតូច “ ។ ផ្ដើមពីនោះ ភិរម្យតែងធ្វើជាគំរូក្នុងការចូលរួមអនាម័យបន្ទប់រៀន សាលារៀន ក្រើនរំលឹកមិត្តភក្តិឲ្យដាក់សំរាមត្រូវតាមទីកំណត់។
កាលពីឆ្នាំសិក្សាថ្នាក់ទី ២ ភិរម្យឃើញមិត្តភក្តិបបួលគ្នាទៅកាន់បណ្ណាល័យរបស់សាលារៀនអានសៀវភៅប្អូនក៏ទៅតាមដែរ។ ក្រោយមកប្អូនតែងម្ចាស់ការទៅកាន់បណ្ណាល័យជ្រើសរកសៀវភៅអានដោយខ្លួនឯង។ ឆ្លងតាមរយៈការអានសៀវភៅ កាសែតបានជំនួយឲ្យប្អូនមានចំណេះដឹងច្រើន ផ្លាស់ប្តូរអត្តចរិត និងយកចិត្តទុកដាក់ក្នុងការរៀនសូត្រ ចេះជួយធុរៈដល់មិត្តភក្តិដែលមានស្ថានភាពលំបាក។
អ្នកគ្រូត្រឹងធីហុងយ៉េម អចិន្ត្រៃយ៍ថ្នាក់ទី ៤/៣ បានឲ្យដឹង៖ ប្អូនភិរម្យជាសិស្សឈ្លាស វៃលុះក្នុងដំបូន្មានលោកគ្រូ អ្នកគ្រូហើយរៀនពូកែក្នុងថ្នាក់ចេះឱនលំទោន សុភាពរាបសារ ស្មោះត្រង់ និងមានភាពក្លាហាន។ ជាពិសេសគឺប្អូនហ៊ាននិយាយនិងកែប្រែចំណុចខ្សោយរបស់ខ្លួន។ ប្អូនតែងមានភាពស្និទ្ធស្នាលជាមួយមិត្តភក្តិ ចេះជួយមិត្តភក្តិដែលខ្សោយជាងខ្លួន៕
អត្ថបទ‑រូបថត៖ សុជា