ទោះបីឆ្នាំនេះមានអាយុ ៧២ ឆ្នាំហើយក៏ដោយ ប៉ុន្តែលោកមាថាច់សឿនជាអ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនជាតិខ្មែរនៅភូមិចុងមិសថ្មី ឃុំញីទ្រឿង ស្រុកកូវង៉ាងនៅតែចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិនៅមូលដ្ឋាន។ ចាប់ពីឆ្នាំ ២០១៦ - ២០១៨ លោកមាបាននាយកនគរបាលខេត្តត្រាវិញជូនលិខិតសរសើរជាមួយ ”ស្នាដៃឆ្នើមក្នុងចលនាប្រជាជនទាំងមូលការពារសន្តិសុខមាតុភូមិ” និងបានទទួលលិខិតសរសើរពីគណៈជនជាតិខេត្តជាមួយនឹង ”ស្នាដៃឆ្នើមក្នុងការអនុវត្តន៍សេចក្តីសម្រេចលេខ ១៨/២០១១/QĐ-TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល”។
លោកមាថាច់សឿន។
ចុងមិសថ្មីគឺជាភូមិមួយក្នុងចំណោមភូមិដែលមានជនជាតិខ្មែររស់នៅច្រើនរបស់ឃុំញីទ្រឿង ដោយមានគ្រួសារប្រជាជនរួម ៤៤៣ គ្រួ ក្នុងនោះមានជនរួមជាតិខ្មែរជាង ៧២% ។ ក្នុងនាមជាអ្នកមានប្រជាប្រិយភាពក្នុងតំបន់ លោកមាថាច់សឿនបានសកម្មផ្សព្វផ្សាយ គោលការណ៍ គោលមាគ៌ា គោលនយោបាយ ច្បាប់របស់បក្សនិងរដ្ឋរបស់រដ្ឋជូនដល់មាមីងខ្មែរក្នុងភូមិ។ ដើម្បីរួមចំណែកកសាងសម្រេចជោគជ័យភូមិវប្បធម៌ជនបទថ្មីនៅឆ្នាំ ២០២០ លោកមាថាច់សឿនបានសហការជាមួយបណ្ដាអង្កការមហាជនចលនាប្រជាជនចូលរួមបរិច្ចាគដីសម្រាប់កសាងផ្លូវជនបទ។ ជាលទ្ធផលមានគ្រួសារជាច្រើនបានបរិច្ចាគដី រួមជាមួយដំណាំ ឈើហូបផ្លែជិត ៣.០០០ ម៉ែត្រក្រឡាដោយគិតជាតម្លៃប្រមាណ ៦០០ លានដុងសម្រាប់កសាងផ្លូវកៅស៊ូប្រវែងជាង ២.០០០ ម៉ែត្រ ទទឹង ២,៥ ម៉ែត្រ។
លោកមាថាច់សឿនបានឲ្យដឹងថា៖ ក្ដីរីករាយធំបំផុតរបស់ខ្ញុំនោះគឺតែងទទួលបានការទុកចិត្តពីសំណាក់ប្រជាជនក្នុងការងារចលនាមហាជន។ ប្រសិនបើចង់ចលនាឲ្យបានល្អត្រូវច្បាមមូលដ្ឋានដើម្បីក្តាប់បំណងប្រាថ្នា យោបល់របស់ប្រជាជន ផ្ដើមពីនោះទើបមានរបៀបចលនាសមស្រប។ សំខាន់បំផុតគឺថាអ្នកមានប្រជាប្រិយភាពត្រូវតែធ្វើជាគំរូសម្រាប់ប្រជាជន និយាយទន្ទឹមនឹងធ្វើ តែងគិតពីផលប្រយោជន៍របស់ប្រជាជនជាមុន ធ្វើបានដូច្នោះទើបការផ្សព្វផ្សាយ ចលនាមានប្រសិទ្ធភាពខ្ពស់។ មិនត្រឹមតែជាអ្នកមានប្រជាប្រិយភាពបានមូលដ្ឋានទំនុកចិត្ត ចាប់ពីឆ្នាំ ២០១៦ មកដល់ពេលនេះ លោកមាថាច់សឿននៅទាំងទទួលតួនាទីជាអនុប្រធានក្លឹបផ្សព្វផ្សាយនិងអប់រំមុខសញ្ញានៅក្នុងវត្តចុងមិសថ្មីទៀតផង។ជាមួយតួនាទីនេះ ជារៀងរាល់ខែនៅថ្ងៃពេញបូណ៌មី ពិធីបុណ្យ ប្រពៃណីជាតិ លោកមាតែងមសហការជាមួយគណៈកម្មការវត្ដផ្សព្វផ្សាយអប់រំច្បាប់ដល់ពុទ្ធបរិស័ទ យុវជនក្នុងភូមិដើម្បីបង្កើនចំណេះដឹង។ជាមធ្យមក្នុងមួយខែក្លឹបផ្សព្វផ្សាយ ០៤ លើក ក្នុងមួយលើកមាអ្នកចូលរួមប្រមាណ ៥០ នាក់។ ក្រៅពីនោះ លោកមានៅទាំងអញ្ជើញទៅកាន់គ្រួសារដែលមានកូនៗចង់បោះបង់ការសិក្សាពាក់កណ្តាលការនិងប្រមូលផ្តុំគ្នានៅពេលយប់បណ្តាលឱ្យបាត់សន្តិសុខសណ្ដាប់ធ្នាប់ដើម្បីអប់រំផ្ទាល់។ ដូច្នេះហើយ ច្រើនឆ្នាំកន្លងភូមិចុងមិសថ្មីតែងរក្សាខ្ជាប់កិត្តិនាមភូមិសុវត្ថិភាព សន្តិសុខសណ្ដាប់ធ្នាប់។
លោកថាច់កាញ់នគបាលភូមិចុងមិសថ្មីវាយតម្លៃ៖ លោកមាថាច់សឿនមិនត្រឹមតែសកម្មក្នុងការផ្សព្វផ្សាយគោលការណ៍ គោលនយោបាយច្បាប់របស់បក្សនិងរដ្ឋជូនមាមីងខ្មែរប៉ុណ្ណោះទេ ហើយនៅទាំងចូលរួមយ៉ាងសកម្មក្នុងការសម្រុះសម្រួលនៅមូលដ្ឋានទៀតផង។ ផ្ដើមពីនោះ មាមីងបង្កើនការយល់ដឹងអំពីការគោរពច្បាប់ក៏ដូចជាសកម្មចូលរួមចលនាប្រជាជនទាំងមូលសាមគ្គីកសាងជីវភាពវប្បធម៌នៅតំបន់អាសយជន។
ទោះជាស្ថិតនៅក្នុងតួនាទីណាក៏ដោយ គាត់ជ្រោងខ្ពស់ស្មារតីធ្វើជាគំរូ អស់ពីចិត្តចំពោះកិច្ចការសង្គមបង្កបាននូវក្ដីជំនឿចំពោះ ប្រជាជន៕
អត្ថបទ- រូបថត៖ តារា