លោកស្រី ឡឹមធីកុកហ្វិញ ប្រធានសមាគមជនពិការ និងអ្នករងគ្រោះជាតិពុលឌីអូស៊ីនស្រុកចូវថាញ់ បានឲ្យដឹងថា៖ មីងគាងធីប៊ីនៅភូមិគ្វីណុង (បេ) ឃុំហ្វាឡើយ ស្រុកចូវថាញ់ជាអ្នកតែងឧបត្ថម្ភអស់ពីចិត្ត ដល់អ្នកជំងឺក្រីក្រ សិស្សក្រីក្រសង្វាត រៀនសូត្រនិងគ្រួសារមានស្ថានភាពលំបាកខ្លាំង នៅក្នុងឃុំ ភាគច្រើននៅភូមិគ្វីណុង (បេ)។ មីងគាងធីប៊ី តែងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គមរបស់សមាគម បានជួយគ្រួសារជាច្រើន ឆ្លងផុតការលំបាកឈានឡើងក្នុងជីវភាព។ ក្នុងបណ្ដាឆ្នាំកន្លង មីងគាងធីប៊ី បានសកម្មចលនាសប្បុរសជនរួមវិភាគទានប្រាក់រាប់រយលានដុងឧបត្ថម្ភដល់បណ្ដាមុខសញ្ញាជួបលំបាក នៅបណ្ដាភូមិក្នុងឃុំហ្វាឡើយ។ ជាក់ស្ដែងគឺមីង ចលនាបានទឹកប្រាក់ ៩៥ លានដុងឧបត្ថម្ភដល់ អ្នកជំងឺក្រីក្រ ០២ នាក់ ក្នុងឃុំសម្រាប់ព្យាបាល ជំងឺ ឧបត្ថម្ភប្រាក់ ១៥០ លានដុង ដល់គ្រួសារ ១០ គ្រួ ដែលជួបលំបាកអំពីលំនៅឋាន (ក្នុងគ្រួ សារឧបត្ថម្ភ ១៥ លានដុង)។
មីងគាងធីប៊ី ។
ឆ្នាំ ២០១៩ មីងចលនាបានទឹកប្រាក់ ៦០ លានដុងឧបត្ថម្ភដល់មីង ថាច់ធីង៉ា មានជំងឺរ៉ាំរ៉ៃនៅភូមិកិញឆាងឧបត្ថម្ភ ៥១ លាន ដុងដល់លោក ថាច់បាន មានជំងឺរ៉ាំរ៉ៃនៅភូមិគ្វីណុង (បេ) (បច្ចុប្បន្នបានទទួលមរណភាព)។ ចំពោះខ្លួនគាត់ផ្ទាល់បានឧបត្ថម្ភប្រាក់ ២៥ លានដុងដល់គ្រួសារមីងថាច់ធីយ៉ែននៅក្នុងភូមិសម្រាប់សាងសង់លំនៅឋាន។ រៀងរាល់ឆ្នាំ មីងសហការជាមួយនឹងគណៈកម្មការប្រជាជនភូមិចលនាជូន អំណោយ ១០០ ចំណែក( សរុបតម្លៃអំណោយ ទាំងអស់ ៥០ លានដុង) ដល់គ្រួសារក្រីក្រ ជិតក្រ គ្រួសារមានស្ថានភាពលំបាក។ ទន្ទឹមនឹងនោះ មីងសហការជាមួយឃុំចលនា សិស្សានុសិស្ស ១២ រូបបោះបង់ការរៀនសូត្រពាក់កណ្ដាលការឲ្យវិលមករៀនវិញនិងជូនអាហារូបករណ៍ សម្លៀក បំពាក់ សៀវភៅសរសេរ ប៊ិចគិតជាតម្លៃសរុប ២៥ លានដុង។ ក្រៅពីនោះ មីងនៅទាំងចលនាបង្កើត ក្រុមហ៊ុនទុនឲ្យខ្ចីបង្វិលជុំរបស់នារី ០១ ក្រុម ក្នុងមួយខែៗគបទឹកប្រាក់ ១០០.០០០ ដុងនិង បង្កើតសង្គមមរណៈ ១១ ក្រុមមានគ្រួសារ ៤៧០ គ្រួចូលរួម ដើម្បីគបវាល់ឧបត្ថម្ភប្រាក់ក្នុងបុណ្យ សពក្នុងមួយលើកៗ ៤,៧ លានដុង។អាស្រ័យដោយ ជះឥទ្ធិពលរបស់ជំងឺកូវីដ-១៩ ការចលនាបណ្ដា សប្បុរសជនក៏អន់ថយចុះ ម៉្លោះហើយមីងតែងឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារមានស្ថានភាពលំបាក ក្នុងឃុំដោយខ្លួនឯងផ្ទាល់។ ឆ្នាំ ២០២០ មីងឧបត្ថម្ភគ្រួសារក្រីក្រ ក្នុងឃុំជាច្រើនជាមួយតម្លៃ ប្រមាណ ១០ លានដុង ។
មីងគាងធីប៊ីនៅទាំងជាអ្នកមានប្រជាប្រិយភាព ក្នុងជនរួមជាតិភាគតិចរបស់ភូមិគ្វីណុង (បេ)ទៀតផង។ ផ្ដើមពីបទពិសោធន៍ និងប្រជាប្រិយភាពរបស់ខ្លួន មីងសកម្មចូលរួមសម្រុះសម្រួល និងសម្រុះសម្រួលបានសម្រេចជោគជ័យបញ្ហាទាស់ ទែងគ្នាក្នុងប្រជាជនបាន ១២/១៦ ករណី។ ទន្ទឹមនឹងនោះ មីងនៅទាំងសកម្មចូលរួមគ្រប់គ្រង អប់រំបណ្ដាមុខសញ្ញាមានគំនិតបំពានច្បាប់ ចលនាប្រជាជនលើកកម្ពស់ការយល់ដឹងក្នុងការបង្ការប្រឆាំងឧក្រឹដ្ឋជន។
ថ្វីត្បិតមានវ័យ ៦៥ ឆ្នាំហើយក៏ដោយ ប៉ុន្តែមីងគាងធីប៊ីនៅតែខ្នះខ្នែងចលនាមនុស្សរាល់គ្នា ឲ្យរស់ត្រឹមត្រូវសកម្មពង្រីកសេដ្ឋកិច្ចគ្រួសារ។ មីងឲ្យដឹងថា គ្វីណុង (បេ) ជាភូមិក្រីក្រមួយរបស់ ឃុំហ្វាឡើយ មានប្រជាជន ៩៦,៣៧% ជាជនជាតិខ្មែរនិងមានអត្រាគ្រួសារក្រីក្រ ១៣,៨៣% គ្រួសារជិតក្រ ១០,៦៥% ។ ហេតុដូច្នោះហើយ ទន្ទឹមជាមួយនឹងសកម្មភាពឧបត្ថម្ភ មីងតែងចលនា គ្រួសារក្រីក្រក្នុងឃុំឲ្យមានស្មារតីខិតខំដោយមាន គោលនយោបាយឧបត្ថម្ភរបស់រដ្ឋ៕
តឹងឡឹក- លឺវវូ