ចលនាពង្រីកសេដ្ឋកិច្ចគ្រួសារ ផ្តើមពីការដាំ ដំណាំ និងចិញ្ចឹមសត្វ កំពុងនាំមកលទ្ធផលសេដ្ឋកិច្ចខ្ពស់ ចំពោះប្រជាកសិករនៅឃុំភូកឹង ស្រុកទីវកឹង។ ផ្តើមពីនោះមានគ្រួសារក្រីក្រជាច្រើនបានរួចផុតពីភាពក្រីក្រ អាស្រ័យដោយទម្រង់ចិញ្ចឹមសត្វ តួយ៉ាងដូចជាបងថាច់គឹមហៀង នៅភូមិកញ្ចោងផ្សារ ឃុំភូកឹង ជាគំរូឆ្នើមមួយរូបក្នុងចលនានេះ។
បងហៀងកំពុងថែទាំហ្វូងគោ។ អត្ថបទ-រូបថត៖ សុខា
នាំយើងខ្ញុំទៅទស្សនាទម្រង់ចិញ្ចឹមគោរបស់គ្រួសារ បងថាច់គឹមហៀង បានចែករំលែកថា៖ កាលទើបមានគ្រួសារជីវភាពរបស់គ្រួសារខ្ញុំជួប ការលំបាកមិនតិចឡើយ អាស្រ័យគ្មានមុខរបរលំនឹង។ ដោយបានឃើញមានគ្រួសារជាច្រើននៅក្នុងភូមិ រួចផុតពីភាពក្រីក្រ អាស្រ័យដោយ ការចិញ្ចឹមគោ។ ឆ្នាំ ២០១៥ ខ្ញុំបានយកប្រាក់ប្រិត សំចៃរបស់គ្រួសារទៅទិញគោ ០២ ក្បាល មកចិញ្ចឹម។ ឆ្លៀតយកដីទំនេរនៅជុំផ្ទះ ខ្ញុំដាំស្មៅ និងដាំដូងបាន ២៥ ដើម ទន្ទឹមនឹងនោះ ដើម្បីទុកឱ្យមានប្រភពចំណូលប្រចាំថ្ងៃ ខ្ញុំនៅទាំងចិញ្ចឹមមាន់ ក្នុងចម្ការដូងបានប្រមាណ ៥០ ក្បាល។ បច្ចុប្បន្ននេះ ដូងកំពុងចេញផ្លែ ក្នុងមួយខែផ្តល់ប្រភពចំណូលពី ០១ -០២ លានដុងសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ អាស្រ័យហេតុនោះជីវភាពគ្រួសារខ្ញុំពីមួយថ្ងៃកាន់តែរីកចម្រើនជាលំដាប់។
ដោយមានបំណង ពង្រីកទម្រង់ចិញ្ចឹមគោ ប្រសិនជាគោកើតកូនញី បងហៀងទុកសម្រាប់បន្តពូជ ផ្ទុយមកវិញគោកើតកូនឈ្មោលបងលក់គោសាច់។ ផ្តើមពីគោ ០២ ក្បាលដំបូង សព្វថ្ងៃនេះ ហ្វូងគោរបស់បងកើនឡើងបាន ០៤ ក្បាល។ ដើម្បីមានស្មៅគ្រប់ឲ្យគោបងបន្តបង្វែរដីផលិត ស្រូវមានទិន្នផលទាបមកដាំស្មៅ។ ទន្ទឹមនឹងនោះ បង តែងសកម្ម ចូលរួមបណ្ដាវគ្គហ្វឹកហាត់ សិក្សាស្រាវជ្រាវបទពិសោធន៍ ក្នុងការថែទាំហ្វូងគោរបស់គ្រួសារ។ សព្វថ្ងៃហ្វូងគោរបស់គ្រួសារ បងបានកម្មាភិ បាលកសិកម្មឃុំភូកឹងចាក់ថ្នាំបង្ការ ជំងឺរលាកដុំពកស្បែកលើសត្វ ម៉្លោះហើយគោធំធាត់ល្អ។
លោកមាហ្វិញឡុងហាយ ប្រធានសាខាសមាគមអតីតយុទ្ធជនភូមិកញ្ចោងផ្សារបានឲ្យដឹង៖ បងថាច់គឹមហៀង ជាកូនរបស់សមាជិកអតីតយុទ្ធជនមួយរូបនៅក្នុងភូមិ តែងខិតខំរកទទួលទាន ហើយមានបំណងពង្រីកទម្រង់ចិញ្ចឹមគោមេ។ ទន្ទឹមជាមួយហ្វូងគោ ០៤ ក្បាល របស់គ្រួសារបង ឆ្នាំ ២០១៩ សាខាសមាគមអតីតយុទ្ធជន ភូមិបានដោះស្រាយឲ្យបងខ្ចីគោបន្ថែម ០២ ក្បាលទៀត ពីទម្រង់ហ៊ុនទុនពង្រីកការចិញ្ចឹមគោរបស់ សាខាសមាគម រួមចំណែកបង្កើតទម្រង់កសិដ្ឋានចិញ្ចឹម គោនៅមូលដ្ឋាន។
ដើម្បីថែទាំហ្វូងគោធំធាត់ល្អ បងហៀង កសាងប្រព័ន្ធក្រោលគោ អនាម័យជ្រះស្អាតជានិច្ចកាល និងចាក់ថ្នាំបង្ការរោគជំងឺទាន់ពេល ដើម្បីទុកឲ្យ ហ្វូងគោមានកម្លាំងជម្នះបានអាសន្នរោគ៕