ទោះបីជួបការលំបាកជាច្រើនក្នុងការផលិត ធ្វើអាជីវកម្មដោយសាររងឥទ្ធិពលអំពីអាសន្នរោគកូវីដ‑១៩ ក៏ដោយ ប៉ុន្តេអាជីវកម្មជាច្រើននៅលើភូមិសាស្ត្រខេត្តត្រាវិញនៅតែយកចិត្តទុកដាក់ដល់ការងារសុខុមាលភាពសង្គម ជាពិសេសគឺការងារឧបត្ថម្ភបណ្តាគ្រួសារជួបការលំបាក សាលារៀននៅតំបន់ជ្រៅ តំបន់ដែលមានជនរួមជាតិខ្មែររស់នៅច្រើនកុះករមានស្ថានភាពលំបាក។ គំរូមួយក្នុងបណ្តាគំរូឆ្នើម ឈានមុខក្នុងចលនានេះ មានលោក ថាច់មិញញ៉ាង នាយកក្រុមហ៊ុនចំកាត់មិញញ៉ាង ស្ថិតនៅភូមិគីគង (ភូមិត្រិញភូ) ឃុំឡុងថើយ ស្រុកទីវកឹង។
លោកថាច់មិញញ៉ាងឱ្យដឹង៖ រៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនតែងសហការជាមួយរដ្ឋអំណាចមូលដ្ឋាន ពិនិត្យឧបត្ថម្ភបណ្តាគ្រួសារដែលជួបការលំបាក មានជំងឺ សិស្សក្រីក្រ។ល។ ឧបត្ថម្ភប្រាក់ អំណោយ សិក្ខូបករណ៍ ដើម្បីមុខសញ្ញាទាំងនោះបានឆ្លងផុតការលំបាក។ ទោះបីក្នុងឆ្នាំសិក្សា ២០២១‑២០២២ នេះ ស្ថានភាពអាសន្នរោគកូវីដ‑១៩ រាតត្បាតស្មុគ្រស្មាញ ជះឥទ្ធិពលដល់ប្រភពចំណូលរបស់ក្រុមហ៊ុនក៏ដោយ ប៉ុន្តែក្រុមហ៊ុនក៏ប្រិតសំចៃប្រាក់បានជាង ១០០ លានដុង សម្រាប់រួមដំណើរជាមួយរដ្ឋអំណាចមូលដ្ឋាន ឧបត្ថម្ភចែករំលែកជាមួយបណ្តាគ្រួសារត្រូវរងគ្រោះអំពីអាសន្នរោគ ក្នុងនោះមានសិស្សសាលាផងដែរ។ កន្លងហើយនេះ ក្រុមហ៊ុនឧបត្ថម្ភសាលាបឋមសិក្សាឡុងថើយ (បេ) និងសាលាអនុវិទ្យាល័យឡុងថើយ ទិញឧបករណ៍តេស្តរហ័ស និងគាំពារសុខាភិបាល សរុបតម្លៃ ៤០ លានដុង។
លោកប៊ូយវ៉ាំងណោយ (ខាងឆ្វេង) ជូនលិខិតសរសើរដល់លោកថាច់មិញញ៉ាង។
ដោយបានមូលដ្ឋានបំផុសចលនាឧបត្ថម្ភសាងសង់ផ្ទះជូនគ្រួសារនៅភូមិឌិញភូតឹង (ឃុំឡុងថើយ) កំពុងជួបលំបាកអំពីលំនៅឋាន លោកមិញញ៉ាង យកប្រាក់ប្រិតសំចៃរបស់ខ្លួន ឧបត្ថម្ភសាងសង់ផ្ទះថ្មីជូនគ្រួសារបង ថាច់សិញ នៅភូមិឌិញភូតឹង នាចុងឆ្នាំ ២០២១។ បងថាច់សិញចែករំលែកថា៖ ជាគ្រួសារក្រីក្រ ខ្ញុំក៏មានបំណងជួសជុលផ្ទះស្លឹកមកវិញ ប៉ុន្តេមិនទាន់គ្រប់លក្ខណៈ។ បច្ចុប្បន្នបានរដ្ឋអំណាចមូលដ្ឋាន បំផុសចលនាសប្បុរសជនឧបត្ថម្ភប្រាក់ ៤០ លានដុងនោះ គួបផ្សំជាមួយប្រាក់ប្រិតសំចៃរបស់គ្រួសារ ១០ លានដុងទៀត គ្រួសារខ្ញុំសាងសង់បានផ្ទះថ្មីមាំទាំជាងមុន។
ឆ្នាំ ២០២១ ផ្តើមពីមូលដ្ឋានផលិតធ្វើអាជីវកម្មមិញញ៉ាង មូលដ្ឋានបានបង្កលក្ខណៈងាយស្រួលដើម្បីពង្រីកជាក្រុមហ៊ុនចំកាត់មិញញ៉ាង។ នោះក៏ជាភាពងាយស្រួល ដើម្បីក្រុមហ៊ុនមានប្រជាប្រិយភាពនិងមានផលិតផលរកបានច្រកចេញលំនឹងនៅបណ្តាខេត្ត ក្រុង នៅតំបន់វាលទំនាបទន្លេគឺវឡុង។ បច្ចុប្បន្ន ក្រុមហ៊ុនមានមុខជំនាញដូចជាគូររូបគំនូរ ក្បាច់ចម្លាក់។ល។ តាមតម្រូវការរបស់អតិថិជន។ ក្នុងមួយឆ្នាំ ក្រុម ហ៊ុនផលិតជាង ១.០០០ ផលិតផល និងរួមចំណែកដោះស្រាយការងារធ្វើយ៉ាងលំនឹងជូនពលករ ៣៣ នាក់នៅមូលដ្ឋាន ពលករម្នាក់ៗមានប្រភពចំណូលពី ០៥‑០៨ លានដុងក្នុងមួយខែ។
លោកប៊ូយវ៉ាំងណោយ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងថើយឱ្យដឹង៖ លោក ថាច់មិញញ៉ាង ទោះបីមមាញឹកជាមួយការងារ ធ្វើអាជីវកម្ម ប៉ុន្តែពេលដឹងដំណឹងអំពីស្ថានភាពលំបាក អាស្រ័យមូលដ្ឋានឧទ្ទេសនាមនោះ លោកញ៉ាងបានឆ្លៀតពេលវេលាទៅដល់កន្លែង ត្រួតពិនិត្យ និងឧបត្ថម្ភតាមលទ្ធភាពរបស់ខ្លួន។ ដើម្បីកត់សម្គាល់ទឹកចិត្តមនុស្សធម៌ និងអស់ពីចិត្តជាមួយបណ្តាមុខសញ្ញាដែលជួបការលំបាកនៅក្នុងឃុំ កន្លងហើយនេះ គណៈកម្មាធិការបក្សឃុំឡុងថើយ បានជូនលិខិតសរសើរ ស្តីពីការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍សីលធម៌ ឥរិយាបថហូជីមិញ ដល់លោកថាច់មិញញ៉ាង។ ឆ្លងតាមការស្ងើចសរសើរនោះ សំដៅបង្កភាពរាលដាលបណ្តាទង្វើល្អ ពោរពេញដោយអត្ថន័យមនុស្សធម៌របស់លោកសម្រាប់សហ គមន៍៕
អត្ថបទ‑រូបថត៖ សុខា