អស់រយៈកាល ២០ ឆ្នាំអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៣ NQ/TW ស្ថានភាពពង្រីកសេដ្ឋកិច្ចសមូហភាពនៅលើភូមិសាស្ត្រស្រុក មានការកែប្រែយ៉ាងសកម្ម។ បណ្តាសហករណ៍បានពង្រឹង ផ្លាស់ថ្មីជាសន្សឹមៗ និងបង្កើនគុណភាពសកម្មភាព ប្រមូលផ្តុំវិធីសាស្ត្រគ្រប់គ្រង ប្រិតសំចៃប្រាក់ចំណាយ ធានាលំនឹងតម្លៃ ផលិតផល សកម្មក្នុងការសហការចងសម្ព័ន្ធ ជាមួយបណ្តាសហករណ៍អាជីវកម្ម នៅក្នុងនិងក្រៅខេត្តផ្គត់ផ្គង់សេវាច្រកចូល និងម៉ៅទិញផលិតផលច្រកចេញជូនប្រជាជន។
លោក ត្រឹងមិញបុណ្យ អនុលេខាបក្សស្រុកកូវង៉ាង ចង្អុលការសន្និបាត។ រូបថត៖ ឌិញកាញ់
បច្ចុប្បន្ន ស្រុកមានសហករណ៍ ២៤ កន្លែង (ក្នុងនោះ មាន ២២ សហករណ៍កសិកម្ម ជលផលមាន ០២ សហករណ៍ក្រៅកសិកម្ម) មានសមាជិក ៥.៨១៩ នាក់ សរុបប្រាក់ទុន ២៤,០៨៧ ពាន់លានដុង។ ប៉ុន្តែបណ្តាសហករណ៍ភាគច្រើន មានទុនតិច ទ្រង់ទ្រាយផលិតតូច មិនទាន់កសាងបានកន្សោមសហការណ៍ កម្លាំងប្រជ្រែងទាប សមត្ថភាពគ្រប់គ្រងនៅអន់ខ្សោយ លទ្ធភាព កេណ្ឌប្រមូលទុនរបស់បណ្តាសមាជិកនៅអន់ ជួបលំបាកក្នុងការបុលទុន។ ក្នុងសន្និបាត បណ្តាតំណាងចូលរួមបានពិភាក្សាអំពីបណ្តាលទ្ធផលសម្រេចបានក្នុងរយៈកាល ២០ ឆ្នាំកន្លង បណ្តាការលំបាក ជាប់ជំពាក់ និងស្នើបណ្តាវិធានការពង្រីក បង្កើនសកម្មភាពរបស់សេដ្ឋកិច្ចសមូហភាពក្នុងរយៈកាលខាងមុខនេះ៕ ឌិញកាញ់-សុខា