នេះគឺជាលើកទី ២ ដែលគណៈបញ្ជាការដ្ឋានយោធាខេត្តបង្កើនក្រុមការងារ ទទួលយក និងជូនអដ្ឋិធាតុប្រជាជន ១០ នាក់ដល់គ្រួសាររបស់អ្នកស្លាប់ពីក្រុម K៩០ (ក្រុមស្វែងរករក្សាទុក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី)របស់ស្នងការដ្ឋាននយោបាយយោធភូមិភាគលេខ ៩ ទទួលយកពីឈាបនដ្ឋានទីក្រុងហូជីមិញយកមកប្រគល់ជូនឱ្យគណៈបញ្ជាការដ្ឋានយោធាខេត្តដើម្បីសហការជាមួយ នឹងមូលដ្ឋាន បណ្តាផ្នែកមានការទាក់ទិន និងចាត់តាំងពិធីប្រគល់ជូនដល់គ្រួសារសពស្លាប់អាស្រ័យដោយជំងឺកូវីដ-១៩។
ទទួលយកនិងជូនអដ្ឋិធាតុដល់គ្រួសារប្រជាជន ។ រូបថតៈ ហឺវហ៊ីប
ក្នុងចំនួនពលករ ១០ នាក់ដែលត្រូវស្លាប់លើកនេះ មានសព ០៣ នាក់នៅ ឃុំវិញគីម ឃុំមីហ្វា ស្រុកកូវង៉ាង ពលករ ០៣ នាក់នៅសង្កាត់ទី ៧ ឃុំឡុងឌឹក ទីក្រុងត្រាវិញ ពលករ ០២ នាក់នៅឃុំង៉ាយស្វៀង ឃុំថាញសើង ស្រុកថ្កូវ ពលករ ០១ នាក់នៅឃុំដូងចូវ ស្រុកយ្វៀង ហាយ និងពលករ ០១ នាក់នៅទីប្រជុំជនកូវក្វាង ស្រុកទីវកឹង។
ទង្វើធ្វើនេះគឺជាភារកិច្ចពិសេស និងពិសិដ្ឋត្រដាងឡើងការយកចិត្តទុកដាក់ ថែទាំរបស់បក្ស រដ្ឋ កងទ័ព រដ្ឋអំណាចចំពោះប្រជាជន ពិសេសគឺចំពោះបណ្តាអ្នកស្លាប់អាស្រ័យដោយជំងឺកូវីដ-១៩ ដើម្បីលើកទឹកចិត្ត និងចែករំលឺកការបាត់បង់របស់គ្រួសារ និងសពរបស់បណ្តាជនរងគ្រោះ៕ ហឺវហ៊ីប-រតនា