កាលពីថ្ងៃទី ២៥ ខែមករា សមមិត្តឡេវុាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្តទទួលបដិសណ្ឋារកិច្ចសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត គណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្ត អាស្រ័យដោយព្រះឧបជ្ឈាយ៍ថាច់សុខសាន្តដឹកនាំក្រុមប្រតិភូមកសួរសុខទុក្ខ និងប្រសិទ្ធពរគណៈកម្មាធិការប្រជាជនខេត្ត។
សមមិត្តឡេវុាំងហាំង ទទួលបដិសណ្ឋារកិច្ចសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត។ រូបថត៖ ង៉ុកហុង
ព្រះឧបជ្ឈាយ៍ថាច់សុខសាន្តសំដែងនូវសេចក្តីមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះការ យកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត បណ្តាផ្នែក មូលដ្ឋានបង្កលក្ខណៈងាយស្រួល ដើម្បីបណ្តាសកម្មភាពសាសនា និងមាមីងពុទ្ធបរិស័ទក្នុងខេត្តអនុវត្ត “ល្អសាសនា ថ្លៃថ្លាសង្គម” ។
សមមិត្តឡេវុាំងហាំងបានរបាយការណ៍ជូនអំពីលទ្ធផលលេចធ្លោរបស់ខេត្តក្នុងឆ្នាំ ២០២១ ពិតជារងជះឥទ្ធិពលអាសន្នរោគកូវីដ-១៩ បណ្តាលឱ្យវិស័យជាច្រើនត្រូវថមថយ ប៉ុន្តែដោយបានការខិតខំរបស់ទូទាំងប្រព័ន្ធនយោបាយ ការចូលរួមយ៉ាងសកម្មរបស់បណ្តាសាសនាញុាំងឱ្យខេត្តសម្រេចបានសមិទ្ធផលសំខាន់ៗជាបង្គួរ។ សមមិត្តប្រធានគណៈកម្មាធិការប្រជាជនខេត្តសង្ឃឹមក្នុងពេលខាងមុខនេះ បណ្តាសាសនាមាមីងពុទ្ធបរិស័ទគប្បីបន្តពង្រីកស្មារតី “ល្អសាសនា ថ្លៃថ្លាសង្គម” សកម្មចូលរួមក្នុងបណ្តាចលនាប្រឡងប្រណាំង ស្នេហាជាតិ រួមចំណែកកសាងមាតុភូមិត្រាវិញ ពីមួយថ្ងៃកាន់តែសម្បូររុងរឿង៕ ង៉ុកហុង-ថាច់ហៀង