លោកត្រឹងវូផុង ប្រធានគណៈកម្មាធិការប្រជាជនឃុំដាយភឿក ស្រុកកាងឡុង បានឲ្យដឹងថា៖ អនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី កសាងឃុំជនបទថ្មីលើកកម្ពស់ បណ្ដាសមាគមអង្គការមហាជនរបស់ឃុំមានការចូលរួមបំពេញយ៉ាងសកម្មក្នុងបណ្ដាចលនានៅមូលដ្ឋាន។ ក្នុ្ងងនោះ ទម្រង់ “ភូមិ អនុសង្កាត់វប្បធម៌ប្រិតសំចៃអគ្គិសនី” បានផ្សព្វផ្សាយអនុវត្តពីមួយថ្ងៃទៅ មួយថ្ងៃកាន់តែមានប្រសិទ្ធភាព។ នេះជាកម្មវិធី ប្រិតសំចៃ អគ្គិសនីអាស្រ័យក្រុមហ៊ុនអគ្គិសនីត្រា វិញសហការបំផុសចលនាតាំងពីឆ្នាំ ២០១៣។ ចាប់តាំងពីពេលនោះមកទល់ពេលនេះ កម្មវិធីបាន ០៨/០៨ ភូមិក្នុងឃុំផ្សព្វផ្សាយអនុវត្ត។ គិត តាំងពីចុងឆ្នាំ ២០១៩ មកទល់ពេលនេះ បណ្ដាអង្គការមហាជនចាត់តាំងផ្សព្វផ្សាយបាន ៦០ លើក បណ្ដាខ្លឹមសារទាក់ទងដល់ការកសាងជន បទថ្មី និងប្រិតសំចៃ អគ្គិសនី មានមនុស្សចំនួន ៨.៣៦៤ លើកនាក់ចូលរួម។
ភូមិ អនុសង្កាត់វប្បធម៌ប្រិតសំចៃអគ្គិសនី។ រូបថត៖ ទ្រឿងង្វៀង
បានដឹងថា នៅតាមផ្លូវឃុំ ផ្លូវភូមិ ក្រោយពេលបានបំផុសចលនា ប្រជាជនស្ម័គ្រចិត្តផ្គុំដាក់ប្រព័ន្ធអគ្គិសនី។ គិតមកទល់ពេលនេះ ទូទាំងឃុំ មានផ្លូវប្រវែង ៣០,១/៥៧,៨ គីឡូម៉ែត្រមាន ប្រព័ន្ធអំពូលភ្លើងសម្រាប់បំភ្លឺនៅពេលយប់។ បច្ចុប្បន្ន ឃុំដាយភឿកមានប្រព័ន្ធអគ្គិសនីសម្រេច តាមសម្បទាកំណត់។ សរុបចរន្តថាមពលមធ្យម ប្រវែង ២៣,៨៩១ គីឡូម៉ែត្រ ចរន្តថាមពលទាប ប្រវែង ៥៤,៦០៦ គីឡូម៉ែត្រ ដំណាក់បំបែរថាមពល ៧៣ ដំណាក់។ គិតតាំងពីឆ្នាំ ២០១៩ មកទល់ពេលនេះ ផ្នែកអគ្គិសនីវិនិយោគចរន្តថាម ពលមធ្យមប្រវែង ៧៩២,៥ ម៉ែត្រ ផ្គុំដាក់ដំណាក់ បំបែរថាមពល ០៤ ដំណាក់ ។ ឃុំឧស្សាហ៍ផ្សព្វ ផ្សាយចលនាប្រជាជនឧបត្ថម្ភបណ្ដាអង្គភាពរំ សាយរបៀងសុវត្ថិភាព បណ្ដាញអគ្គិសនី សហការហ្វឹកហាត់សុវត្ថិភាពអគ្គិសនី ពិនិតឡើងវិញ ជម្នះកន្លែងខូចខាត មិនធានាសុវត្ថិភាព។ បច្ចុប្បន្ន ទូទាំងឃុំមាន ២.០២៤/២.០២៥ គ្រួសារមានអគ្គិសនីប្រើប្រាស់ សម្រេច ៩៩,៩%៕ ប្រែសម្រួល៖ ថាច់ហ្វាង