ចម្ការដាំទំពាំងបាយជូរ “ហា ដែង” ឥតគ្រាប់ដាំលើផ្ទៃដី ០១ កុង របស់គ្រួសារបងង្វៀងង៉ុកធ្វឹង នៅឃុំហឹងម៉ី ស្រុកចូវថាញ់ កំពុងទាក់ទាញភ្ញៀវទេសចររាប់ពាន់លើកនាក់នៅក្នុង និងក្រៅខេត្ត មកទស្សនា។
ពូជទំពាំងបាយជូរនេះ បានបងធ្វឹង ទិញពូជនៅខេត្តនិញធ្វឹងមកដាំ។ រយៈកាលដាំ និងថែទាំជាង ០១ ឆ្នាំ ទំពាំងបាយជូរចាប់ផ្តើមផ្តល់ផ្លែ។ ជាមួយនឹងផ្ទៃដី ០១ កុង បងធ្វឹងដាំបាន ២៤០ ដើម តាមការប៉ាន់ស្មានក្នុងមួយឆ្នាំ ទំពាំងបាយជូរផ្តល់ផ្លែបាន ០២ លើក ប្រមូលផលក្នុង មួយលើកបានពី ០១ -១,៥ តោន។ អាស្រ័យដោយ រដូវចេញផ្លែមុនដំបូង ប្រមូលផលបានជាង ៣០០ គីឡូក្រាមប៉ុណ្ណោះ។ បច្ចុប្បន្ននេះ ទំពាំងបាយជូរ “ហា ដែង” ឥតគ្រាប់ មួយគីឡូក្រាមមានតម្លៃ ១៥០.០០០ ដុង។ ក្នុងមួយថ្ងៃ ចម្ការរបស់បងធ្វឹងទទួលភ្ញៀវទេសចរនៅក្នុង និងក្រៅខេត្តមកទស្សនា ទម្រង់នេះពី ១០០-១.១០០០ នាក់ ច្រើនបំផុតគឺក្នុងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ៕
ពណ៌នារូបថត៖ សុខា
ភ្ញៀវមកទស្សនាទំពាំងបាយជូរនៅនឹងចម្ការ។
ទំពាំងបាយជូរហាដែងគ្មានគ្រាប់។
កុមារសប្បាយជាមួយផ្លែទំពាំងបាយជូរ។
អតិថិជនមកជ្រើសផ្លែទំពាំងបាយជួរ។
ភ្ញៀវមកទស្សនានិងថតរូបនៅនឹងចម្ការ។
កុមារជ្រើសទំពាំងបាយជូរដោយផ្ទាល់។