សមាគមសហព័ន្ធន៍នារីឃុំលឺវង៉ីបអាញ់ (ស្រុកថ្កូវ) ចេញបង្ហាញមុខទម្រង់ក្រុមជ្រូកដីប្រិតសំចៃសម្រាប់ទិញគាំពារសង្គមស្ម័គ្រចិត្តរបស់សមាគមសហព័ន្ធន៍នារីឃុំ ដោយមានសមាជិកជាកម្មាភិបាលរបស់សមាគមសហព័ន្ធន៍នារីឃុំ ប្រធានគណៈកម្មការប្រជាជនភូមិ និងប្រធានសាខាសមាគមនារីបណ្តាភូមិ និងសមាជិកាឆ្នើម ១៧ នាក់ចូលរួម។
បណ្តាសមាជិកាទម្រង់ក្រុមជ្រូកដីប្រិតសំចៃឃុំលឺវង៉ីបអាញ់ ។ រូបថត៖ ខាក់លឿង
សកម្មភាពរបស់ក្រុមគឺ៖ បណ្តាសមាជិកាអនុវត្តការផ្សព្វផ្សាយ ចលនាសមាជិកក្នុងគ្រួសារ និងសហគមន៍សកម្មចូលរួមគាំពារសង្គមស្ម័គ្រចិត្ត។ ក្នុងមួយថ្ងៃប្រិតសំចៃប្រាក់បន្តិចបន្តួចពីការ ធ្វើអាជីវកម្មលក់ដូរតូចៗឬប្រាក់ទៅផ្សារសម្រាប់បង់ក្នុងជ្រូកដី។ ជារៀងរាល់ខែពេលដល់ថ្ងៃ ប្រជុំជីវភាពសាខាសមាគម បណ្តាសមាជិកាក្នុងក្រុមនិងយកជ្រូកដីប្រិតសំចៃដែលខ្លួនប្រិតសំចៃបានក្នុងខែកន្លង ដើម្បីរួមគ្នាបំបែកជ្រូកដី យកប្រាក់ទិញគាំពារសង្គមស្ម័គ្រចិត្តសម្រាប់ខ្លួន និងសមាជិកក្នុងគ្រួសារ។
ក្រោយពិធីចេញបង្ហាញមុខ បណ្តាសមាជិកាក្នុងក្រុមបានសមាគមសហព័ន្ធន៍នារីឃុំជូនសមាជិកាម្នាក់ៗកូនជ្រូកដីមួយក្បាលដើម្បីលើកទឹកចិត្តបណ្តាសមាជិកាប្រិតសំចៃប្រចាំខែ។ រយៈពេលខាងមុខ សមាគមសហព័ន្ធន៍នារីឃុំនឹងបន្តចង្អុលការ ពង្រីកទូលាយទម្រង់ “ចិញ្ចឹម ជ្រូកដីប្រិតសំចៃសម្រាប់ទិញគាំពារសង្គមស្ម័គ្រចិត្ត” ជូនដល់បណ្តាសមាជិកាបណ្តាភូមិនៅ លើភូមិសាស្រ្តឃុំ ៕ ខាក់លឿង-ថាច់ហៀង