កាលពីថ្ងៃទី ២០ ឧសភា ក្រុមប្រតិភូតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត អង្គភាពស្រុកទីវកឹងរួមមាន៖ អ្នកស្រីយឿងធីង៉ុកថើ សមាជិកាគណៈ អចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត លោកត្រឿងវុាំងត្វងអនុប្រធានគណៈសេដ្ឋកិច្ច និងថវិកាលោកឡឹមវុាំងផុង អនុប្រធាន គណៈវប្បធម៌-សង្គម និងអ្នកស្រី ថាច់ធីសុវឿន អនុប្រធានគណៈច្បាប់នៃក្រុមប្រឹក្សាប្រជាជនខេត្តបន្តអញ្ជើញទៅជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត ជិត ១០០ នាក់នៅឃុំតឹបង៉ាយ និងង៉ាយហ៊ុង។ ទាំងនេះជាកន្លែងជួបសំណេះសំណាល ជាមួយម្ចាស់ឆ្នោតចុងក្រោយបង្អស់នៅស្រុកទីវកឹងរបស់តំណាងក្រុមប្រឹក្សាប្រជាជនខេត្ត មុនសម័យប្រជុំពាក់កណ្ដាលឆ្នាំ ២០២២។
បណ្តាម្ចាស់ឆ្នោតស្នើយោបល់ជាមួយតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត ។ រូបថត៖ តូវៀង
នៅពេលជួបសំណេះសំណាលមាមីងម្ចាស់ឆ្នោត ឃុំតឹបង៉ាយ និងឃុំង៉ាយហ៊ុងមានយោបល់លាត ត្រដាងជុំវិញបណ្ដាវិស័យគមនាគមន៍ ធារាសាស្រ្តនៅកន្លែងមួយចំនួនដែល ទ្រុឌទ្រោម មិនទាន់ឆ្លើយតបតម្រូវការអភិវឌ្ឍ។ ការអនាម័យបរិស្ថានក្នុងការ ចិញ្ចឹមសត្វ សំរាមក្នុងការប្រជុំជីវភាពមិនទាន់បាន យកចិត្តទុកដាក់ តម្លៃសម្ភារកសិកម្ម និងបណ្ដាមុខទំនិញចំបាច់កើនឡើងខ្ពស់ខណៈដែលតម្លៃ ផលិតផលកសិកម្ម វិស័យចិញ្ចឹមសត្វពាហនៈ បសុសត្វ ជលផលថយចុះបន្តបន្ទាប់ ជះឥទ្ធិពលយ៉ាងច្រើនដល់ជីវភាពប្រជាជន និងសកម្មភាព វិនិយោគផលិតសាជាថ្មីរបស់មាមីងកសិករ។ ស្ថានភាពជំងឺអាសន្នរោគលើដំណាំ សត្វចិញ្ចឹមប្រែប្រួល ស្មុគស្មាញ។ គោលនយោបាយបណ្ដុះបណ្ដាលវិជ្ជាជីវៈ បង្កការងារធ្វើជូនពលករនៅជនបទ កង ទ័ពទើបចេញពីកងជួរនៅអន់ថយ។ ម្ចាស់ឆ្នោត ឃុំតឹបង៉ាយ និងង៉ាយហ៊ុងនៅទាំងស្នើដល់ក្រុមប្រឹក្សាប្រជាជនខេត្តឲ្យបន្តពិនិត្យឧបត្ថម្ភរបបបុណ្យ សពដល់បក្ខជនពេលទទួលមរណភាព (មិនបែង ចែកអាយុបក្ស)។ ទន្ទឹមនឹងនោះ ពិនិត្យឡើងវិញ រួចឧបត្ថម្ភគាំពារសុខាភិបាលដល់សមាជិកសមាគមអតីតយុទ្ធជនអតីតយោធិន។ មានគោលនយោបាយអាទិភាពសម្រាប់អ្នកមានសគុណចិញ្ចឹមកម្មាភិបាលបដិវត្តន៍ក្នុងសម័យសង្រ្គាម និងសំណើមួយចំនួនទៀតទាក់ទងដល់ការពង្រីកសេដ្ឋកិច្ច វប្បធម៌ សង្គម កសាងភូមិជនបទថ្មីខ្នាតគំរូ ឃុំជនបទថ្មីលើកកម្ពស់នៅមូលដ្ឋាន។
បណ្ដាយោបល់លាតត្រដាង ស្នើរបស់ម្ចាស់ឆ្នោតបានថ្នាក់ដឹកនាំ គណៈកម្មាធិការប្រជាជន ឃុំតឹបង៉ាយ ឃុំង៉ាយហ៊ុង និងថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនស្រុកទីវកឹងបកស្រាយតាមសិទ្ធិអំណាច។ ដោយឡែកបណ្ដាយោបល់ដែលស្នើទាក់ទងដល់គោលការរបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋក៏បានតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត អង្គភាពស្រុកទីវកឹងកត់ត្រាយកទៅលាតត្រដាងដល់បណ្ដាស្ថាប័នសមត្ថកិច្ចពិនិត្យដោះស្រាយនៅពេលខាងមុខនេះ៕ តូវៀង-ថាច់ហ្វាង