ចាប់តាំងពីថ្ងៃទី ០៨-១១ ខែសីហា ឆ្នាំ ២០២៣ សមមិត្តគឹមរឿន សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈប្រជាជលនានៃគណៈកម្មាធិការបក្សខេត្ត សមមិត្តឡេថាញ់បិញ សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្ត ថាច់ធីសាធី ប្រធានគណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ សមមិត្ត ស៊ើងហុង អនុប្រធានសមាគមអ្នកកាសែតវៀតណាម ខេត្ត-អគ្គនិពន្ធនាយករងកាសែតត្រាវិញ សមមិត្ត គាងធីថាញ់ស្វឹង អនុប្រធានក្រុមប្រឹក្សាប្រជាជនស្រុកចូវថាញ់ គឺជាតំណាងក្រុមប្រឹក្សាប្រជាជនខេត្តអង្គភាពស្រុកចូវថាញ់បានជួបសំណេះសំណាលជាមួយមាមីងម្ចាស់ឆ្នោតជាង ៧០០ រូប របស់បណ្តាឃុំដាឡុក ហ្វាឡើយ ហ្វាមិញ ហ៊ឹងម៉ី លឿងហ្វា អា ង្វៀកហ្វា និងថាញ់ម៉ី ស្រុកចូវថាញ់។
ពិធីជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅស្រុកចូវថាញ់។
ស្ថិតនៅនឹងបណ្តាកន្លែងជួបសំណេះសំណាល សមមិត្ត ស៊ើងហុង អនុប្រធានសមាគមអ្នកកាសែតវៀតណាមខេត្ត-អគ្គនិពន្ធនាយករងកាសែត ត្រាវិញបានរបាយការណ៍លទ្ធផលសម័យប្រជុំលើកទី ៩ សម័យប្រជុំលើកទី ១០-ក្រុមប្រឹក្សា ប្រជាជនខេត្ត នីតិកាលទី ១០ និងរបាយការណ៍ អំពីលទ្ធផលបណ្តាស្ថាប័នមានសមត្ថកិច្ចឆ្លើយ សំណើរបស់មាមីងម្ចាស់ឆ្នោតមុនបណ្តាសម័យប្រជុំ។
បន្តពីនោះមាមីងម្ចាស់ឆ្នោតរបស់បណ្តាឃុំ បានស្នើរដ្ឋគប្បីយកចិត្តទុកដាក់វិនិយោគជួសជុល លើកកម្ពស់កំណាត់ផ្លូវភូមិក្វីណុង អា សព្វថ្ងៃត្រូវចុះកម្រិត ដាក់លូបង្ហូតទឹកកំណាត់ប្រឡាយ N៣ ធានាគ្រប់ប្រភពទឹកបម្រើការផលិតកសិកម្ម ផ្នែក អគ្គិសនីគប្បីត្រួតពិនិត្យឡើងវិញ និងផ្លាស់បង្គោល ភ្លើងថ្មីឱ្យបង្គោលដែលទ្រុឌទ្រោមអាចនឹងមានបាតុភូតរលំបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាជន គប្បីមានវិធានការដោះស្រាយពិន័យស្ថានភាពធ្វើសកម្មភាពសិល្បៈកើតឡើងដោយខ្លួនឯង (karaoke) បណ្តាលឱ្យឥទ្ធិពលដល់ការប្រជុំជីវភាពប្រជាជនតំបន់ប្រជាជនស្នាក់នៅ បណ្ណគាំពារសុខាភិបាលគប្បីត្រូវបំពេញបន្ថែមអាសយដ្ឋាន ភូមិដើម្បីងាយនឹងចែកចាយដល់អ្នកទទួលផល និងគប្បីចងសម្ព័ន្ធជាមួយបណ្តាក្រុមហ៊ុនបណ្តាញ ដើម្បីប្រកាសជូនដំណឹងឱ្យអ្នកបានទទួលផល ពេលដែលបណ្ណគាំពារសុខាភិបាលជិតអស់កំណត់ពេលប្រើប្រាស់ដើម្បីទុកឱ្យប្រជាជនងាយ ក្នុងការម្ចាស់ការទិញបណ្ណគាំពារសុខាភិបាលឡើងវិញ។ ដោះស្រាយបង្កើនការឧបត្ថម្ភប្រាក់ បំណាច់ដល់កម្មាភិបាលអឌ្ឍជំនាញថ្នាក់ឃុំ គប្បីមានការវាយតម្លៃគុណភាពធ្វើសកម្មរបស់តំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ និងរបាយការណ៍ជូនម្ចាស់ឆ្នោតបានជ្រាបពីលទ្ធផលវាយតម្លៃ។ គប្បីពិនិត្យឡើងវិញអំ ពីការប្រគល់ភារកិច្ចឱ្យកម្មាភិបាលអឌ្ឍជំនាញ គណៈឃោសនាអប់រំបក្សឃុំដែលទទួលបន្ថែមការងារគណៈប្រជាចលនានៃគណៈកម្មាធិការបក្សឃុំ ប្រសិនបើប្រគល់ភារកិច្ចឱ្យទទួលបន្ថែម ការងារគប្បីត្រូវបានឧបត្ថម្ភប្រាក់បំណាច់បន្ថែម។ សំណូមពរស្ថាប័នអនុវត្តសាលក្រមប្រញាប់ទទួលយក និងដោះស្រាយសំណុំលិខិតទំនាស់ដីធ្លីទាន់ពេល។ ការកសាងលូរាំងទឹកប្រៃប៉ុន្តែ មិនធានាតាមសំណូមពរនៃការធ្វើដំណើរទៅមក និងផ្តោះប្តូរមុខទំនិញរបស់ប្រជាជននៅភូមិយុងឡឹក ស្នើពេលដែលដំណើការសាងសង់បណ្តាសំណង់គប្បីត្រូវយកយោបល់ប្រជាជននៅទីនោះ។ ស្នើឱ្យបន្ថយអាយុអ្នកមានវ័យចាស់ពី ៨០ ឆ្នាំ ចុះ ៧៥ ឆ្នាំដើម្បីបានទទួលការឧបត្ថម្ភគាំពារការស្រុតបាក់ដីកំណាត់ផ្លូវ ដានភូមិបាទីវ និងជួសជុលលើកកម្ពស់ស្ពាន ហឿងភូសេ ស្ថានភាពពេលដែលមានភ្លៀងច្រើន បណ្តាញខ្សែ Viettel ត្រូវធ្លាក់ចុះបង្កលំបាកក្នុងការធ្វើដំណើរទៅមករបស់ប្រជាជន រដ្ឋគប្បីមានផែនការវិនិយោគកសាងរបាំងជម្រាលកំណាត់ផ្លូវដានភូមិបាទីវតភ្ជាប់ជាមួយ លូបង្ហូតទឹកដាឡុកដើម្បីជម្នះការស្រុតបាក់ វិនិយោគជួសជុលលើកកម្ពស់កំណាត់ផ្លូវបែក បួនស្រុកចូវថាញ់។ល។ ឆ្លងតាមបណ្តាយោបល់របស់មាមីងម្ចាស់ឆ្នោតរបស់បណ្តាឃុំលើ ភូមិសាស្ត្រស្រុកចូវថាញ់ តែងបានថ្នាក់ដឹកនាំស្រុក ថ្នាក់ដឹកនាំខេត្ត និងតំណាងក្រុមប្រឹក្សាប្រជាជនខេត្តកំណត់ត្រា និងបំភ្លឺយ៉ាងត្រឹមត្រូវ តាមច្បាប់កំណត់ចំពោះបញ្ហាក្រៅពីនោះតែងបានតំណាងក្រុមប្រឹក្សាប្រជាជនខេត្តកំណត់ត្រាផ្ញើជូនដល់បណ្តាស្ថាប័នមានសមត្ថកិច្ចពិនិត្យដោះស្រាយជាបន្ទាន់៕ ដំណឹង-រូបថត៖ រតនា