គិតមកទល់នឹងពេលនេះ នៅលើភូមិសាស្រ្តខេត្តត្រាវិញ មានគម្រោងការវាយោអគ្គិសនី ០៤ គម្រោងដំណើរការ សកម្មភាព ជាមួយថាមពលសរុប ២២២MW សរុបតម្លៃវិនិយោគ ១០.៩៥៨ ពាន់លានដុង សរុបបរិមាណផលដែលរោងចក្រ ទាំងនេះ ផលិតអគ្គិសនីរៀងរាល់ឆ្នាំប្រមាណ ៥២១,២៩ លាន kWh។
វាយោអគ្គិសនីហ៊ីបថាញ់មានថាមពល ៧៨MW-១៨ turbine ។ រូបថត៖ ហ្វីហ្វាង
ក្នុងនោះ រោងចក្រ ០៣ កន្លែងនៅឃុំត្រឿងឡុងហ្វា ទីផ្សាររួមខេត្តយ្វៀងហាយ រួមមាន៖ រោងចក្រវាយោអគ្គិសនីកូរ៉េ- ត្រាវិញ (ដំណាក់កាល ទី ១) មានថាមពល ៤៨MW -១២turbine សរុបទុនវិនិយោគ ២.៤០០ ពាន់លានដុង រោងចក្រវាយោអគ្គិសនី V១-២ មាន ថាមពល ៤៨MW -១២turbine ទុនវិនិយោគ ២.២៣២ ពាន់លានដុង រោងចក្រវាយោអគ្គិសនី លេខ ៣ (V១-៣) មានថាមពល ៤៨MW-១២ turbine ទុនវិនិយោគ ២.១២០ ពាន់លានដុង និង រោងចក្រ ០១ ទៀតនៅឃុំហ៊ីបថាញ់ ទីផ្សាររួមខេត្តយ្វៀងហាយ គឺរោងចក្រវាយោអគ្គិសនីហ៊ីបថាញ់ មានថាមពល ៧៨MW-១៨ turbine សរុប ទុនវិនិយោគ ៤.២០៦ ពាន់លានដុង។
តាមប្រសាសន៍លោកក្វាច់ហាយហូ នាយករងក្រុមហ៊ុនអគ្គិសនីត្រាវិញឲ្យដឹងថា៖ ក្រោយពេលបណ្ដារោងចក្រវាយោអគ្គិសនីបន្តភ្ជាប់ចូលចរន្ត ១១០kV នឹងបំពេញបន្ថែមប្រភពអគ្គិសនី ឲ្យដំណាក់បំបែរថាមពល ១១០kV យ្វៀងត្រា និងដំណាក់បំបែរថាមពល ១១០kV កូវង៉ាង រួម ចំណែកកែលម្អគុណភាពអគ្គិសនីនៅចុងប្រភព និងកាត់បន្ថយចំណុះឲ្យចរន្ត ១១០kV ពីដំ ណាក់បំបែរថាមពល ២២០kVត្រាវិញ ២ ទន្ទឹមនឹងនោះ រួមចំណែកធ្វើឲ្យបន្ថយការខាតអគ្គិសនីលើបណ្ដាញ ១១០kV ដែលក្រុមហ៊ុនអគ្គិសនីត្រាវិញគ្រប់គ្រង។
ការវិនិយោគពង្រីកវាយោអគ្គិសនីនៅតំបន់ដី ល្បាប់មាត់សមុទ្រគឺបង្កើនប្រសិទ្ធភាពប្រើប្រាស់ ដីធ្លីកាត់ការជះឥទ្ធិពលដល់ជីវភាពរបស់ប្រជា ជន។ ម្យ៉ាងទៀត បណ្ដាគម្រោងការថាមពល អគ្គិសនីច្នៃបានផ្សព្វផ្សាយកសាងនៅបណ្ដាតំបន់ ជនបទ នឹងរួមចំណែកបង្កការងារធ្វើជូនប្រជាជនច្រើនគ្រួសារនៅក្បែររោងចក្រ៕ ហ្វីហ្វាង-ថាច់ហ្វាង