ផ្សព្វផ្សាយបណ្ដាវិធីសាស្រ្តប្រិតសំចៃអគ្គិសនី។ ដំណឹង-រូបថត៖ តូវៀង-ថាច់ហ្វាង
អនុវត្តផែនការសហការរវាងមន្ទីរឧស្សាហពាណិជ្ជកម្មនិងក្រុមហ៊ុនអគ្គិសនីត្រាវិញ គិតតាំងពីដើមឆ្នាំ ២០២៣ មកទល់ពេលនេះ ការិយាល័យសេដ្ឋកិច្ច-ហេដ្ឋារចនាសម្ព័ន្ធនិងអគ្គិសនីស្រុកទីវកឹង ចាត់តាំងផ្សព្វផ្សាយបណ្ដាវិធីសាស្រ្តប្រិតសំចៃអគ្គិសនី បង្ការគ្រោះថ្នាក់អគ្គិសនីភ្ជាប់ជាមួយកិច្ចការពាររបៀងសុវត្ថិភាពបណ្ដាញ អគ្គិសនីកម្រិតខ្ពស់ចំនួន ០៥ លើកជូនប្រជាជនជាង ២៥០ គ្រួសារ នៅបណ្ដាឃុំ៖ តឹបង៉ាយ ង៉ាយហ៊ុង ហ៊ឺវទឺ ហ៊ឺវទ្រុងនិងតឹងហ៊ុង (ស្រុកទីវកឹង)។
នៅក្នុងបណ្ដាពេលផ្សព្វផ្សាយ ប្រជាជនបានបុគ្គលិកផ្នែកអគ្គិសនីណែនាំអំពីសេចក្ដីកំណត់មួយចំនួនអំពីលក្ខណៈលំនៅឋាន សំណង់ស្ថិតក្នុងរបៀងសុវត្ថិភាពបណ្ដាញអគ្គិសនីលើលំហអាកាស (អគ្គិសនី ២២០ Kv) ចម្ងាយភ្លើងឆក់តាមថាមពលចម្ងាយខ្សែ អគ្គិសនីលើអាកាសតាមកម្ពស់ដល់ មុខដី ដើមឈើ ផ្ទះ សំណង់ បណ្ដាវិធានការសុវត្ថិភាពពេលកាត់រំលស់ដើមឈើ កសាងសំណង់ លំនៅឋាន។ បណ្ដាទង្វើត្រូវហាមចំពោះការទន្ទ្រានមកលើរបៀងសុវត្ថិភាពបណ្ដាញអគ្គិសនីកម្រិតខ្ពស់។ បណ្ដាវិធីសាស្រ្ត បង្ការគ្រោះថ្នាក់អគ្គិសនី របៀបសង្គ្រោះអ្នកដែលត្រូវអគ្គិសនីឆក់និងបង្ការ ហានិភ័យ គ្រោះថ្នាក់អគ្គិសនីដោយសារទន្ទ្រានទៅលើរបៀងសុវត្ថិភាពបណ្ដាញអគ្គិសនីកម្រិតខ្ពស់បង្កឡើង។
ទន្ទឹមនឹងនោះ បុគ្គលិកផ្នែកអគ្គិសនីនៅទាំងបានប្រកាសព្រមានដល់ប្រជាជនឲ្យយកចិត្តទុកដាក់ អនុវត្តល្អបណ្ដាវិធីសាស្រ្តប្រិតសំចៃអគ្គិសនីក្នុងការប្រជុំជីវភាព ផលិត ធ្វើអាជីវកម្ម ជាក់ស្ដែងគឺជ្រើស បណ្ដាឧបករណ៍ទូរទស្សន៍ កំព្យូទ័រ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ ទូត្រជាក់ ឆ្នាំងអ៊ុត ឆ្នាំងបាយអគ្គិសនី អំពូលភ្លើងនិងឧបករណ៍អគ្គិសនីមួយចំនួនមានថាមពលសមស្របនឹងតម្រូវការប្រើប្រាស់របស់គ្រួសារ៕