ក្នុងរយៈពេល ០២ ថ្ងៃ (ទី ០៦-០៧) ខែតុលាគណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ស្រុកទីវកឹងចង្អុលការការិយាល័យសុខាភិបាលសហការជាមួយមជ្ឈមណ្ឌលសុខាភិបាលស្រុកចាត់តាំងចាក់វ៉ាក់សាំង Vero Cell ម្ជុលទី ២ (លើកទី ១៧) ជូនអ្នកមានអាយុពី ១៨ ឆ្នាំឡើងទៅក្នុងសហគមន៍នៅ ១១/១១ ឃុំ ទីប្រជុំជនក្នុងស្រុកសម្រេច ៥៨,៥៦% ប្រៀបនឹងចំនួនវ៉ាក់សាំងដែលបានបត់បែងឲ្យ (២៥.០០០ ម្ជុល)។
ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដដល់ប្រជាជន។ រូបថត៖ តូវៀង
ជាលទ្ធផល ក្នុងរយៈពេល ០២ ថ្ងៃដែលចាក់វ៉ាក់សាំង ស្រុកទីវកឹង ចាក់វ៉ាក់សាំង Vero Cell បង្ការជំងឺកូវីដ-១៩ បាន ១៥.៧៩១/ ២៥.០០០ ម្ជុល។ ក្នុងនោះទីប្រជុំជនទីវកឹង ចាក់បាន ២.៧៣០ ម្ជុល ទីប្រជុំជនកូវក្វាង ៣.៧៩២ ម្ជុល ឃុំភូកឹង ៣.៤២០ ម្ជុល ឃុំហ៊ីវទឺ ១.៧៤០ ម្ជុល ឃុំហ៊ីវទ្រុង ១.០៧៦ ម្ជុល ឃុំតឹបង៉ាយ ១.០១៥ ម្ជុល ឃុំហ៊ុងហ្វា ៨៥០ ម្ជុល ឃុំតឹងហ្វា ១.០៧២ ម្ជុល និងឃុំង៉ាយហ៊ុង ៩៥ ម្ជុល។
បច្ចុប្បន្ននេះ នៅមានវ៉ាក់សាំង Vero Cell ចំនួន ៩.៦៩៥ ម្ជុលទៀតកំពុងបានផ្នែកសុខាភិបាលផ្សព្វផ្សាយចាក់ឲ្យអ្នកដែលបានចាក់ម្ជុលទី ០១ លើកមុនរួចនៅបណ្តាឃុំ ទីប្រជុំជនតាមផែនការ។ តាមការគ្រោងទុកការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ម្ជុលទី ២ (លើកទី ១៧) លើភូមិសាស្រ្តស្រុកទីវកឹងនឹងសម្រេចមុនថ្ងៃទី ១១ វិច្ឆិកា ឆ្នាំ ២០២១។ ចំពោះបណ្តា ករណីផ្អាកការចាក់វ៉ាក់សាំង មិនទាន់ចាក់បាន លើកនេះនឹងបានចាក់លើកក្រោយ៕ តូវៀង-តឹងង៉ុក