ក្នុងការបរិច្ចាគឈាមលើកទី ១ ឆ្នាំ ២០២២ នេះ គណៈចង្អុលការស្រុកបានលៃលកនិងប្រគល់កម្រិតផែនការឲ្យស្ថាប័ន ការិយាល័យ ផ្នែកអង្គការមហាជនស្រុក ៥៦ កន្លែង បណ្ដាសាលាវិទ្យាល័យនិងបណ្ដាឃុំ ទីប្រជុំជនចលនាប្រជាជន ៧១០ នាក់ចូលរួមបរិច្ចាគឈាមស្ម័គ្រចិត្ត។
កម្មាភិបាល បុគ្គលិក និយោជិត សមាជិកសម្ព័ន្ធយុវជនចូលរួមបរិច្ចាគឈាម។ រូបថត៖ ថាញ់ក្វាង
ក្រោយពេលចលនា មានកម្មាភិបាល បុគ្គលិក និយោជិត សមាជិកយុវជន សមាជិកបណ្ដាអង្គការមហាជននិងប្រជាជនជិត ៣០០ នាក់នៅបណ្ដាឃុំ ទីប្រជុំជនក្នុងស្រុកចុះឈ្មោះបរិច្ចាគឈាមស្ម័គ្រចិត្ត។ ក្រោយពេលពិនិត្យសម្ពាធឈាមសរសៃឈាមបេះដូង ស្ថានភាពសុខភាព បណ្ដាបុគ្គលិកមន្ទីរពេទ្យលោហិតសាស្រ្ត-បញ្ចូលឈាមកឹងធើបានដំណើរការយក ឈាមរបស់អ្នកដែលគ្រប់លក្ខណៈបរិច្ចាគ ២៤២ នាក់ ចំនួន ៧០.០០០ ឯកតាឈាម។ ក្នុងចំនួនអ្នកដែលចូលរួមបរិច្ចាគឈាមលើកនេះ មានកម្មាភិបាល បុគ្គលិក និយោជិត កងកម្លាំង ប្រដាប់អាវុធជាច្រើនចូលរួមបរិច្ចាគឈាមស្ម័គ្រចិត្តពី ២០ លើកឡើងទៅ។ ចំនួនអ្នកក្រៅពីនោះភាគច្រើនគឺអាស្រ័យដោយសម្ពាធឈាមខ្ពស់ សុខភាពមិនធានាដល់ការបរិច្ចាគឈាម និងមានប្រជាជនមួយចំនួនមិនមកចូលរួមបរិច្ចាគឈាមតាមបញ្ជីដែលបានចុះឈ្មោះ ៕ ថាញ់ក្វាង-លឺវវ៉ូ