ដើម្បីឧបត្ថម្ភដល់សិស្សានុសិស្សមានស្ថានភាពលំបាកដោយសាររងឥទ្ធិពលអាសន្នរោគកូវីដ-១៩ មានម៉ាស៊ីនកំព្យុទ័រនិង Sim4G សម្រាប់ បម្រើដល់ការរៀនសូត្រសប្តាហ៍កន្លង គណៈ នាយកនគរបាលខេត្តត្រាវិញ ចលនាក្រុមហ៊ុន ជីនិងជាតិគីមីប្រេងឥន្ទនៈ រួមជាមួយក្រុមហ៊ុន Mobifone ត្រាវិញឧបត្ថម្ភ អញ្ជើញទៅជូនម៉ាស៊ីនកំព្យុទ័រ ២០ គ្រឿង និង Sim ដល់សិស្សានុសិស្ស សាលាអនុវិទ្យាល័យដូងស្វឹង (ឃុំដូងស្វឹង ស្រុកយ្វៀងហាយ) សរុបទឹកប្រាក់ ៣០៩ លានដុង។
ឧបត្ថម្ភសិស្សដែលមានស្ថានភាព លំបាកក្នុងតំបន់អាសន្នរោគមានឧបករណ៍សម្រាប់រៀនសូត្របន្តផ្ទាល់ ។ រូបថត៖ ហូយ៉ាង
សកម្មភាពនេះសំដៅចូលរួមជ្រោមជ្រែងកម្មវិធី “រលកធាតុអាកាសនិងម៉ាស៊ីនកំព្យុទ័រសម្រាប់ជូនប្អូនៗ” ដែលនាយករដ្ឋមន្រី្ត នៃរដ្ឋាភិបាលបំផុសចលនា។ នេះជាកម្មវិធីមានអត្ថន័យ ក្នុងសង្គមនិងវប្បធម៌នៃមនុស្សដ៏ជ្រាលជ្រៅ។ ក្រៅពីការឧបត្ថម្ភ សិស្សដែលមានស្ថានភាពលំបាកក្នុងតំបន់អាសន្នរោគមានឧបករណ៍សម្រាប់រៀនសូត្របន្តផ្ទាល់ ។ កម្មវិធីនៅទាំង រួមចំណែកឆ្ពោះទៅកាន់ទិសដៅរលកធាតុអា កាសអីុនធើណែតនៅបណ្តាតំបន់ដែលមិនទាន់ មានរលកធាតុ អាកាសនិងលើកកម្ពស់គុណភាពរលកធាតុអាកាស ដើម្បីគោលដៅប្រើប្រាស់អភិវឌ្ឍន៍វិទ្យាសាស្រ្តក្នុងវិស័យសិក្សាអប់រំ លើកកម្ពស់ប្រជាបញ្ញា ពង្រីកទូលាយ ចំណេះដឹងសង្គម បំផុតគឺអភិវឌ្ឍន៍សង្គមលេខ តូរលេខ៕ ប្រែសម្រួល៖ ថាច់ហៀង