ក្នុងថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២១ មណ្ឌលសាលារៀនភាគច្រើននៅលើភូមិសាស្រ្ត ខេត្តត្រាវិញចាត់តាំងចាក់វ៉ាក់សាំងម្ជុលទី ២ ឱ្យសិស្សានុសិស្សថ្នាក់ទី ៧ និងទី ៨ ដើម្បីត្រៀមបម្រុងបណ្ដាលក្ខណៈធានាឲ្យប្អូនៗ វិលត្រឡប់មករៀនសូត្រដោយផ្ទាល់នៅសាលាវិញ។
គ្រូបង្រៀនសាលាអនុវិទ្យាល័យទីប្រជុំជនចូវថាញ់ណែនាំសិស្សកត់ដំណឹងពិនិត្យសម្រាំងមុនពេលចាក់វ៉ាក់សាំង។ រូបថត៖ សុខា
* ឪពុកម្ដាយសិស្សត្រៀមរៀបចំជូនកូនទៅកន្លែងចាក់វ៉ាក់សាំង
នៅស្រុកកូវង៉ាង ចាប់ពីព្រឹកព្រលឹម ឪពុកម្ដាយសិស្សជាច្រើនបានរៀបចំជូនកូនទៅកាន់សាលាបឋមសិក្សា-អនុវិទ្យា ល័យធ្វឹងហ្វា ជាកន្លែង ដែលប្រមូលផ្ដុំសិស្សថ្នាក់ទី ៧ និងទី ៨ របស់ សាលានោះ និងរបស់សាលាសកលជនជាតិអន្តេវាសិក អនុវិទ្យាល័យកូវង៉ាងរួមមកចាក់ ដោយមាន សិស្សរួមជាង ២៥០ រូបគ្រប់លក្ខណៈចាក់ម្ជុល ទី ២។ ដោយឡែកចំពោះសិស្សសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យកូវង៉ាង មានចំនួន ១១០ នាក់ ស្ថិតក្នុងមុខសញ្ញាចាក់វ៉ាក់សាំង។ ប្រភេទវ៉ាក់សាំងបានចាក់លើកនេះគឺ Pfizer។
លោកគ្រូ ថាច់សា ចាងហ្វាងរងសាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យកូវង៉ាងបានឱ្យដឹងថា៖ ក្នុងសប្ដាហ៍កន្លង សាលាចាត់តាំងចាក់វ៉ាក់សាំងឱ្យប្អូនៗថ្នាក់ទី ៩ ដើម្បីប្អូនៗគ្រប់លក្ខណៈ ចូលរៀនដោយផ្ទាល់នៅសាលាក្នុងថ្ងៃ ២៧ ខែ ធ្នូ ឆ្នាំ ២០២១។ ចំពោះលើកនេះវិញ សាលាផ្ដុំចាក់ឱ្យប្អូនៗថ្នាក់ទី ៧ និងទី ៨ នៅពេលខាងមុខបើសិនមានចំនួនវ៉ាក់សាំងបានបត់បែងនឹងបន្តចាក់ឱ្យប្អូនៗថ្នាក់ទី ៦ ទៀត។ ហើយបើគ្មានអ្វី ប្រែប្រួលទេនោះ នៅក្នុងថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២ ប្អូនៗទាំងអស់របស់សាលាដែលបានចាក់វ៉ាក់សាំងម្ជុលទី ២ នឹងប្រមូលផ្ដុំមករៀនដោយផ្ទាល់នៅនឹងសាលាវិញ។
មុននោះ បណ្ដាសាលារៀននៅលើភូមិសាស្រ្ត ស្រុកចាត់តាំងប្រឹក្សាយោបល់ស្ដីពីសិស្សបានចាក់វ៉ាក់សាំងលើកនេះដូចជា៖ បណ្ដាសិស្សកំពុងជា F០, F១ មិនទាន់បានចូលរួមចាក់លើកនេះ និងប្រឹក្សាពីរបបអាហារូបត្ថម្ភសម្រាប់សិស្ស ពេលចូលរួមចាក់វ៉ាក់សាំង។
បងថាច់ហ្វិញសា នៅភូមិមេរងថ្មី ឃុំថាញ់ហ្វាស៊ើង សំណេះសំណាលថា៖ វ៉ាក់សាំងមួយម្ជុលៗ សំខាន់ណាស់សម្រាប់បណ្ដាសមាជិករបស់គ្រួសារខ្ញុំ ម៉្លោះហើយទោះបីមានការមមាញឹកយ៉ាង ណាក៏ដោយ ក៏ខ្ញុំរៀបចំការងារឱ្យបានសមស្រប ដើម្បីជូនកូនមកចាក់វ៉ាក់សាំងត្រូវតាមម៉ោងដែល សាលាបានជូនដំណឹងដែរ។ ទោះបីសមាជិកទាំងអស់ក្នុងគ្រួសារបានចាក់វ៉ាក់សាំងម្ជុលទី ២ ក៏ដោយ ប៉ុន្តែខ្ញុំតែងបំផុសចលនាបណ្ដាសមាជិកលើកកម្ពស់ការប្រុងប្រយ័ត្នជានិច្ច ប្រតិបត្តិល្អ វិធានការបង្ការ ទប់ស្កាត់អាសន្នរោគ ក្នុងនោះ មានការអនុវត្តន៍ម៉ឺងម៉ាត់អនុសាសន៍ ៥K។
ដើម្បីបន្តអនុវត្តល្អសេចក្ដីសម្រេចចិត្តលេខ ១២៨/NQ-CP ចុះថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២១ របស់រដ្ឋាភិបាលកំណត់បណ្ដោះអាសន្ន “សម្របសម្រួលបសុវត្ថិភាព រវៀសរវៃ ត្រួតពិនិត្យមានប្រ សិទ្ធភាពអាសន្នរោគកូវីដ ១៩ ” មន្ទីរអប់រំ និង បណ្ដុះបណ្ដាលខេត្ត ផ្សព្វផ្សាយបណ្ដាកន្លែងបានកំណត់អាសន្នរោគកម្រិតលេខ ១ និងកម្រិតលេខ ២ សិស្សផែនថ្នាក់ទី ៩ និងផែនថ្នាក់ទី ១២ ចាប់ ផ្ដើមចូលរៀនដោយផ្ទាល់ពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១ ដើម្បីដកពិសោធ។ បន្ទាប់មកយោងទៅ តាមការប្រែប្រួលនៃអាសន្នរោគ បើសិនឃើញបានលំនឹង បន្តឱ្យសិស្សបណ្តាថ្នាក់ទី ៧ ទី ៨ ទី ១០ និងទី ១១ ចូលរៀនដោយផ្ទាល់ចាប់ពីថ្ងៃ ទី ៥ ខែមករា ឆ្នាំ ២០២២។ ទន្ទឹមនឹងនោះ ប្រគល់ឱ្យផ្នែកសុខាភិបាលសហការជាមួយផ្នែកអប់រំ និងបណ្ដុះបណ្ដាល និងមូលដ្ឋានប្រញាប់ផ្ទៀងផ្ទាត់ និងផ្តើមចាក់វ៉ាក់សាំងឱ្យសិស្សថ្នាក់ទី ៦ ក្នុង ខែមករា ឆ្នាំ ២០២២ បន្ទាប់មកបន្តឱ្យប្អូនៗចូលរៀនដោយផ្ទាល់ពេលគ្រប់លក្ខណៈ។
*សិស្សគ្មានការព្រួយបារម្ភដូចកាល ចាក់វ៉ាក់សាំងម្ជុលទី ១
ដោយឡែកនៅលើភូមិសាស្រ្តស្រុកចូវថាញ់ នៅថ្ងៃទី ២២ ខែធ្នូ បណ្ដាមណ្ឌលសាលារៀនក៏ ចាប់ផ្ដើមចាក់វ៉ាក់សាំងម្ជុលទី ២ បង្ការកូវីដ-១៩ ឱ្យសិស្សដែរ។ ដើម្បីធានាពីគម្លាត បណ្ដាសិស្សា នុសិស្សបានបត់បែងលៃលកទៅតាមថ្នាក់ បែងជាច្រើនតុចាក់វ៉ាកសាំង។ ក្រោយពេលចាក់វ៉ាក់សាំង សិស្សបានតាមដាននៅនឹងកន្លែងតិចបំផុត ក៏ ៣០ នាទីដែរ។
ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដល់សិស្សានុសិស្ស ។ រូបថត៖ សម្បត្តិ
ប្អូនខូវក្វាងទ័រ សិស្សទី ៧/៤ សាលាអនុវិទ្យាល័យទីប្រជុំជនចូវថាញ់បានឱ្យដឹងថា៖ ក្នុងការចាក់វ៉ាក់សាំងម្ជុលទី ២ ប្អូនគ្មានការព្រួយបារម្ភដូចកាលចាក់ម្ជុលទី ១ ឡើយ។ ពេលចេញទៅផ្ទះបានផ្ដល់ជូនលិខិតបញ្ជាក់ចាក់វ៉ាក់សាំង រួមជាមួយការណែនាំតាមដាននៅនឹងផ្ទះ ក្នុងនោះ មានព័ត៌មានលេខទូរស័ព្ទរបស់មជ្ឈមណ្ឌលសុខាភិបាលដើម្បីទាក់ទងពេលចាំបាច់។
បងស្រីថាច់ធីសុភណ្ឌនៅអនុសង្កាត់លេខ ៦ សង្កាត់លេខ ៩ ទីក្រុងត្រាវិញបានឱ្យដឹងថា៖ខ្ញុំមានកូន ២ រូបកំពុងរៀននៅសាលាអនុវិទ្យាល័យ ទីប្រជុំជនចូវថាញ់ ប៉ុន្តែកូនម្នាក់មិនទាន់គ្រប់អាយុ ចាក់វ៉ាក់សាំង រីឯកូនម្នាក់រៀនថ្នាក់ទី ៧ ទើបចាក់ ម្ជុលទី ២ រួច។ អាស្រ័យការប្រែប្រួលស្មុគស្មាញនៃអាសន្នរោគកំពុងមាននិន្នាការឆ្លងរាលដាលទូលំទូលាយក្នុងសហគមន៍ រួចបានរដ្ឋគិតគូរឲ្ ប្រជាជនចាក់វ៉ាក់សាំងបានគ្រប់គ្រាន់ គឺជួយឱ្យ ប្រជាជនមានការនឹងនរចិត្ត។ ខ្ញុំជឿជាក់ជានិច្ចទៅលើការដឹកនាំរបស់បក្ស រដ្ឋអំពីការងារបង្ការ ទប់ស្កាត់អាសន្នរោគ។ ទន្ទឹមនឹងនោះ ខ្ញុំក៏មានបំណងឱ្យកូនឆាប់បានវិលត្រឡប់មករៀនសូត្រដោយផ្ទាល់ផងដែរ។
ដើម្បីត្រៀមបម្រុងបណ្ដាវិធីសាស្រ្តល្អបំផុតមុន ពេលទទួលប្អូនៗចូលរៀនដោយផ្ទាល់នៅសាលា មន្ទីរអប់រំ និងបណ្ដុះបណ្ដាលខេត្តត្រាវិញស្នើដល់បណ្ដាមូលដ្ឋានអប់រំត្រៀមបម្រុងឱ្យបានល្អបណ្ដាលក្ខណៈពេលបង្រៀននិងរៀនដោយផ្ទាល់សម្រាប់ សិស្ស។ ក្នុងនោះ ប្រញាប់សហការជាមួយមជ្ឈមណ្ឌលសុខាភិបាលថ្នាក់ស្រុកហ្វឹកហាត់ជូន កម្មាភិបាល គ្រូបង្រៀនស្ដីការបង្ការ ទប់ស្កាត់អាសន្នរោគនៅនឹងអង្គភាព(សម្រេចមុនពេលសិស្ស វិលត្រឡប់មករៀនដោយផ្ទាល់)។ ផ្ទៀងផ្ទាត់បណ្ដា លក្ខណៈអំពីមូលដ្ឋានសម្ភារ បន្ទប់រៀន ឧបករណ៍បង្រៀន និងរៀន និងបណ្ដាឧបករណ៍បង្ការ ទប់ស្កាត់អាសន្នរោគ ( ម៉ាស៊ីនស្ទង់សីតុណ្ហធាតុ ទឹក កម្ចាត់មេរោគ របាំងមុខ។ល។) ធានាគ្រប់គ្រាន់ បណ្ដាសំណូមពរពេលទទួលប្អូនៗចូលមករៀននៅសាលា។ ផ្ទៀងផ្ទាត់ បង្កើតបញ្ជីរាយនាមសិស្ស មិនទាន់ចាក់វ៉ាក់សាំងដើម្បីសហការជាមួយសុខាភិបាលមូលដ្ឋានចាត់តាំងចាក់វ៉ាក់សាំងឱ្យបានទាន់ពេល ត្រូវតាមការកំណត់(ជាពិសេសគឺសិស្ស ថ្នាក់ទី ៦ និងទី ៧)៕ សុខា-សម្បត្តិ