លោកមាថាច់តៀង នៅភូមិញ៉ែទឺ (បេ) ឃុំហាមយ៉ាង ស្រុកថ្កូវត្រូវបានមាមីងកសិករនៅជិតខាងចាត់ទុកជាអ្នកមានបទពិសោធន៍ច្រើនក្នុងការដាំដំណាំ។ ជា ពិសេស លោកមា មានបទពិសោធន៍ក្នុងការប្រិតសំចៃទឹកនិងអគ្គិសនីពេលស្រោច ស្រពទឹកឲ្យដំណាំ រួមចំណែកកាត់បន្ថយខ្ទង់ចំណាយក្នុងការផលិត បង្កើនប្រភព ចំណូលជូនគ្រួសារ។
លោកមាថាច់តៀងណែនាំបទពិសោធន៍ដាំដំណាំដល់មាមីងកសិករក្នុងភូមិ។
លោកមាថាច់តៀងមានដីសម្រាប់ដាំដំណាំ ០,៥ ហិកតានៅភូមិញ៉ែទឺ (បេ)។ គិតតាំងពីឆ្នាំ ២០១៩ មកទល់ពេលនេះ ក្នុងមួយឆ្នាំៗ គាត់លៃលកដាំពោត ០២ រដូវ និងល្ពៅមួយ រដូវ។ អាស្រ័យបានចូលរួមបណ្ដាវគ្គហ្វឹកហាត់បច្ចេកទេសដាំដុះ និងបានអាជីវកម្មឧបត្ថម្ភពូជសម្ភារ ម៉្លោះហើយ គាត់ក៏បានយកមកអនុវត្តក្នុងការដាំ។ ពោតរដូវទី ១ គាត់ចុះពូជចាប់ពីខែមិថុនាដល់ខែកក្កដារដូវ ទី ២ ចុះពូជពីខែសីហាដល់ខែតុលា។ ចំណែកល្ពៅវិញ គាត់ចុះពូជមុនបុណ្យតេតប្រហែល ១០ ថ្ងៃ។ ដូច្នោះពោត ០២ រដូវគ្រាន់តែបង់កម្លាំង បញ្ចូលជើងដកស្មៅ។ល។ ចំណែកការស្រោចស្រពទឹកមិនសូវបង់កម្លាំងឡើយ ព្រោះគាត់ដាំត្រង់រដូវភ្លៀង។
ដើម្បីធ្វើប្រព័ន្ធសម្រាប់ស្រោចស្រពទឹកឲ្យល្ពៅ ០,៥ ហិកតា លោកមាថាច់តៀងបានចំណាយទុនជិត ១០ លានដុងដាក់បំពង់ទឹក និងទិញម៉ូទ័រមួយគ្រឿង។ ជាមួយបទពិសោ ធន៍ប្រិតសំចៃអគ្គិសនី ផង ប្រិតសំចៃទឹកផងនោះ លោកមាផ្គុំដាក់បំពង់ ទឹកនៅត្រង់ចន្លោះ រងល្ពៅហើយដាក់ចំពួយទឹក សម្រាប់បាញ់ឲ្យដំណាំដោយចម្ងាយសមស្របតាមសងខាង បំពង់ទឹក។ ពេលត្រូវការស្រោចស្រព គាត់គ្រាន់តែបើកកុងតាក់អគ្គិសនី ទឹកនឹង ស្រោចស្រពដោយស្វ័យប្រវត្តិរហូតដល់ជោកល្មមគាត់នឹងបិទកន្លែងនោះរួចបើកកន្លែងផ្សេងវិញ ។
បទពិសោធន៍ក្នុងការប្រិតសំចៃទឹករួមជាមួយប្រិតសំចៃអគ្គិសនីនៅត្រង់កន្លែងដែលលោកមា ថាច់តៀងកំណត់បានកម្រិតសើមរបស់ដី និងតម្រូវការទឹករបស់ដំណាំតាមអាយុកាល។ ផ្ដើមពីនោះ ផ្គត់ផ្គង់ទឹកសមស្របជៀសវាងស្ថានភាពសល់ ទឹកឬក៏ខ្វះទឹក ដំណាំមិនរីកចម្រើន ទិន្នផលទាប ជះឥទ្ធិពលដល់ប្រភពចំណូល។ “ដំណាំត្រូវការទឹកច្រើនបំផុតនៅពេលចេញផ្កា ចេញផ្លែ” លោកមាថាច់តៀងបានឲ្យដឹងដូច្នោះ។
ផ្ដើមពីបទពិសោធន៍ខាងលើ ក្នុងរដូវដំណាំ នីមួយៗ លោកមានថាច់តៀងចំណាយប្រាក់ អគ្គិសនីតែ ១,៤ លានដុងប៉ុណ្ណោះ (០៣ ខែក្នុងមួយរដូវ)។ ផ្ដើមពីនោះបានរួមចំណែកបង្កើនប្រាក់ ចំណូលកាត់បន្ថយប្រាក់ចំណាយ។ ចំពោះដំណាំ ពោត គាត់ចំណេញជាមធ្យមជាង ៣០ លានដុង ក្នុងមួយរដូវ ចំណែកល្ពៅក៏ចំណេញជាង ២៥ លានដុងក្នុងមួយរដូវ៕ អត្ថបទ-រូបថត៖ ថាច់ហ្វាង