បណ្ដាតំណាងចូលរួមពិធីបំពាក់ផ្លាកសំណង់។
កាលពីថ្ងៃទី ២១ ខែកក្កដា សហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងពិធីបំពាក់ផ្លាកសំណង់ ប្រឡងប្រណាំង “ជួសជុលបណ្ដាញអគ្គិសនីតំបន់ ស្រុកថ្កូវ” នៅភូមិយ៉ុងកាវ ឃុំង៉ុកបៀង ស្រុកថ្កូវ។
អញ្ជើញចូលរួមពិធីនេះ មានសមមិត្តង្វៀងក្វឹក វ៉ាន អនុប្រធានសម្ព័ន្ធពលករខេត្ត សមមិត្តដាំងហ្វីហ្វាង អនុប្រធានសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញរួមជាមួយកម្មករ មួយចំនួនរបស់អគ្គិសនីស្រុកថ្កូវ។
សមមិត្តដាំងហ្វីហ្វាងបានឲ្យដឹងថា គណៈនាយកនិងគណៈប្រតិបត្តិការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញបំផុសចលនាសំណង់ប្រឡងប្រណាំងខិតខំអនុវត្តសម្រេចជោគជ័យភារកិច្ចផែនការ ឆ្នាំ ២០២៣ និងសេចក្ដីសម្រេចលេខ ២០៨១/QĐ-EVN SPC ចុះថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ របស់អគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូង។ ដើម្បីជំរុញមាំចលនាប្រឡងប្រណាំងឲ្យបានផុសផុល ក្នុងកម្មករនិយោជិត ពលករ ជំរុញរហ័ស សម្ទុះ ជួសជុល ធានាសម្រេចត្រូវតាមផែនការ គុណភាពនិងសុវត្ថិភាពក្នុងដំណាក់កាលជួសជុល រួមចំណែកសម្រេចភារកិច្ចផលិតកម្ម អាជីវកម្មបង្កើត ស្នាដៃអំណរអនុស្សាវរីយ៍ឆ្នាំទី ៩៤ ទិវាបង្កើតសហជីពវៀតណាម (២៨/៧/១៩២៩-២៨/៧/ ២០២៣) និងអំណរមហាសន្និបាតសហជីពខេត្តត្រាវិញលើកទី ១១ អាណត្តិកាល ២០២៣- ២០២៨។
សំណង់រួមមានបណ្ដាសារបណ្ណ៖ ផ្លាស់ខ្សែអគ្គិសនី ៧,៧០៦ គីឡូម៉ែត្រ ផ្លាស់ឧបករណ៍តម្កល់ខ្សែអគ្គិសនី ១៧ បន្លាស់ និងផ្លាស់ឧបករណ៍តម្កល់ខ្សែអគ្គិសនីគ្រប់ប្រភេទ ១២ បន្លាស់ ផ្លាស់ខ្សែ រឹតបន្តឹងខ្សែអគ្គិសនី ០៧ បន្លាស់ បិទដេកាល decal លេខ បង្គោលអគ្គិសនី ៣.១៥៩ បន្ទះ សរុបថវិកា ១,៨៣៨ ពាន់លានដុង។ ពេលវេលាអនុវត្ត ចាប់ពីថ្ងៃទី ១៥ ខែមីនាដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៣៕ ដំណឹង- រូបថត៖ ថាច់ហ្វាង