ផលិតផល (OCOP) ឆ្នាំ ២០២៣។ រូបថត៖ មិញទ្រី
កាលពីថ្ងៃទី ២១ ខែកក្កដា ក្រុមប្រឹក្សាជម្រើសផលិតផលឧស្សាហកម្មឆ្នើម (OCOP) ទីផ្សាររួមខេត្តយ្វៀងហាយឆ្នាំ ២០២៣ ចាត់តាំងសន្និបាត បូកសរុប និងប្រគល់ជូនលិខិតទទួលស្គាល់ផលិតផលឧស្សាហកម្មជនបទឆ្នើមថ្នាក់ទីផ្សាររួមខេត្ត ឆ្នាំ ២០២៣។ ឆ្នាំ ២០២៣ ទីផ្សាររួមខេត្តយ្វៀងហាយ ជ្រើសរើសផលិតផលឧស្សាហកម្មជនបទ ឆ្នើមមាន ១៨ មូលដ្ឋានអាជីវកម្មចូលរួម ដោយមាន ១៩ ផលិតផលស្ថិតក្នុងក្រុមផលិតផលច្នៃពី កសិកម្ម រុក្ខកម្ម ជលផល និងអាហារ។ ក្រុមផលិត ផលសិប្បកម្ម វិចិត្រកម្មនិងក្រុមផលិតផលផ្សេងៗ (រួមមានសម្ភារសំណង់មនុស្ស និងការពារបរិស្ថាន។ល។)។
លទ្ធផលជ្រើសរើសមាន ១៩/១៩ ផលិតផល សម្រេចផលិតផលឧស្សាហកម្មឆ្នើមទីផ្សាររួមខេត្ត យ្វៀងហាយឆ្នាំ ២០២៣។ ក្នុងនោះ មាន ០៩ ផលិតផលបានវាយតម្លៃខ្ពស់ និងចូលរួមជ្រើសរើសថ្នាក់ខេត្ត។ ផលិតផលទឹកសុទ្ធ “Sao Bien” របស់ក្រុមហ៊ុនភាគហ៊ុនច្នៃអាហារបៀងសាញ់សម្រេចបាន ៨៣,២ ពិន្ទុ ជាផលិតផលដែលបានវាយតម្លៃ ខ្ពស់បំផុត ក្នុងលើកជ្រើសរើសឆ្នាំ ២០២៣ នេះ។ បណ្តាផលិតផលបានជ្រើសរើសលើកនេះ មានគុណភាពល្អ តម្លៃប្រើប្រាស់ខ្ពស់ មានតម្លាភាព ពង្រីកការផលិត បើកទូលាយទីផ្សារ ឆ្លើយតបតម្រូវការរបស់អតិថិជន និងបណ្ដាសម្បទាអំពីបរិស្ថាន ៕ មិញទ្រី-ថាច់ហៀង