កន្លងហើយថ្មីៗនេះ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តត្រាវិញចាត់តាំងពិធីប្រទានកិត្តិនាមកិត្តិយសរបស់រដ្ឋដល់សិប្បករ ០៣ រូប។ សមមិត្ត ឡេថាញ់បិញ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអញ្ជើញចូលរួម។
យោងតាមនោះ “សិប្បករឆ្នើម” គឺលោក ង្វៀងវ៉ាំងយ៉ូវ ស្រុកកំណើតនៅឃុំម៉ីហ្វា ស្រុកកូវង៉ាងបានប្រទានកិត្តិនាមកិត្តិយសរបស់រដ្ឋ។ “សិប្បករប្រជាជន” ជាមួយរូបភាពវិចិត្រសិល្បៈសម្តែងប្រជាប្រិយ បានប្រទានឲ្យបុគ្គលឆ្នើម ០២ រូបគឺ លោកថាយស៊ីម ស្រុកកំណើតនៅឃុំឡាយហ្វា ទីផ្សាររួមខេត្តវិញចូវ ខេត្តសុកត្រាំង (ចុះឈ្មោះសំណុំលិខិតនៅខេត្តត្រាវិញ) ជាមួយរូបភាពបញ្ញាប្រជាប្រិយ និងសិល្បករ ង្វៀងហ្វាយវៀត ស្រុកកំណើតនៅឃុំម៉ីកឹម ស្រុកកាងឡុង ជាមួយរូបភាពវិចិត្រសិល្បៈសម្តែងប្រជាប្រិយ៕
ប្រែសម្រួល៖ តឹងង៉ុក
ថ្នាក់ដឹកនាំខេត្តជូនបណ្ណសរសើរដល់បុគ្គលឆ្នើម។ រូបថត៖ បាធី