កាលពីរាត្រីថ្ងៃទី ២៨ មេសា ស្ថិតនៅមជ្ឈមណ្ឌលវប្បធម៌ខេត្ត សង្កាត់លេខ ៨ ទីក្រុង ត្រាវិញ បានចាត់តាំងបើកផ្សារណាត់តាំងពិព័រណ៍ពាណិជ្ជកម្មផលិតផលឧស្សាហកម្មជនបទ - OCOP ត្រាវិញ ឆ្នាំ ២0២២។កាលពីរាត្រីថ្ងៃទី ២៨ មេសា ស្ថិតនៅមជ្ឈមណ្ឌលវប្បធម៌ខេត្ត សង្កាត់លេខ ៨ ទីក្រុង ត្រាវិញ បានចាត់តាំងបើកផ្សារណាត់តាំងពិព័រណ៍ពាណិជ្ជកម្មផលិតផលឧស្សាហកម្មជនបទ - OCOP ត្រាវិញ ឆ្នាំ ២0២២។
បណ្តាតំណាងចូលរួមកាត់ខ្សែប៊ូបើកផ្សារណាត់។
អញ្ជើញចូលរួមពិធីនេះមានលោកត្រឹងក្វឹក ខាញ់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្ម លោកង៉ូក្វាងទ្រុង លោក ង្វៀងហ្វិនធៀង អនុ ប្រធានគណៈកម្មាធិការប្រជាជនខេ ត្ត តំណាង បណ្តាមន្ទីរ ស្ថាប័នខេត្ត និងតំណាងបណ្តាអា ជីវកម្មក្នុង និងក្រៅខេត្ត។
ផ្សារណាត់តាំងពិព័រណ៍ពាណិជ្ជកម្មផលិតផលឧស្សាហកម្មជនបទ - OCOP ត្រាវិញ ឆ្នាំ ២0២២ បានប្រព្រឹត្តឡើងពីថ្ងៃទី ២៨ ខែមេសា ដល់ថ្ងៃទី ០៤ ខែឧសភា ទាក់ទាញមូលដ្ឋាន អាជីវកម្ម ១២០ កន្លែងរបស់ ១៨ ខេត្ត ទី ក្រុងចូលរួម ដោយមានល្វែងមុខទំនិញ ២៧០ ល្វែង តាំងពិព័រណ៍ ឧទ្ទេសនាមផ្សាយពាណិជ្ជកម្មបណ្តាផលិតផល ដូចជា៖ គ្រឿងម៉ាស៊ីន អគ្គិសនី បរិភោគ គ្រឿងសម្អាងកាយសម្ភារសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ។ល។
ថ្លែងសុន្ទរកថាក្នុងពិធីនេះ លោកង្វៀងហ្វិនធៀង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បញ្ជាក់ថា៖ ផ្សារណាត់តាំងពិព័រណ៍ពាណិជ្ជកម្មផលិតផលឧស្សាហកម្មជនបទ - OCOP ត្រាវិញ ឆ្នាំ ២0២២ គឺជាឱកាសសម្រាប់អាជីវកម្ម ក្នុងនិងក្រៅខេត្តផ្សព្វផ្សាយផលិតផល ស្វែងរកដៃគូ និងពង្រីកទីផ្សារលក់ផលិតផលពិសេសៗ ក្នុងនោះ មានផលិតផល OCOP ជាផលិតផល ពិសេសបំផុត ។ ឆ្លងតាមរយៈផ្សារណាត់តាំង ពិព័រណ៍នេះជួយឲ្យបណ្តាអាជីវកម្មជួបជុំផ្តោះប្តូរ រៀនសូត្របទពិសោធន៍ពីគ្នា ដើម្បីផ្សព្វផ្សាយពាណិជ្ជសញ្ញាបណ្តាផលិតផលរបស់ខ្លួនដល់អតិថិជន៕ ដំណឹង-រូបថត៖ សុជា