ទោះបីបរិយាកាសត្រៀមបម្រុងបុណ្យចូលឆ្នាំថ្មី ប្រព្រឹត្តឡើងយ៉ាងពុះពោរចំពោះជនរួមជាតិខ្មែរ ភូមិស្លែងចាស់ ឃុំតឹបស៊ើង ស្រុកថ្កូវក៏ពិតមែន ប៉ុន្តែជនរួមជាតិខ្មែរនៅទីនេះ មិនប្រហែសធ្វេសជាមួយការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ ១៩ ឡើយ។
បណ្ដាតំណាងរណសិរ្សភូមិ ឃុំមកសួរសុខទុក្ខគ្រួសារលោកគឹមជា(ស្ដាំ)។
លោកថាច់ញ៉ ប្រធានគណៈការងាររណសិរ្សភូមិស្លែងចាស់បានឱ្យដឹងថា៖ ភូមិមានគ្រួសារ ប្រជាជន ៣៦៣ គ្រួ ដោយមានចំនួនមនុស្សរាយជាង ១.៤០០ នាក់ ក្នុងនោះមានអត្រាជនរួមជាតិខ្មែរជាង ៩២%។ ជនរួមជាតិខ្មែរនៅទីនេះ មានស្មារតីប្រតិបត្តិល្អតាមគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ក្រឹត្យច្បាប់របស់រដ្ឋ។ បណ្ដាចលនាដែលមូលដ្ឋាន និងថ្នាក់លើ បានផ្សព្វផ្សាយ ជនរួមជាតិខ្មែរនៅទីនេះអនុវត្តល្អ ពិសេសគឺការកំណត់បង្ការ ទប់ស្កាត់អាសន្នរោគកូវីដ ១៩។
បច្ចុប្បន្នជីវភាពរបស់ជនរួមជាតិខ្មែរភូមិស្លែងចាស់កំពុងមានភាពវិវឌ្ឍន៍ជាលំដាប់។ បណ្ដាគ្រួសារក្រីក្រពីកាលមុនដែលរស់នៅក្នុងផ្ទះឫស្សីស្លឹក បណ្ដោះអាសន្ន។ល។ បច្ចុប្បន្នសាងសង់ បានលំនៅឋានរឹងមាំសមរម្យ។ លោកថាច់ញ៉ ឱ្យដឹងបន្ថែមទៀតថា៖ ក្រោយពេលបានរដ្ឋឧបត្ថម្ភអនុវត្តគម្រោងការពង្រីកការផលិត ចិញ្ចឹមសត្វជនរួមជាតិខ្មែរនៅទីនេះបានប្ដេជ្ញាចិត្តឈានឡើង ក្នុងជីវភាព។ គិតមកទល់បច្ចុប្បន្ន កម្រិតប្រាក់ចំណូលគិតជាមធ្យមនៃមនុស្សម្នាក់សម្រេចបានជាង ៥០ លានដុងក្នុងមួយឆ្នាំ។
លោកគឹមជា អ្នកមានប្រជាប្រិយភាពក្នុងជន រួមជាតិខ្មែរភូមិស្លែងចាស់បានឱ្យដឹងថា៖ ខ្ញុំរស់នៅក្នុងភូមិនេះរាប់សិបឆ្នាំមកពិនិត្យឃើញថាជន រួមជាតិខ្មែរតែងជឿជាក់ទៅលើការគ្រប់គ្រង ចង្អុលការរបស់រដ្ឋអំណាចមូលដ្ឋាន និងមានស្មារតីពុះពារឧស្សាហ៍ព្យាយាមពលកម្មផលិត បំបាត់គ្រោះអបាយមុខសង្គម អបិយជំនឿ មិនជឿទៅលើការផ្សព្វផ្សាយរបស់បណ្ដាអានុភាពជាអមិត្ត មានស្មារតីចូលរួមរក្សាសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម។ បច្ចុប្បន្ន គិតដោយឡែកតែពីការកសាង បង្គោលអំពូលភ្លើងតាមដងផ្លូវ និងអនុវត្តបណ្ដាលក្ខឋានជនបទថ្មីលើកកម្ពស់ តែងបានជនរួមជាតិខ្មែរជ្រោមជ្រែងអនុវត្តល្អ។
អ្នកស្រី ថាច់ធីធូត្រាង អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំតឹបស៊ើងបាន ឱ្យដឹង៖ គិតមកទល់ពេលនេះ មូលដ្ឋានអនុវត្ត សម្រេច ១៧/២០ លក្ខឋានកសាងឃុំជនបទថ្មី លើកកម្ពស់ខិតខំដល់ចុងឆ្នាំ ២០២២ នឹងសម្រេច បណ្ដាលក្ខឋានដែលមិនទាន់សម្រេច (ផ្លូវគមនាគមន៍ សហករណ៍ សន្តិសុខសណ្ដាប់ធ្នាប់)។ ចំពោះភូមិស្លែងចាស់ ជាភូមិដែលមានជនរួមជាតិខ្មែររស់នៅច្រើន ក៏ជាភូមិនាំមុខក្នុងការអនុវត្តន៍ បណ្ដាលក្ខឋានជនបទថ្មី។ គណៈការងាររណសិរ្សភូមិ សហការជាមួយបណ្ដាអង្គការមហាជនចលនាជនរួមជាតិខ្មែររួមវិភាគទានកសាងបណ្ដាសំណង់ សាធារណៈជាច្រើន។នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនរួមជាតិខ្មែរ ទោះបីមានភាពពុះពោរ ប៉ុន្តែការងារបង្ការទប់ស្កាត់អាសន្នរោគក៏បានជន រួមជាតិខ្មែរយកចិត្តទុកដាក់ ធានាសុវត្ថិភាពអំពីសុខភាពតាមការណែនាំរបស់ស្ថាប័នជំនាញ៕ អត្ថបទ-រូបថត៖ សម្បត្តិ