កាលពីថ្ងៃទី ២៣ ខែមិថុនា នៅមជ្ឈមណ្ឌលសន្និបាតខេត្តទៀនយ៉ាង សមាគមអ្នកកាសែតខេត្តទៀនយ៉ាងសហការជាមួយមជ្ឈមណ្ឌលបំពាក់បំប៉នជំនាញសារព័ត៌មាន- សមាគម អ្នកកាសែតវៀតណាមចាត់តាំងបើកវគ្គបំពាក់បំប៉នជំនាញកែសម្រួល និងបង្រួញចំណងជើង ដំណឹង អត្ថបទជូនអ្នកយកព័ត៌មាន អ្នកកែសម្រួលចំនួន ៣០ រូបមកពីបណ្ដាស្ថាប័នកាសែត នៃបណ្ដាខេត្ត៖ ទៀនយ៉ាង ឡុងអាង វិញឡុង ត្រាវិញ។ ដោយ ឡែកកាសែតត្រាវិញមានកម្មាភិបាល អ្នកយកសារព័ត៌មាន ០៥ រូបចូលរួម។
បណ្តាសិក្ខាកាមចូលរួមវគ្គបំពាក់បំប៉នជំនាញសារព័ត៌មាន។ រូបថត៖ សុខា
ក្នុងរយៈកាល ០២ ថ្ងៃ (ទី ២៣ និង ២៤ ខែមិថុនា) សិក្ខាកាមទាំងនោះបានអ្នកកាសែត ផាមទុងឡឹម ប្រធានការិយាល័យតំណាងកាសែតហាណូយម៉ឺយនៅទីក្រុងហូជីមិញរៀបរាប់ ខ្លឹមសារមួយចំនួនស្ដីពីតួនាទី ខ្លឹមសារ រូបភាព ប្រវែងនៃចំណងជើងដំណឹង អត្ថបទ ប្រការ គប្បីជៀសវាងពេលបង្រួញចំណងជើង។ល។ ឆ្លងតាមរយៈនោះ ជួយឲ្យអ្នកយកសារព័ត៌មាន អ្នកកែសម្រួលមានជំនាញដាក់ចំណងជើង អនុវត្តការច្នៃប្រតិដ្ឋក្នុងការសរសេរវណ្ណកម្មសារព័ត៌ មានឲ្យបានល្អ ទាក់ទាញអ្នកអាន។
ពេលបញ្ចប់វគ្គហ្វឹកហាត់សិក្ខាកាមទាំងនោះបានមជ្ឈមណ្ឌលបំពាក់បំប៉នជំនាញសារព័ត៌មាន-សមាគមអ្នកកាសែតវៀតណាមជូនលិខិតទទួលស្គាល់សម្រេចវគ្គហ្វឹកហាត់៕ ដំណឹង-រូបថត៖ សុខា