ពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ស្ពានជនបទនៅអនុសង្កាត់ឡុងថាញ់។ រូបថត៖ មីញទ្រី
កាលពីថ្ងៃទី ២៣ ខែកក្កដា គណៈកម្មាធិការប្រជាជនសង្កាត់ទី ១ ទីផ្សាររួមខេត្តយ្វៀងហាយ ចាត់តាំងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានជនបទលេខ ៧១ នៅអនុសង្កាត់ឡុងថាញ់។
ស្ពានបានកសាងដោយបេតុងឆ្អឹងដែក ប្រវែង ៣៦ ម៉ែត្រ ទទឹង ៣,៥ ម៉ែត្រ។ សរុបថវិកាកសាង ៥២០ លានដុង ក្នុងនោះ បណ្តាគ្រួសារ លោកត្រឹងមិញឌឹក លោកត្រឹងកិញតឹង និងគ្រួសារបងស្រី លឿងធីបាវ នៅក្រុងហូជីមិញឧបត្ថម្ភ ៤៤៥ លានដុង ក្រៅពីនោះប្រជាជននៅមូលដ្ឋានរួមវិភាគទាន។
លោកង្វៀងថាញ់បិញ ប្រជាជននៅអនុសង្កាត់ឡុងថាញ់បានឲ្យដឹងថា៖ តំបន់អនុសង្កាត់ឡុងថាញ់មានប្រជាជន ២២៥ គ្រួសារ ដោយមានចំនួនមនុស្សរាយ ៩០៣ នាក់។ ប្រជាជនតែង ធ្វើដំណើរ ឆ្លងកាត់តំបន់នេះ ដើម្បីលក់ដូរមុខទំនិញ និងជូនកូនចៅទៅរៀន។ ពេលស្ពានបាន កសាងសម្រេច និងបានដាក់ឲ្យប្រើប្រាស់មានអត្ថន័យយ៉ាងជ្រាលជ្រៅ រួមចំណែកជំរុញការ ពង្រីកសេដ្ឋកិច្ច វប្បធម៌ សង្គមនៅ មូលដ្ឋាន។
នាឱកាសនេះ ទទួលការផ្ទេរសិទ្ធិពីប្រធានគណៈកម្មាធិការប្រជាជនខេត្ត អ្នកស្រី កាវធីហុង ហ្គឹម សមាជិកាអចិន្រ្តៃយ៍គណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនទីផ្សាររួមខេត្ត យ្វៀងហាយ ជូនបណ្ណសរសើរ និងវត្ថុអនុស្សាវរីយ៍ដល់សមូហភាពមួយកន្លែង និងបុគ្គល ០៤ រូបដែលបានចលនារួមវិភាគទាន ថវិកាកសាងស្ពានជនបទនៅអនុសង្កាត់ឡុងថាញ់ សង្កាត់ទី ១ ទីផ្សាររួមខេត្តយ្វៀងហាយ ខេត្តត្រាវិញ៕ មិញទ្រី-ថាច់ហៀង