កាលពីសប្ដាហ៍កន្លង លោក ង្វៀងថាញ់ហ្វាង នាយករងក្រុមហ៊ុនអគ្គិសនីត្រាវិញ ជំនួសមុខឲ្យអគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូង អញ្ជើញទៅប្រគល់ជូនថវិកាឧបត្ថម្ភ ០៣ ពាន់លានដុង សម្រាប់ការងារបង្ការទប់ ស្កាត់ជំងឺកូវីដ-១៩ របស់ខេត្តត្រាវិញ។ អញ្ជើញចូលរួម និងទទួលថវិកានោះ មានលោក ង្វៀងវុាំងត្រៀក សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត លោក ង្វៀងគ្វិញទៀង សមាជិក គណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត។
គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ទទួលប្រាក់ឧបត្ថម្ភជំនួយការងារបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩។ រូបថត៖ ក្វឹកត្វឹង
ជំនួសមុខថ្នាក់ដឹកនាំខេត្ត លោកង្វៀងវុាំងត្រៀក បានគោរពកត់សម្គាល់រួចផ្ញើពាក្យថ្លែងអំណរគុណដល់ក្រុមហ៊ុនអគ្គិសនី និងអគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូង បានយកចិត្តទុកដាក់ឧបត្ថម្ភប្រភពកម្លាំងក្នុងការងារបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ របស់ខេត្តត្រាវិញ។ លោក ង្វៀងវុាំងត្រៀកបានជូនជាព័ត៌មានដល់ថ្នាក់ដឹកនាំក្រុមហ៊ុនអគ្គិសនីត្រាវិញ អំពីការប្រែប្រួលនៃជំងឺកូវីដ-១៩ ក្នុងខេត្ត និងលទ្ធផលមួយចំនួន ក្រោយពេលបានបំផុសចលនាឧបត្ថម្ភបង្ការទប់ស្កាត់ជំងឺ កូវីដ-១៩ របស់ខេត្តក្នុងរយៈពេល ០៥ ខែ (ចាប់ ពីថ្ងៃទី ២៧ ខែឧសភាដល់ថ្ងៃទី ២៧ ខែតុលាឆ្នាំ ២០២១)។ លោកប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ បានបញ្ជាក់ថា ការងារទទួលគ្រប់គ្រង និងបត់បែងប្រភពកម្លាំងដែលទទួលបាន (ទាំងថវិកា និងសម្ភារ) សុទ្ធសឹងមានការឯកភាពតាមគោលការណ៍របស់អចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្ត និងគណៈចង្អុលការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ របស់ខេត្ត៕ ក្វឹកត្វឹង-ថាច់ហ្វាង