កាលពីថ្ងៃទី ១០ ខែសីហា សមមិត្តគឹមង៉ុកថាយ អនុលេខាអចិន្រ្តៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត តំណាងក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ អង្គភាពស្រុកកូវកែរួមជាមួយបណ្ដាតំណាងក្រុមប្រឹក្សាប្រជាជនខេត្តអង្គភាពស្រុកកូវកែ៖ លោកង្វៀង ហ្វាងខាយ សមាជិកគណៈប្រតិបត្តិការបក្សខេត្ត លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនស្រុកកូវកែ លោកឡេវុាំងទឺ នាយករងនគរបាលខេត្ត អ្នកស្រី ទ្រិញធីភឿង អនុប្រធានសមាគមសហព័ន្ធន៍នារី ខេត្តអញ្ជើញទៅជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតជាង ១០០ នាក់នៅឃុំចូវដៀង ស្រុកកូវកែ។
សមមិត្ត គឹមង៉ុកថាយ ជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅឃុំចូវដៀង។ រូបថត៖ គីមឡង
អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយម្ចាស់ឆ្នោតមានសមមិត្តង្វៀងក្វិញធៀង សមាជិក គណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្ត ផាមតៀកកឿង អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត សមមិត្ត ត្រឹងផុងបា អនុលេខាបក្ស ស្រុកប្រធានគណៈកម្មាធិការប្រជាជនស្រុកកូវកែ តំណាងថ្នាក់ដឹកនាំនៃបណ្ដាមន្ទីរ ផ្នែកខេត្ត ថ្នាក់ដឹកនាំនៃបណ្ដាការិយាល័យ គណៈ ផ្នែក ស្រុកកូវកែ ថ្នាក់ដឹកនាំ គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្ស មាតុភូមិវៀតណាមឃុំចូវដៀង និងម្ចាស់ឆ្នោតជាង ១០០ នាក់នៅឃុំចូវដៀង។
សមមិត្តទ្រិញធីភឿង ជំនួសមុខឲ្យគណៈប្រតិភូតំណាងក្រុមប្រឹក្សាប្រជាជនខេត្តរបាយការណ៍ លទ្ធផលសម័យប្រជុំលើកទី ៩ លទ្ធផលសម័យប្រជុំលើកទី ១០ ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០។
ម្ចាស់ឆ្នោតឃុំចូវដៀងបានស្នើច្រើនខ្លឹមសារ ទាក់ទងទាក់ទងដល់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកសេដ្ឋកិច្ច សង្គមនៅមូលដ្ឋានក្នុងតំបន់ជនរួមជាតិ ខ្មែរ។ ព្រះតេជគុណ ថាច់សាធន់ ព្រះចៅអធិការវត្តព្រើម ភូមិព្រើម ឃុំចូវដៀងស្នើ៖ ចូវដៀងជាឃុំ មានជនរួមជាតិខ្មែររស់នៅច្រើនស្មើ ៨២% (នៃចំនួនប្រជាជនរួមរបស់ឃុំ) ជីវភាពជនរួមជាតិភាគច្រើននៅជួបនឹងការលំបាក។ ជាឃុំកសិកម្ម ប្រជាជនឃុំចូវដៀងរស់ពឹងផ្អែក លើរបរដាំដុះនិងចិញ្ចឹមសត្វជាសំខាន់។ បច្ចុប្បន្នបណ្ដាសំណង់ ផ្លូវបេតុង ស្ថិតក្នុងគម្រោងការលេខ ១៣៥ ទ្រុឌទ្រោម មិនអាចធានាឲ្យប្រជាជនដឹកជញ្ជូនលក់ដូរមុខទំនិញទៅមកបាន។ សុំស្នើឲ្យខេត្តបន្តលៃលក ប្រភពទុនបំពេញបន្ថែមដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធជនបទក្នុងឆ្នាំ ២០២៣ និងបណ្ដាឆ្នាំខាងមុខ បង្កលក្ខណៈឲ្យជនរួមជាតិខ្មែរ ពង្រីកសេដ្ឋកិច្ច។
ឃុំចូវដៀងសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ប៉ុន្តែនៅខ្វះអាគារវប្បធម៌ កីឡដ្ឋាន និងផ្សារពាណិជ្ជកម្ម។ សុំស្នើឲ្យក្រុមប្រឹក្សាប្រជាជនខេត្តពិនិត្យវិនិយោគ បង្កលក្ខណៈឲ្យប្រជាជនមានកន្លែងសម្រាប់កំសាន្តសប្បាយ ប្រជុំជីវភាពនិងលក់ដូរ។ ក្រៅពីនោះ ម្ចាស់ឆ្នោតឃុំចូវដៀងនៅ ទាំងស្នើបញ្ហាជាច្រើនទៀតទាក់ទងដល់បណ្ដា របបគោលនយោបាយ។ ម្ចាស់ឆ្នោតគឹមធៀង នៅភូមិដុំធំ ឃុំចូវដៀងស្នើតំណាងក្រុមប្រឹក្សាប្រជាជនខេត្តបន្តមានរបប ឧបត្ថម្ភគោលនយោបាយ ស្ដីពីលំនៅឋានសម្រាប់គ្រួសារអ្នកមានសគុណចំពោះបដិវត្តន៍លើភូមិសាស្រ្តឃុំចូវដៀង។ នៅពេលខាងមុខការដែលនៅខ្វះ កងកម្លាំងនគរបាល ឃុំទទួលបន្ទុកបណ្ដាភូមិលើភូមិសាស្រ្តឃុំចូវដៀង និយាយរួមនៅភូមិដុំធំនិយាយដោយឡែកជួបការលំបាកច្រើន ក្នុងការក្ដាប់និងវិនិច្ឆ័យវិស័យសន្តិសុខ នយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមរបស់មូលដ្ឋាន។ អាស្រ័យហេតុនោះ សុំស្នើដល់ក្រុមប្រឹក្សាប្រជាជនខេត្តនិងផ្នែកជំនាញមានគោលការណ៍ដើម្បីបន្តជ្រើរើស កងកម្លាំងនគរបាលឃុំ ទទួលបន្ទុកភូមិដើម្បីចូលរួមអនុវត្តសម្រេចជោគជ័យភារកិច្ច នយោបាយរបស់មូលដ្ឋាន។ បណ្ដាយោបល់ សំណើរបស់ម្ចាស់ឆ្នោតឃុំចូវដៀងបាន តំណាងក្រុមប្រឹក្សាប្រជាជនខេត្ត ថ្នាក់ដឹកនាំបណ្ដាមន្ទីរ ផ្នែកខេត្តនិងមូលដ្ឋាន បន្ត ដោះស្រាយបំភ្លឺ។
ថ្លែងយោបល់ក្នុងពិធីជួបសំណេះសំណាល សមមិត្តគឹមង៉ុកថាយ បានជូនជាព័ត៌មានដល់ម្ចាស់ឆ្នោតនៅឃុំចូវដៀងអំពីស្ថានភាពពង្រីកសេដ្ឋកិច្ចសង្គមតាំងពីដើមឆ្នាំមកដល់ពេលនេះ និងស្ថានភាពពង្រីកសេដ្ឋកិច្ច សង្គមក្នុងពាក់កណ្ដាលអាណត្តិ កាលមហាសន្និបាតបក្ខភាគខេត្តត្រាវិញលើកទី ១១ អាណត្តិកាល ២០២០-២០២៥។ ទន្ទឹ មនឹងនោះ សម្ដែងនូវការគោរពនិងកត់ត្រាបណ្ដាយោបល់របស់ម្ចាស់ឆ្នោតនៅឃុំចូវដៀង ក្នុងការពង្រីកសេដ្ឋកិច្ច សង្គមលើភូមិសាស្រ្តឃុំចូវដៀង ស្រុក កូវកែ និយាយដោយឡែកលើភូមិសាស្រ្តខេត្ត និយាយរួម។ សមមិត្តគឹមង៉ុកថាយបានវាយតម្លៃ ខ្ពស់សម្ដែងនូវការរីករាយនិងកត់ត្រាយោបល់ សំណើទាំងអស់របស់ម្ចាស់ឆ្នោតនៅឃុំចូវដៀង។ សមមិត្តគឹមង៉ុកថាយចង្អុលការ៖ យោបល់សំណើររបស់ម្ចាស់ឆ្នោតទាក់ទងដល់វិស័យផ្នែក មូលដ្ឋាននីមួយៗ ស្នើឲ្យថ្នាក់ដឹកនាំមន្ទីរ ផ្នែក មូលដ្ឋានទទួលយកកត់ត្រារួចចង្អុលការដោះស្រាយទាន់ពេល ឆ្លើយតបសមហេតុសមផលតាមបំណងរបស់ម្ចាស់ឆ្នោត។ ចំពោះបណ្ដាបញ្ហាដែលហួស ពីសិទ្ធិអំណាច របាយការណ៍ទាន់ពេលឲ្យថ្នាក់ដឹកនាំខេត្តពិនិត្យដោះស្រាយ៕ ប្រែសម្រួល៖ ថាច់ហ្វាង