ដោះស្រាយផ្គត់ផ្គង់អគ្គិសនី។ រូបថត៖ ហ្វីហ្វាង
ក្នុងខែឧសភា ឆ្នាំ ២០២៣ ស្ថានភាពប្រភព អគ្គិសនីជួបនឹងការលំបាកច្រើនព្រោះទឹកហូរ ចូលមកបណ្ដាស្រះវារីអគ្គិសនីទាប ក្រុមហ៊ុនអគ្គិសនីត្រាវិញត្រូវអនុវត្តការបត់បែងផ្គត់ផ្គង់អគ្គិសនីតាមថាមពល បរិមាណអគ្គិសនីរបស់អគ្គក្រុមហ៊ុនអគ្គិ សនីភាគខាងត្បូងលៃលកឲ្យ។ អាស្រ័យដោយផ្សព្វផ្សាយបានល្អការងារផ្សព្វផ្សាយនិងជំរុញមាំការប្រិតសំចៃអគ្គិសនីបានធានាផ្គត់ផ្គង់អគ្គិសនី ប្រកបដោយសុវត្ថិភាព លំនឹងលើភូមិសាស្រ្តខេត្តត្រាវិញក្នុងបណ្ដាខែប្រាំងនិងក្នុងឆ្នាំ ២០២៣។
លទ្ធផលក្នុងខែមិថុនាឆ្នាំ ២០២៣ ក្រុមហ៊ុនអគ្គិសនីត្រាវិញប្រិតសំចៃអគ្គិសនីបាន ២, ៧៥ លានគីឡូវ៉ាត សម្រេច ១១៥,៤៣% ប្រៀបជាមួយផែនការដែលបានដាក់ចេញ ក្នុងខែបូកសរុបក្នុង រយៈពេល ០៦ ខែដើមឆ្នាំ ២០២៣ អនុវត្តបាន ចំនួន ១៤,៦៩ គីឡូវ៉ាត សម្រេច ១០៩,០២% នៃ ផែនការសម្រាប់ ០៦ ខែដើមឆ្នាំ ២០២៣ (១៣,៤៧ លានគីឡូវ៉ាត) សម្រេច ៥៥,០៧% ផែនការឆ្នាំ (២៦,៦៧ លានគីឡូវ៉ាត)។ អគ្គិសនី ស្ថិតក្រោមឱវាទទាំង ០៩ សុទ្ធតែអនុវត្តសម្រេចនិងសម្រេចលើសផែនការ ០៦ ខែដើម ឆ្នាំ ២០២៣ ដែល ក្រុមហ៊ុនប្រគល់ឲ្យ។
ទន្ទឹមនឹងប្រិតសំចៃអគ្គិសនីបរិមាណអគ្គិសនី ពាណិជ្ជផលខេត្តត្រាវិញក្នុងរយៈពេល ០៦ ខែដើមឆ្នាំ ២០២៣ អនុវត្តសម្រេចបាន ៦៣២,៧៦ លានគីឡូវ៉ាត សម្រេច ៤៩, ៨២% ផែនការឆ្នាំ ២០២៣ (១.២៧០ លានគីឡូវ៉ាត) កើន ៤,០៥% ប្រៀបជាមួយ ពេលដូចគ្នានៃឆ្នាំ ២០២២។ ពង្រីកអតិថិជនប្រើអគ្គិសនីក្នុងរយៈពេល ០៦ ខែដើម ឆ្នាំ ២០២៣ បានចំនួន ២.៥៣៦ នាក់ បង្កើនចំនួនមកទល់ពេលនេះ អតិថិជនរបស់ក្រុម ហ៊ុនអគ្គិសនីត្រាវិញ មានចំនួន ២០៧.៦៧១ នាក់។ អំពីសន្ទស្សន៍លេខ ប្រសព្វជាមួយអគ្គិសនី ០៦ ខែដើមឆ្នាំ ២០២៣ ក្រុមហ៊ុនបានដាក់ឲ្យប្រើប្រាស់សំណង់អគ្គិសនី ១២៥ សំណង់ ពេលវេលាដោះស្រាយផ្គត់ផ្គង់ អគ្គិសនីគិតជាមធ្យម ២,២៦ ថ្ងៃក្នុងមួយសំណង់ បន្ថយបាន ២,៧៤ ថ្ងៃក្នុងមួយសំណង់បើប្រៀបជាមួយផែន ការដែលបានប្រគល់ឲ្យ (០៥ ថ្ងៃក្នុង មួយសំណង់)៕ ហ្វីហ្វាង-ថាច់ហ្វាង